សំនួរ
១. តើអគ្គស្នងការដ្ឋាននគរបាលជាតិមានរចនាសម្ព័ន្ធយ៉ាងដូចម្តេច ?
២. តើសម្តេច សខេងមានគោរមងារយ៉ាងដូចម្តេច ?
៣. តើនិមិត្តសញ្ញាក្រសួងមហាផ្ទៃមានអត្ថន័យដូចម្តេចខ្លះ ? ចូរបង្ហាញ ?
៤. តើនិមិត្តសញ្ញាក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់យ៉ាងដួចម្តេច ?
៥. ចូររៀបរាប់ឋានន្តរស័ក្តិនគរបាលដែលប្អូនបានស្គាល់ឲ្យបានយ៉ាងតិច១០ ។
ចម្លើយ
១. អគ្គស្នងការដ្ឋាននគរបាលជាតិមានរចនាសម្ព័ន្ធដូចតទៅៈ
នាយកដ្ឋានបុគ្គលិក
សេនាធិការដ្ឋាន ( ថ្នាក់ស្មើនាយកដ្ឋានកណ្តាល )
- នាយកដ្ឋានរដ្ឋបាលទូទៅ
- នាយកដ្ឋានសរុប ផែនការ
- នាយកដ្ឋានវិទ្យុទាក់ទង
- នាយកដ្ឋានអក្សរសម្ងាត់
- អង្គភាពអន្តរាគមណ៍ ( ថ្នាក់ស្មើនាយកដ្ឋាន )
- អង្គភាពត្រួតបទបញ្ជា ( ថ្នាក់ស្មើនាយកដ្ឋាន )
- នាយកដ្ឋាននគរបាលការពារ
- នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ។
នាយកដ្ឋានកណ្តាលនគរបាលព្រំដែន
- នាយកដ្ឋាននគរបាលការពារព្រំដែនទឹក
- នាយកដ្ឋាននគរបាលការពារព្រំដែនគោក
- នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន
នាយកដ្ឋានកណ្តាលនគរយុត្តិធម៌
- នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
- នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
- នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត
- នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ
- មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ( ថ្នាំស្មើនាយកដ្ឋាន )
នាយកដ្ឋានកណ្តាលសន្តិសុខ
- នាយកដ្ឋានសន្តិសុខផ្ទៃក្នុង
- នាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន
- នាយកដ្ឋានអង្គរក្ស
- នាយកដ្ឋានចារកម្ម
- នាយកដ្ឋានស៊ើបការខាងក្រៅនិងបច្ចេកទេស
- នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
- នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ
- នាយកដ្ឋាននគរបាលទេសចរណ៍
- នាយកដ្ឋាននគរបាលការពារបេតិកណ្ឌ
- នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
- នាយកដ្ឋាននគរបាលបង្គារ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ។
២. សម្តេច ស ខេងមានគោរមងារថា៖ សម្តេចក្រឡាហោម ស ខេង ។
៣. និមិត្តសញ្ញាក្រសួងមហាផ្ទៃមានអត្ថន័យដូចតទៅៈ
- រូបព្រះនរាយណ៍មានដៃបួន ដៃស្តាំខាងលើកាន់ខ្យង់សង្ខដៃស្តាំខាងក្រោមកាន់សៀវភៅ ដៃឆ្វេងខាងលើកាន់កងចក្រ ដៃឆ្វេងខាងក្រោមកាន់ព្រះខន្ធតំណាងឲ្យសភាវៈល្អ រក្សាការពារកសាង
- មានពណ៌ស
- មានទទឹ្ង២ភាគ ៣នៃបណ្តោយ
- ពន្លឺកាំរស្មី តំណាងឲ្យគំនិតប្រាជ្ញាស្មារតី
- កងចក្រ ព្រះខន្ធ តំណាងឲ្យ សិទ្ធិ អំណាចតួនាទី
- សៀវភៅ តំណាងឲ្យច្បាប់លិខិតបទដ្ឋាន
- ខ្យងសង្ខ តំណាងឲ្យភាពត្រជាក់ត្រជុំ សេចក្តីសុខក្សេមក្សាន្ត សុភមង្គល
- ក្បាច់ភ្ញីភ្លើង តំណាងឲ្យធរណីអាជ្ញាធរដែនដីនគរបាលជាតិ
- ភ្ញីក្បាច់ចម្រុះ តំណាងឲ្យអរិយធម៌ វប្បធម៌ និងភាពថ្កុំថ្កើងរុងរឿង ។
៤.និមិត្តសញ្ញាក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាដូចតទៅៈ
- ដាក់នៅកន្លែងធ្វើការ
- ធ្វើត្រា
- ធ្វើប្រទីប
- ពាក់នៅលើឯកសណ្ធានរបស់មន្រ្តីរាជការក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ
- ដាក់នៅលើក្បាលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ
- ប្រើប្រាស់ជាផ្លូវការសម្រាប់ក្រសួងមហាផ្ទៃ ក្នុងករណីផ្សេងៗទៀត ។
៥. រៀបរាប់ពីឋានន្តរស័កនគរបាលដូចតទៅៈ
នាយកនគរបាលរង
- ពលបាលបាលត្រី
- ពលបាលទោ
- ពលបាលឯក
- ព្រិន្ទបាលទោ
- ព្រិន្ទបាលឯក
នាយកនគរបាល
- អនុសេនីយ៍ត្រី
- អនុសេន៍ទោ
- អនុសេនីយ៍ឯក
នាយកនគរបាលជាន់ខ្ពស់
- វរសេនីយ៍ត្រី
- វរសេនីយ៍ទោ
- វសេនីយ៍ឯក
នាយកនគរបាលថ្នាក់ឧត្តមសេនីយ៍
- ឧត្តមសេនីយ៍ត្រី
- ឧត្តមសេនីយ៍ទោ
- ឧត្តមសេនីយ៍ឯក
- នាយឧត្តមសេនីយ៍ ។