បណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានដូចជា៖
- ភ្លេងជាតិ៖ ចម្រៀងជាតិ ទង់ជាតិ សញ្ញាជាតិ ឬព្រះលច្ឆករ ឬព្រះសង្ហារ
- ភាសា៖ ភាសា អក្សរ លេខ គ្រាមភាសា ការនិយាយស្តី ពាក្យពេចន៍ សូរសៀង(សំនៀង)
- សិល្បៈ ៖ ប្រភេទ សិល្បៈ គំនិតនិយម ទៅតាមតំបន់
- ក្បាច់ចម្លាក់៖ ក្បាច់ភ្ញីវល្ល៍ ភ្លីភ្លើង ភ្ញីទេព...
- របាំ៖ ឆាំយ៉ាំ ត្រុដិ គោះត្រឡោក គោះអង្រែ នេសាទ ជូនពរ ព្រះរាជទ្រព្យ ទន្សោសគោព្រៃ រាំវង់ រាំក្បាច់
- តូរ្យតន្ត្រី៖ ពិណពាទ្យ ក្លងខែក អារក្ស គងស្គរ អាយ៉ៃ ចាប៉ី...
- កាយវិការ៖ អាយ៉ៃរឿង យីកេ ល្ខោនបាសាក់ ល្ខោនខោល...
- ស្តាបត្យកម្ម៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល ផ្ទះរោងឌឿន ប្រាសាទ ទំបន់ទឹក គូទឹក អាងទឹក
- សិល្បៈសម្តីនិយាយ៖ កំណាព្យបទ កាកគតិ ពំនោល បន្ទោលកាក ព្រហ្មគិត ពាក្យ៧ កម្រងកែវ
- សិល្បៈរូប៖ ស្បែកធំ ស្បែកតូច
- ឧបករណ៍តន្ត្រី៖ ទ្រ សម្ភោរ ស្គរ រនាត ឃឹម សាដៀវ ខ្លុយ ប៉ី
- មធ្យោបាយផលិត៖ រទេះគោរ រទេះសេះ ក្បាលកិន ត្បាល់ក្តឿង ត្បាល់បុក កីតម្បាញ
- ខេត្តុបករណ៍៖ នង្គ័ល រនាស់ កណ្តៀវ ក្រង់ ជង្រុក សង្រែ បង្គីរ ដោក..
- នេសាទុបករណ៍៖ លប ទ្រូ លាយ ជុច អង្រុត ឈ្នាង សន្ទួច លាន់
- ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ៖ វែក ចង្ក្រាន ឆ្នាំង ខ្វាន់ ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្ច្រែង ភាជន៍ ក្អម ពួច ពាង ក្រឡរ ផើង ស្មុក សាជី តោក ហិបស្លា ដន្លាប់...។