សំនួរ
១.តើគោរមងារ « សន្តិបណ្ឌិត » មានន័យយ៉ាងដូចម្តេច ?
២. តើឥស្សរជនរូបណាខ្លះ ដែលបានទទួលរងនូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌត្យសភានគរបាលកម្ពុជា ?
៣. តើវិធានការ៥បង្ការ ២បង្រាបមានន័យយ៉ាងដួចម្តេច ?
៤. តើយើងត្រូវមានមធ្យោបាយអ្វីខ្លះ ? ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជន ?
៥. ចូរបង្ហាញពីប្រទេសចំនូនប្រាំ ដែលមានប្រជាជនច្រើនជាងគេ ?
ចម្លើយ
១. គោរមងារ « សន្តិបណ្ឌិត » បង្កើតឡើងដោយបណ្ឌិតសភានគរបាលកម្ពុជាដែលមានន័យថា សន្តិ ( សន្តិភាព ) បណ្ឌិតពោលគឺលោកអ្នកដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចនិងបេសកម្មបម្រើជាតិនិងមាតុភូមិនិងប្រជាជនលើវិស័យសន្តិសុខសណ្តាបធ្នាប់សាធារណៈដើម ។
២. ឥស្សរជនដែលទទួលបាននូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌិតសភានគរបាលកម្ពុជា រួមមានៈ
- ឯកឧត្តមនាយឧត្តមសេនីយ៍ ឯម សំអាន
- ឯកឧត្តមនាយឧត្តសេនីយ៍ តេង សាវង្ស
- ឯកឧត្តមនាយឧត្តសេនីយ៍ អ៊ុក គឹមលេខ
- ឯកឧត្តមនាយឧត្តសេនីយ៍ ឌុល គឿន
- ឯកឧត្តមនាយឧត្តសេនីយ៍ នេត សាវឿន
- ឯកឧត្តមនាយឧត្តសេនីយ៍ លូ រ៉ាមីន
- ឯកឧត្តមនាយឧត្តសេនីយ៍ ម៉ៅ ច័ន្ទតារា
- ឯកឧត្តមនាយឧត្តសេនីយ៍ សុខ ផល
- ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គឹមសេង
- ឯកឧត្តម ហេង ហាក់
- ឯកឧត្តម ចាន់អ៊ាន់
- ឯកឧត្តម ខៀវ សុភ័គ ។
៣. វិធានការ ៥បង្ការ២បង្ក្រាបមានន័យៈ
ក. ៥បង្ការ
- គ្រប់គ្រងស្ថិតិប្រជាជនពលរដ្ឋ
- គ្រប់គ្រងមធ្យោបាយ
- គ្រប់គ្រងអាវុធជាតិផ្ទុះ
- ប្រយុទ្ធប្រឆាំងគ្រឿងញៀន
- ល្បែងស៊ីសង
ខ. ២បង្ការ
- ល្បាតពួនស្ទាត់បង្រ្កាបជាក់ស្តែង
- បង្ក្រាបតាមការស្រាវជ្រាវករណី ។
៤.យើងមានមធ្យោបាយដូចតទៅៈ
- យើងត្រូវផ្តោតការយកចិត្តទុកដាក់លើការអប់រំអំពីផលវិបាកនៃកំណើននេះ
- អប់រំប្រជាជនឲ្យចេះធ្វើផែនការក្នុងគ្រួសារ
- វិធីគ្រប់គ្រងកំណើត ដូចជាការប្រើប្រាស់ស្រោមអនាម័យថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្នុងស្បួន ការចងបំពងមេជីវីតនិងវិធីផ្សេងៗទៀតសម្រាប់ពន្យាកំណើត
- ត្រូវបង្រីកការអប់រំ ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព
- ត្រូវចូលរូមការពារកុំឲ្យមានការបំពុលឬធ្វើឲ្យកង្វក់ បរិស្ថានជាដើម ។
៥. បង្ហាញពីប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក៖
- សាធារណៈរដ្ឋប្រជាមានិតចិន
- ប្រទេសឥណ្ឌា
- ប្រទេសឥណ្ឌូនេស៊ី
- សហរដ្ឋអាមេរិក
- ប្រទេសប្រេហ្ស៊ីល ។