ក.ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នគឺ
- គ្មានអំពើចោរកម្ម លួច ប្លន់ ឆក់
- គ្មានក្មេងទំនើងគ្រប់ប្រភេទ
- គ្មានល្បែងស៊ីសងគ្រប់ប្រភេទគ្មានអំពើហិស្សានិងគ្មានបទល្មើសគ្រប់ប្រភេទ
- គ្មានការជួញដូរកុមារ ពេស្យាចារ និងគ្មានការជួញដូរមនុស្ស
- គ្មានការជួញដូរគ្រឿងញៀន ចែកចាយនិងផលិត
ខ.ដើម្បីធ្វើឱ្យភូមិឃុំ សង្កាត់មានសុវត្ថភាពពលរដ្ឋម្នាក់ៗ
- ត្រូវរាយការណ៍ពីកន្លែងលាក់ខ្លួនរបស់ជនខិលខូច ឧ.ឧក្រិដ្ឋជន
- ត្រូវហ៊ាននិយាយការពិតពីអ្វីដែលកើតមានឡើងភូមិរបស់ខ្លួន
- ត្រូវទូរស័ព្ទឱ្យកម្លាំងសមត្ថកិច្ចបានដឹងពីកន្លែងលាក់និងលក់គ្រឿងញៀន
- ត្រូវសហការជាមួយអាជ្ញាធមរដែនដីនិងប្រជាពលរដ្ឋឱ្យបានល្អ
- ត្រូវគោរពច្បាប់ប្រទេសខ្លួនឱ្យបានត្រឹមត្រូវ
- ត្រូវមានភ្នាក់ងារជាអចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យជាប្រចាំថ្ងៃ
ដូចនេះដើម្បីឱ្យមានឃុំ-សង្កាត់មានសុវត្ថិភាពប្រជាពលរដ្ឋម្នាក់ៗត្រូវរូមគ្នាលប់បំផុតសកម្មភាពដូចជា
- លួចឆក់ ប្លន់ គ្រប់ប្រភេទ
- ការផលិតជួញដូរមនុស្សនិងអំពើអានាចារគ្រប់ប្រភេទ
- ក្មេងទំនើងនិងអំពើហិស្សា
- ការលេងល្បែងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ