ដើម្បីឱ្យប្រជាពលរដ្ឋយើងចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍យើងមានគោលការណ៍ដូចតទៅ ៖
- ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹង អំពើច្បាប់ចរាចរណ៍ និងរបៀបធ្វើចរាចរណ៍
- ត្រូវរៀនសូត្រ បើកបរយានជំនិះ និងប្រឡងសមត្ថភាពទទួលប័ណ្ណបើកបរ
- ត្រូវមានវិធានការឱ្យមានប្រសិទ្ធិភាព ទៅលើអ្នកបំពានលើច្បាប់ចរាចរណ៍
- ត្រូវដាក់ទណ្ឌកម្ម និងពិន័យឱ្យបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់ និងអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍
- មិនអនុញ្ញាតឱ្យអ្នកបើកបរ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្មានមួកការពារ
- ហាមបើកបរចំពោះអនីតិជន និងអ្នកគ្មានសមត្ថភាពលគ្មានប័ណ្ណបើកបរ
- ជួសជុលផ្លូវខូតខាតទាំងឡាយ ឱ្យត្រូវតាមបច្ចេកទេស
- រៀបចំស្លាកសញ្ញាតាមដងផ្លូវឱ្យបានគ្រប់គ្រាន់ ។