សំណួរ
១. តើរដ្ឋមានតួនាទីសំខាន់អ្វីខ្លះ?
២. តើអ្វីដែលគេចាត់ទុកថាគឺជាបញ្ហារួមនៅលើសកលលោក?
៣. តើកត្តាអ្វីខ្លះដែលធ្វើឪ្យអង្គការសង្គមរាស្រ្ដនិយមទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ?
៤. តើគេបែងចែងសង្រ្គាមលោកលើកទី២ ជាប៉ុន្មានដំណាក់កាល?
៥. ចូលនិយាយពីស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នៅមុខព្រឹត្តិការណ៍ ថ្ងៃទី១៨ មីនា ១៩៧០?
ចម្លើយ
១. រដ្ឋមានតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរបញ្ជូនកម្លាំងពលករ បំពេញការងារទៅក្រៅប្រទេសនិងការពារគេគ្រប់ពេលវេលា ស្របទៅតាមច្បាប់។
២. ដែលគេចាត់ទុកថា គឹជាបញ្ហារួមនៅលើពិភពលោកមានដូចជា៖
- បញ្ហាបរិស្ថាន
- បញ្ហាកំណើនប្រជាជន
- បញ្ហាសន្ដិសុខស្បៀង
- បញ្ហាសង្រ្គាម
- បញ្ហាអស្ថេរភាពសន្ដិសុខសង្គម
- បញ្ហាភេវរកម្មអន្តរជាតិ។
៣. កត្តាដែលធ្វើឪ្យអង្គការសង្គមរាស្រ្ដនិយមទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋដោយសារ៖
- ប្រជាប្រិយភាព សម្ដេចសីហនុ ជាប្រធាន
- ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំអង្គការ សង្គម ថ្នាក់មូលដ្ឋាន
- ក្បាលម៉ាស៊ីនដឹកនាំ ឥស្សរៈជនសំខាន់ៗ សីហនុ យ៉ែម សំបូរ សឹន សាន សម សារី
- វិស័យហរិញ្ញវត្ថុ មានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
៤. គេបែងចែកសង្រ្គាមលោកលើទី២ ជាពីរដំណាក់កាសគឺ៖
- ដំណាក់កាលទី១ (១៩៣៩-១៩៤១) បានចាបផ្ដើមពីថ្ងៃទី១ កញ្ញាឆ្នាំ១៩៣៩ នៅពេលដែលកងទ័ពអាឡឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញពេលនោះអង់គ្លេស និងបារាំងក៏ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់។ បន្ទាប់មកភាគីកតិកាសសញ្ញាវ៉ូម-បែរឡាំង-តូក្យូបានប្រកាសសង្រ្គាមផងដែរ។
- ដំណាក់កាលទី២ (១៩៤១-១៩៤៥) ចាប់ផ្ដើមនៅពេលដែល កងទ័ពអាឡឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន វាយលុកសហភាពសូវៀតនៅថ្ងៃទី ២២ មិថុនា ១៩៤១។ នៅថ្ងៃទី៨ ឧសភា ១៩៤៥ ពួកផាស៊ីលអាឡឺម៉ង់បានទំលាក់អាវុធចុះចាញ់។ ថ្ងៃទី០២ កញ្ញា១៩៤៥ សង្រ្គាមត្រុវបានបញ្ចប់។
៥. ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នៅមុនព្រឹត្តិការណ៍ ថ្ងៃ១៨ មីនា១៩៧០ មានដូចជា៖
- បញ្ហាកសិកម្ម បានជួបវិបត្តិដោយប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាព ជាហេតុធ្វើឪ្យទិន្នផលកម្មថយចុះ។
- បញ្ហាឧស្សាហកម្ម រដ្ឋគ្រប់គ្រងដោយឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្លះតុល្យភាព
- បញ្ហាពាណិជ្ជកម្ម សម្ដេច នរោត្តម សីហនុ បានធ្វើជាតូយនីយកម្មលើវិស័យនីហរ័ណអាហរ័ណ ផ្នែកសេដ្ឋកិច្ច និងបិទទ្វារធនាគារឯកជនខ្មែរទាំងអស់ ហើយបានជម្រុញឪ្យមានពាណិជ្ជកម្មលួចលាក់ ឬគេចពន្ធកើតឡើង។
- បញ្ហាជំនួញបរទេស នៅឆ្នាំ ១៩៦៥ សម្ដេច នរោត្តម សីហនុ បានប្រកាសឈប់ទទួលយកជំនួយពីសហរដ្ឋអាមេរិក ព្រោះព្រះអង្គចង់គេចចេញពីសង្រ្គាមវៀតណាម ហើយចង់មានទំនាក់ទំនងល្អជាមួយប្លុកកុំម្មុយនីស្ដ។
- ពីឆ្នាំ១៩៦៧-១៩៦៨ សេដ្ឋកិច្ចកម្ពុជាបានរាំងស្ទុះយ៉ាងខ្លាំង រីឯប្រជាប្រិយភាពរបស់សម្ដេច នរោត្តម សីហនុ វិញក៏ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។
វិញ្ញាសាទី៣១