គ្រោះថ្នាក់ចរារចណ៍បណ្តាលមកពីមួលហេតុមនុស្ស យានយន្ត និងផ្លូវថ្នល់
ក.កត្តាមនុស្ស
- បើកបរក្នុងស្ថានភាពស្រវឹង
- បើកបរលើសល្បឿនកំណត់
- ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន
- ព្រហើន
- គ្មានអារម្មណ៍នឹងនរ
- មិនគោរពច្បាប់ចរាចរណ៍ ឬ ស្លាកសញ្ញាចរាចរណ៍
- មិនពាក់មួកសុវត្ថភាព ឬ ដាក់ខ្សែក្រវ៉ាត់
- ដេកលក់ពេលកំពុងបើកបរ
- រំលោភគំនូសបែងចែកផ្លូវដែលត្រូវបើកបរ
- ខ្វះសុជីវធម៌ក្នុងការបើកបរ
- មានអារម្មណ៍មានះ ចចេស ថ្កើន
- ប្រមាថអ្នកធ្វើចរាចរណ៍ដទៃទៀត
- ផ្ទុកហួសចំណុះ
- ស្លៀកពាក់សំពត់ខ្លី ខោខ្លី គូថខ្លី
- ស្បែកជើងកែងតូចហើយខ្ពស់
- មិនគោរពច្បាប់ចរាចរណ៍ (ជិះខុសស្តាំង ខុសឆ្វេង ភ្លើងសញ្ញាចរាចរណ៍)
ខ.កត្តាយានយន្ត
- យានយន្តខុសលក្ខណៈបច្ចេកទេស
- យានយន្តមានកង់ស្អិត ចាស់ពេក
- ភ្លើងមិនភ្លឺ ខូចប្រព័ន្ធហ្វ្រាំង
- ខូចប្រព័ន្ធចង្កូត
- គ្មានភ្លើងសញ្ញាសម្រាប់បត់
- អស់ទឹកពីធុង (ធុងទឹក) អស់ប្រេងហ្វ្រាំង អស់ប្រេងចង្កូត
- អស់សាំង ពេលកំពុងបើកបរ
- គ្មានកញ្ចក់មើលក្រោយ
- គ្មានខ្សែក្រវ៉ាត់(រថយន្ត)
គ.កត្តាផ្លូវថ្នល់
- ផ្លូវប្រហេងក្រហូង មានជង្ហុក
- ផ្លូវមានទឹកដក់
- ផ្លូវហ៊ុយ ខ្លាំងពេក (ផ្លូវបត់)
- ផ្លូវចោទពេក (ផ្លូវចំណោទ)
- ផ្លូវកោងខ្លាំងពេក (ផ្លូវបត់)
- ផ្លូវរអិល
- ផ្លូវគ្រប់ដណ្តប់ដោយអ័ព្ឌ
- ផ្លូវគ្របដណ្តប់ដោយដំណក់ភ្លៀងខ្លាំង
- ផ្លូវគ្មានចិញ្ចើម
- ផ្លូវគ្មានស្លាកសញ្ញាចរាចរ។