ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចជាបីសំខាន់គឺ៖
- អំណាចនីតិបញ្ញតិ្ត៖ តំណាងឱ្យរដ្ឋសភា និង ព្រឹទ្ធសភាមានតួនាទីកសាងច្បាប់។
- អំណាចនីតិប្រតិបត្តិ៖ តំណាងឱ្យរដ្ឋាភិបាល មានតួនាទីអនុវត្ត ការពារអំណាច។
- អំណាចតុលាការ៖ តំណាងឱ្យសាលាជម្រះក្តី មានតួនាទីរកយុត្តិធម៌ជួនសង្គម។
អំណាចនីមួយៗមានប្រៀបលើគ្នាដូចតទៅ៖
សភាមានអំណាចលើរដ្ឋាភិបាល
- សភាមានអំណាច៖ អនុម័តលើការតែងតាំងគណៈរដ្ឋមន្រ្តីដែលប្រមុខរដ្ឋាភិបាលបានស្នើរឡើង
- សភាជាអ្នកសម្រេចគម្រោងថវិកា ចំណោយដែលរដ្ឋាភិបាលដាក់ស្នើរ
- សភាមានអំណាចដកហូត បុណ្យសក្តិមន្រ្តីណាដែលប្រព្រឹត្តខុស (សមាជិករដ្ឋាភិបាល)
សភាមានប្រៀបលើតុលាការ
- ឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ មានអំណាចប្រកាសបដិសេធច្បាប់ ឬ សេចក្តីព្រាងច្បាប់ដែលខ្វះធម្មនុញ្ញភាព
រដ្ឋាភិបាលមានប្រៀបលើតុលាការ
- រដ្ឋាភិបាលមានសិទ្ធិអំណាចលើកលែងទោស ឬ សម្រាលទោសឱ្យទណ្ឌិត
- រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តបទល្មើស
តុលាការមានប្រៀបលើរដ្ឋាភិបាល
- តុលាការមានអំណាចចោទប្រកាន់និងវិនិច្ឆ័យទោសចំពោះសមាជិក ឬប្រមុខរដ្ឋាភិបាលដែលប្រព្រឹត្តខុសច្បាប់
តុលាការមានប្រៀបលើសភា
- តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិកសភាណាដែលប្រព្រឹត្តបទល្មើស។
ដូចនេះអំណាចទាំងបីដាច់ដោយឡែកពិគ្នា ហើយមានប្រៀបលើគ្នាទៅវិញទៅមក ពិសេសមានទំនាក់ទំនង និងត្រួតពិនិត្យគ្នាទៅវិញទៅមកតាមទិសដៅតែមួយ គឹបំរើជាតិ និងប្រជាជន។