Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-29 09:30

អ្នកគ្រប់គ្រងម៉ាឃីធីងត្រូវតែបង្កើតនូវយុទ្ធសាស្រ្តកំណត់ថ្លៃចំពោះផលិតផលថ្មី ។ គេអាចធ្វើការសម្រេចចិត្តលើយុទ្ធសាស្រ្តកំណត់ថ្លៃសម្រុកជាមួយនឹងការទទួលបាននូវកម្រិតនៃប្រាក់ចំណេញទាបតែទំហំបរិមាណនៃការលក់មានចំនួនកើនឡើង ។ ក្នុងករណីផ្សេងទៀតអ្នកគ្រប់គ្រងម៉ាឃីធីងអាចធ្វើការសម្រេចចិត្តដោយឈរលើយុទ្ធសាស្ត្រកំណត់ថ្លៃកិត្យានុភាពសំដៅអតិថិជនដែលមានការចាប់អារម្មណ៍លើគុណភាព ប្រការនេះបរិមាណនៃការលក់មានចំនួនថយចុះ បើប្រៀបធៀបនឹងយុទ្ធសាស្ត្រថ្លៃសម្រុក ប៉ុន្តែសម្រេចបាននូវកម្រិតប្រាក់ចំណេញខ្ពស់ ។

អ្នកគ្រប់គ្រងម៉ាឃីធីងត្រូវតែជួបជាមួយអ្នកលក់ភ្នាក់ងារ ដើម្បីពិនិត្យមើលថាតើគេត្រូវឆ្លើយតបយ៉ាងណាចំពោះកម្មវិធី ។ គេត្រូវពិនិត្យមើលផងដែរ​ ថាតើអតិថិជនមានឥរិយាបថបែបណាចំពោះផលិតផលរបស់ក្រុមហ៊ុនក្រោយពេលធ្វើយុទ្ធនាការផ្សាពាណិជ្ជកម្ម ។ ជាការពិតណាស់បញ្ហាស្រាវជ្រាវម៉ាឃីធីងដែលលើកឡើងនៅទីនេះគឺ គ្រាន់តែជាឧទាហរណ៍នៃប្រភេទបញ្ហាដែលត្រូវស្រាវជ្រាវមួយចំនួន ដែលលើកឡើងពីបញ្ហារបស់អ្នកគ្រប់គ្រងម៉ាឃីធីង ។ មានបញ្ហាជាច្រើនទៀតអាចត្រូវបានគេកំណត់ ទោះបីជាយ៉ាងណាក៏ដោយបញ្ហាដែលគេបានកំណត់គឺ ជាពាក្យគន្លឹះហើយបញ្ហាទាំងនោះអាចកំណត់តាមរយៈការសិក្សាជាមួយអ្នកគ្រប់គ្រងម៉ាឃីធីង ។ អ្នកគ្រប់គ្រងម៉ាឃីធីងត្រូវតែមានទស្សនៈច្បាស់លាស់ចំពោះអនាគតនៃកក្រុមហ៊ុន ថាតើត្រូវដើរទៅតាមផ្លូវណា ដែលអាចឲ្យក្រុមហ៊ុនអាចឈរជើងបានរឹងមាំក្នុងទីផ្សារ ។ ទាំងអ្នកស្រាវជ្រាវនិងអ្នកគ្រប់គ្រងម៉ាឃីធីង ត្រូវតែមានការឯកភាពគ្នាទៅលើបញ្ហាដែលម៉ាឃីធីងត្រូវស្រាវជ្រាវមុនពេលគម្រោងអាចដំណើរការបន្តទៀតប្រកបដោយប្រសិទ្ធភាព ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login