Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបារាំងមានតួនាទីដូចម្ដេចចំពោះនយោបាយពិភពលោក?

២. តើសម្ដេច នរោត្តម សីហនុបង្កើតអង្គការសង្គមរាស្រ្ដនិយមនៅថ្ងៃ ខែ ឆ្នាំណា? ដោយមូលហេតុអ្វីខ្លះ?

៣. ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន តើគេបានធ្វើដូចម្ដេចខ្លះក្នុងវិស័យកសិកម្ម?

៤. ហេតុអ្វីបានលេចឡើងនូវរបបសាធារណរដ្ឋខ្មែរ?

 ៥. តើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ចម្លើយ

១. ចំពោះនយោបាយពិភពលោក បារាំងគឹជាមហាអំណាចយ៉ាងសំខាន់នៅក្នុងក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិដែលមាន សិទ្ធិប្រើច្បាប់វេតូដែលប្រឆាំងនឹងដំណោះស្រាយណា ក្នុងការក្នុងទណ្ឌកម្មខាងសេដ្ឋកិច្ច ឬអន្តរាគមន៍ខាងយោធា នៅក្នុងរឿងចម្រូស់ណាមួយដូចជា ករណីប្រទេសអ៉ីរ៉ង់ឬប្រទេសកូរ៉េខាងជើងជាដើម។

២. សម្ដេច នរោត្តម សីហនុ បង្កើតអង្គការសង្គមរាស្រ្ដនិយមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ១៩៥៥។ ដោយមូលហេតុ៖

  • ដើម្បីបង្កើតរបបថ្មីមួយក្រោយអាណានិគម
  • កសាងប្រទេសឪ្យមានការរីកចម្រើនដូចអារ្យប្រទេស
  • អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
  • កសាងហេដ្ឋាចេនាសម័្ពន្ធ ស្ពាន ថ្នល់ សាលារៀន​
  • បង្រួបបង្រួមជាតិ និងដង្ហែតាមព្រះមហាក្សត្រ។

៣. ដើម្បីឆ្លើយតបទៅនឹងកំណើបប្រជាជន គេបានធ្វើដូចតទៅ៖

  • ប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅលើការរៀបចំដី ជម្រើសពូជ
  • ការបង្កើតប្រព័ន្ធស្រោចស្រពធំៗ
  • ការប្រើប្រាស់ដីឪ្យអស់កលទ្ធភាព ក្រោមពាក្យស្លោក បដិវត្តន៍បៃតង។
  • លើកកម្ពស់វិស័យកសិកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោក
  • បង្កើតឧបករណ៍នេសាទធំៗ​ឪ្យមានលទ្ធភាពពង្រឹកផលិតនេសាទសមុទ្រដើម្បីជួយផ្គត់ផ្គងកង្វះខាតម្ហូបអាហារ។

៤. បានជាលេចឡើងនូវរបបសាធារណរដ្ឋខ្មែរព្រោះ៖

  • សង្រ្គាមត្រជាក់ មនោគមន៍វិជ្ជាទាំងពីរ គឺពួកសេរី និងកុំម្មុនីស្ដ អូសទាញកម្ពុជាឪ្យធ្លាក់ក្នុងសង្រ្គាម
  • វិបត្តសង្គម ពុករលួយ បក្សពួកនិយម ល្បែងស៊ីសង...
  • វិបត្តិសេដ្ឋកិច្ច ដួលរលំរោចក្រ សហគ្រាសរដ្ឋបណ្ដាលមកពីអំពើពុករលួយ បក្សពួកស៊ីសង...
  • វិបត្តិនយោបាយ នយោបាយអព្យាក្រិតមិនចំទិសបណ្ដាលមកពីមនោគមន៍វិជ្ជាទាំងពីរ និងអ្នកដឹកនាំខ្មែរលោភលន់អំណាច
  • វត្តមានជនជាតិបរទស ពួកយួនយៀកមិញយៀកកុង បានចូលមករស់នៅកម្ពុជាកាន់តែច្រើនជាពិសេស យួនបានចូលមកនៅគ្រប់ខេត្ត ទើបលន់ នល់ និងសីរីមតៈបង្ខំចិត្តធ្វើរដ្ឋប្រហារទម្លាប់ព្រះសីហនុពីតំណែងនៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០។

៥. កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា៖

  • បញ្ចប់វិបត្តិនយោបាយនៅកម្ពុជា
  • រៀបការបោះឆ្នោតជាសកល
  • ជាការចាប់កំណើននៃលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស
  • ពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន និងការបញ្ចេញមតិ
  • វិនិយោគទុនបរទេសកាន់តែច្រើនមកបណ្ដាក់ទុនរកស៊ី
  • សេដ្ឋកិច្ចជាតិមានការរីកចម្រើនឆាប់រហ័ស
  • ទំនាក់ទំនងការបរទេសកាន់តែល្អប្រសើរ
  • ប្រទេសជាតិទាំងមូលមានសនិ្ដភាព
  • កម្រិតជីវភាពរបស់ពលរដ្ឋមានការប្រែប្រួល
  • មានការប្រែប្រួលគ្រប់វិស័យ
  • មាដៃគូសហការណ៍ អភិវឌ្ឍដ៍សង្គមកាន់តែច្រើន អង្គការសង្គមស៊ីវិល។

វិញ្ញាសាទី៣០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login