Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-04 00:56

រាជធានីភ្នំពេញជាមជ្ឃមណ្ឌល់នៃចរាចរណ៍និងបំលាស់ទី

ក.មជ្ឃមណ្ឌលនៃចរាចរណ៍

  • សាលារាជធានីភ្នំពេញ និងមហាជនស្ម័គ្រចិត្តរួមចំណែកចេញថរិកា ៥០ + ៥០ ដើម្បីធ្វើ និងពង្រីកផ្លូវឱ្យបានទូលាយ ស្អាតស្រួលធ្វើដំណើរជាងមុន
  • ធ្វើគំនូសខឿនកណ្តាលខណ្ឌចែកផ្លូវសំខាន់ៗដែលមានៅក្នុងក្រុង
  • រៀបចំជួសជុលកែលំអរភ្លើងបញ្ជាចរាចរណ៍ តាមបែបថ្មីទំនើបចំនួន៤០កន្លែង
  • ស្ថាបនាស្ពានស្ទឹងមានជ័យធំវែងជាងមុន សង់ស្ពានភ្លោះ (ស្ពានព្រះមនីវង្សថ្មី) និងសង់ស្ពានអាកាសត្រង់រង្វង់មូលក្បាលថ្នល់
  • សង់ស្ពានផ្លូវក្រោមដី
  • កែលំអរប្រព័ន្ធលូបង្ហូទឹក ប្រឡាយកុំឱ្យលីក្រុង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ពេលមានភ្លៀង និងក្រោយភ្លៀងធំម្តងៗ។
  • ដាក់ស្លាកសញ្ញាបង្ហាញទិសដៅចរាចរក្នុងក្រុង
  • ដាក់ភ្លើងបំភ្លឺតាមផ្លូវសាធារណៈដើម្បីសុវត្ថិភាពចរាចរ
  • កម្លាំងជំនាញប៉ូលីសចរាចរណ៍ត្រួតពិនិត្យម៉ត់ចត់តាមច្បាប់ចរាចរ
  • ចាត់កម្លាំងបញ្ជាមធ្យោបាយធ្វើដំណើរដោយការបង្វែរទីសដៅឱ្យចៀសផុតពីចំណុចការកកស្ទះ
  • យុវជនកាកបាទក្រហមជួយសំរួលចរាចរនៅតាមគោលដៅ(ភ្លើងស្តុបសំខាន់ៗ)
  • ក្រៅពីនេះអង្គការមួយចំនួនដូចជាអង្គាជនពិការបានចុះជួយអប់រំបោះពុម្ភសៀវភៅស្តីពីច្បាប់ចរាចរ ការពាក់មួក សុវត្ថិភាពជួយដល់សិក្សានុសិស្សតាមសាលារៀន ក្នុងគោលបំណងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ។

ខ.មជ្ឃមណ្ឌល់នៃការបំលាស់ទី

ថ្នាក់ដឹកនាំរាជធានីបានរកឃើញដំណោះស្រាយដ៏ប្រសើរដោយ៖

  • កំណត់ចំណតចេញចូលក្រុងថ្មីដោយ ខ្លះឱ្យទៅចតនៅក្រៅក្រុង ហើយខ្លះទៀតចតនៅក្នុងក្រុងដោយ ពង្រីកឱ្យមាន ភាពទូលាយជាងមុន
  • រៀបចំសណ្តាប់ធ្នាប់ ការលក់ដូរតាមទីផ្សារ តាមដងផ្លូវសាធារណៈ តាមភោជនីយដ្ឋាន​ទីកន្លែងកំសាន្តនានា ដើម្បីប្រមូលដល់ការចតចំណតយានយន្តនានាការធ្វើចរាចរបំលាស់ទីនៅទីនោះជាដើម។

ជាលទ្ធផលវិធានការខាងលើនេះធ្វើឱ្យ

  • ចរាចរក្នុងក្រុងមានភាពធូរស្រាល
  • ក្រុងមានសោភ័ណភាព មានសណ្តាប់ធ្នាប់
  • បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរគួរឱ្យកត់សម្គាល់
  • ធានាសន្តិសុខ សុវត្ថិភាពដល់ពលរដ្ឋនិងភ្ញៀវបរទេសដែលស្នាក់នៅចេញចូលរាជធានីបានល្អប្រសើរ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login