Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើពាក្យ វិសហមជ្ឈការមានន័យដូចម្តេចខ្លះ ?

២. តើពាក្យ វិមជ្ឈការមានន័យដូចម្តេចខ្លះ ?តើមជ្ឈការនិងវិមជ្ឈការមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ ?

៣. តើពាក្យមជ្ឈការ មានន័យដូចម្តេច ? តើគុណសម្បត្តិនិងគុណវិបត្តិរបស់មជ្ឈការនាំមកនូវផលប្រយោជន៍និងផលវិបាកអ្វីខ្លះ ក្នុងការគ្រប់គ្រងការងារសង្គមមូលដ្ឋាន ?

៤. តើទំហំនៃកម្រិតវិមជ្ឈការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានអ្វីខ្លះ ? តើវិជ្ឈការឃុំ សង្កាត់ មានអំណាចលើវិស័យអ្វីខ្លះ ?

៥. ក្រោយកែសម្រួលរដ្ឋបាលថ្នាក់មូលដ្ឋានតើរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ស្ថិតក្រោមលំដាប់រដ្ឋបាលណាខ្លះ ?

ចម្លើយ

១. ពាក្យ វិសហមជ្ឈការមានន័យថារាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នធ្វើប្រតិភូកម្មលើមុខងារសិទ្ធិអំណាចនិងធនធាន ( ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក ) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុបប្រឹក្សាប្រភេទណាមួយដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននោះ ។

២. ពាក្យ វិមជ្ឈការមានន័យថាការពង្រីកលទ្ធភាពប្រជាធិបតេយ្យនៅមូលដ្ឋាននិងពង្រីកវិស័យភាពគ្រប់គ្រងលើជីវៈភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន ដែលរដ្ឋអំណាចឬអាជ្ញាធរកណ្តាលមិនលូកដៃឬមិនចូលទៅធ្វើជំនួសឡើយ ។

ក. មជ្ឈការ

  • ប្រមូលផ្តុំអំណាចតែក្នុងដៃបុគ្គល
  • ក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស
  • ជូនកាលច្រើននយោបាយប្រជាភិថុតិ... ។

ខ. វិសហមជ្ឈការ

  • ចែករំលែកអំណាចនៅក្នុងប្រព័ន្ធ
  • អាជ្ញាធរកណ្តាលមិនលូកដៃទៅធ្ចើការ
  • ដែនដីស្ថិតនៅក្រៅសមូហភាពរដ្ឋ ... ។

៣. ពាក្យមជ្ឈការមានន័យថាអំណាចទាំងអស់នៅតែក្នុងដៃរបស់បុគ្គលឬក្រុមដែលមានអំណាចគ្របគ្រងប្រទេស ។

គុណសម្បត្តិនិងគុណវិបត្តិមជ្ឈការក្នុងការគ្រប់គ្រងការងារសង្គមនាំមកនូវ៖

ក.​ ផលប្រយោជន៍

  • រដ្ឋអំណាចថ្នាក់ក្រោម អនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយ
  • ពង្រឹងបាននូវឯករាជ្យជាតិ
  • ផ្តល់ភាពងាយស្រួយ ទៅដល់រដ្ឋបាលថ្នាក់កណ្តាលក្នុងការត្រួតពិនិត្យ

ខ. ផលវិបាក

  • រដ្ឋបាលសាធារណៈមិនអាចស្ថិតនៅជិតជាប់នឹងប្រជាពលរដ្ឋ
  • ប្រជាពលរដ្ឋ មិនអាចចូលរួមក្នុងការសម្រេចចិត្តអ្វីមួយ ឬក្នុងការរៀបចំ
  • រដ្ឋបាលបែបនេះមានលក្ខណៈបិទជិត ។

៤. ទំហំនៃកម្រិតវិជ្ឈការរបស់ក្រុមបប្រឹក្សាឃុំ សង្កាត់មានៈ

  • ការអនុម័តលើគម្រោងផែនការ
  • ការអនុម័តលើថវិការឃុំ សង្កាត
  • ការកំណត់តម្លៃសារពើពន្ធមូលដ្ឋាន
  • ការអនុម័តបទបញ្ជាផ្ទៃក្នុងនិងដីកា
  • កិច្ចការផ្សេងៗទៀតដែលកំណត់ដោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

៥. ក្រោយកែសម្រួល រដ្ឋបាលថ្នាក់មូលដ្ឋានៈ

  • រដ្ឋបាលសង្គាត់នៃរាជធានីស្ថិតក្រោមលំដាប់រដ្ឋបាលខណ្ឌ ហើយរដ្ឋបាលខណ្ឌស្ថិតក្រោមរដ្ឋបាលរាជធានី
  • រដ្ឋបាលសង្កាត់នៃខេត្ត ស្ថិតក្រោមលំដាប់រដ្ឋបាលក្រុងហើយរដ្ឋបាលក្រុងស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត
  • រដ្ឋបាលឃុំនៃខេត្ត​ ស្ថិតក្រោមរដ្ឋបាលស្រុក រដ្ឋបាលស្រុកស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login