ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អតិថិជនជំនួញ (Business Customer) គឺសំដៅទៅលើអ្នកទិញទាំងឡាយណាដែលទិញទំនិញ និងសេវាកម្មសម្រាប់យកទៅចូលរួមក្នុងដំណើរការផលិតកម្មទៀត ឬសម្រាប់លក់បន្តទៅឲ្យអ្នកផ្សេងទៀត ឬសម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សេងៗទៀត ។ ឧទាហរណ៍ដូចជាសណ្ឋាគារ គឺជាអតិថិជនជំនួញដោយហេតុថាសណ្ឋាគារទិញសាប៊ូម្សៅគ្រឿងសម្រាប់ធ្វើម្ហូប អាហារ គ្រឿងសង្ហារឹម ឧបករណ៍ប្រើប្រាស់ផ្សេងៗ និងសេវាកម្មមានដូចជា សេវាកម្មគណនេយ្យសម្រាប់យកមកប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដំណើរប្រតិបត្តិការប្រចាំរបស់សណ្ឋាគារ ។