ផែនការសកម្មភាព ១០០ថ្ងៃដោយសង្ខេបរបស់ ឯកឧត្តម ស៊ុន ចាន់ថុល អំពីកំណែទម្រង់វិស័យសាធារណការនិងដឹកជញ្ជូនដែលសម្រេចបានសមិទ្ធិផលការងារសំខាន់ៗនិងកំពុងបន្តសកម្មមានដូចជាៈ
- ការដាក់ឲ្យដំណើរការមណ្ឌល ប្តូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON Mall ភ្នំពេញដែលចំណាយពេលប្រមាណតែ១៥ នាទីដើម្បីទទួលបានបណ្ណបើកបរ
- ការបិតស្លាកសុវត្ថិភាព ( ស្ទីរចំណាំងផ្លាតពន្លឺពេលយប់ )
- យុទ្ធនាការចែកមួកសុវត្ថិភាព
- ការរៀបចំរចនាសម្ព័ន្ធអង្គការលេខរបស់ក្រសួង ឡើងវិញដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាព
- ការដាក់ឲ្យដំណើរការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
- ការផ្តល់បណ្ណបើកបរយានយន្ត
- កម្មវិធីយល់ដឹងអំពីកទ្រឹស្តីនៃការបើកបរតាមទូរស័ព្ទស្មាតហ្វូន
- ឈៀកចល័ត និងផ្លាកលេខយានយន្តដែលមាន QR Code ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន
- ការធ្វើសមាហរណកម្មទូទាំងប្រទេសតាមរយៈការកសាង និងពង្រីកបណ្តាញផ្លូវតភ្ជាប់
- ការកសាងកំពង់ផែទឹកជ្រៅ
- ការលុបគ្រលុកសំបុកមាន់នៅទូទាំង ២៥រាជធានី ខេត្ត ។