១.អត្តសញ្ញាណ = អត្ត + សញ្ញាណ = ខ្លូន + គ្រឿងសម្គាល់ ឬសញ្ញាសម្គាល់ = គ្រឿងសម្គាល់ខ្លួន
- អត្ថសញ្ញាណ = ជាសញ្ញាដែលអាចសម្គាល់បានថា ព័ត៍មាននោះពិតជាមានចំពោះរូបបុគ្គល ឬវត្ថុណាមួយ។
អត្តសញ្ញាណ = ជាកន្សោមធាតុដំបូងដែលត្រូវបានសន្មតថា ជាលក្ខណៈដោយឡែកៗនេះបុគ្គលឬវត្ថុណាមួយ ដើម្បីកុំឱ្យច្រឡំគ្នា។
២.បណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីអត្តសញ្ញាជាតិខ្មែរ មានដូចជា៖
- ភ្លេចជាតិ៖ ចម្រៀងជាតិ ទង់ជាតិ សញ្ញាជាតិ ឬព្រះលច្ឆករ ឬព្រះសង្ហារ
- ភាសា៖ ភាសា អក្សរ លេខ គ្រាមភាសា ការនិយាយស្តី ពាក្យពេចន៍ សូរសៀង(សំនឿង)
- សិល្បៈ៖ ប្រភេទសិល្បៈគំនិតនិយមទៅតាមតំបន់
- ក្បាច់ចម្លាក់៖ ក្បាច់ភ្ញីវល្ល៍ ភ្ញីភ្លើង ភ្លីទេព...
- របាំ៖ ឆៃយ៉ាំ ត្រុដិ គោះត្រឡោក គោះអង្រែ នេសាទ ជួនពរ ព្រះរាជទ្រព្យ ទន្សោងគោព្រៃ រាំវង់ រាំក្បាច់
- តូរ្យតន្ត្រី៖ ពិណពាទ្យ ក្លងខែក អារក្ស គងស្គរ អាយ៉ៃ ចាប៉ី...
- កាយវិកា៖ អាយៃរឿង យីកេ ល្ខោនបាសាក់ ល្ខោនខោល...
- ស្ថាបត្យកម្ម៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល ផ្ទះរោងឌឿង ប្រាសាទ ទំនប់ទឹក គូទឹក អាងទឹក
- សិល្បៈរូបភាព៖ ស្បែកធំ ស្បែកតូច...
- ឧបករណ៍តន្រ្តី៖ ទ្រ សម្ភោរ ស្គរ រនាត ឃឹម សាដៀវ ខ្លុយ ប៉ី...
- មធ្យោបាយផលិត៖ រទេះគោ រទេះសេះ ក្បាល់កិន ត្បាល់ក្កឿង ត្បាល់បុក កីតម្បាញ..
- ខេត្តុបករណ៍៖ នង្គ័ល រនាស់ កណ្តៀវ ក្រង់ ជង្រុក សង្រែ បង្គីរ ដោក...
- នេសាទុបរកណ៍៖ លប ទ្រូ លាយ ជុច អង្រុត ឈ្នាង សន្ទួច លាន់...
ឧបករណ៍៖ ប្រើប្រាស់ក្នុងផ្ទះ វែក ចង្ក្រាន ឆ្នាំង ខ្វាន់ ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្ច្រែង ភាជន៍ ក្អម ពួច ពាង ក្រឡរ ផើង ស្មុក សាជី តោក ហិបស្លាប ដន្លាប់...