Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្វីទៅជារបាយផលិតផល ?

២- ដើម្បីឲ្យរបាយផលិតផលមានគុណភាព តើក្រុមហ៊ុនអាចដំណើរការបានប៉ុន្មានជំហាន ? អ្វីខ្លះ ?

៣- តើអ្វីទៅជាស្រឡាយផលិតផល ?

៤- តើមានកត្តាអ្វីខ្លះដែលមានឥទ្ធិពលដល់សេចក្តីសម្រេចចិត្ត ?

៥- តើអ្វីទៅជាការកំណត់ជំហររបស់ផលិតផល ?

ចម្លើយ

១- របាយផលិតផល គឺជាភាពចម្រុះនៃផលិតផលទាំងអស់ ដែលធ្វើអាជីវកម្មដោយក្រុមហ៊ុន ។ អ្នកគ្រប់គ្រងម៉ាឃីធីង ត្រូវប្រាកដក្នុងចិត្តថាភាពចម្រុះនេះមានតុល្យភាពក្នុងការផ្តល់នូវភាពរីកចម្រើនរយៈពេលវែងក្នុងពេលធ្វើអាជីវកម្ម និងធានាភាពមានលំនឹងទាំងរយៈពេលខ្លី និងរយៈពេលវែងនៃជំហរចលនាសាច់ប្រាក់ ។ ឈានចេញពីទិដ្ឋភាពនៃវដ្តជីវិតរបស់ផលិតផលក្រុមហ៊ុនគួរតែមាន ឬមួយផលិតផលច្រើនមុខបំផុតក្នុងដំណាក់កាលឧទេសនាម និងដំណាក់កាលរីកចម្រើននៃវដ្តជីវិតផលិតផល ឬមួយតិចមុខបំផុតក្នុងដំណាក់កាលទុំជោរ (បក្កភាព) និងដំណាក់កាលឱនភាពនៃវដ្តជីវិត ។ ផលិតផលនៅដំណាក់កាលដំបូងនៃវដ្តជីវិតរបស់វាទាមទារនូវការវិនិយោគច្រើន ។ ភាពមិនគ្រប់គ្រាន់នៃមុខផលិតផលផ្សេងៗនៅដំណាក់កាលចុងក្រោយអាចបង្ករការលំបាកដល់ក្រុមហ៊ុនក្នុងការបង្វិលសាច់ប្រាក់ឲ្យគ្រប់គ្រាន់ ដើម្បីជំនួយក្នុងការវិនិយោគ ។ ផ្ទុយទៅវិញប្រសិនបើក្រុមហ៊ុនមានផលិតផលច្រើនមុខពេកនៅដំណាក់កាលបក្កភាព និងឱនភាពនៃវដ្តជីវិតរបស់វា ហើយតិចមុខពេកនៅដំណាក់កាលឧទេ្ទសនាម និងរីកចម្រើននោះក្រុមហ៊ុនអាចបង្វិលសាច់ប្រាក់ស្រួលក្នុងពេលឥឡូវ ប៉ុន្តែអនាគតយូរអង្វែងអាចជួបភាពអាប់អួរ (Black) ។ នោះគឺដោយសារផលិតផលនៅដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់វាអាចបាត់មុខខ្លះ យោងទៅតាមកម្រិតទាប ហើយក្រុមហ៊ុនគ្មានលទ្ធភាពជំនួសឲ្យបានគ្រប់នូវផលិតផលដែលបាត់មុខ​។

២- ដើម្បីឲ្យរបាយផលិតផលមានគុណភាព ក្រុមហ៊ុនអាចដំណើរការបានមាន៤ជំហានដូចជា​៖

  • ជំហានទី១ ៖ ទាមទារឲ្យក្រុមហ៊ុនពិនិត្យទៅលើការលក់ប្រាក់ចំណេញ និងការវិនិយោគដែលទាមទាររបស់ផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនលើរយៈពេល៥ឆ្នាំកន្លង និងគម្រោងទៅមុខ ។
  • ជំហានទី២ ៖ រួមមានការពង្រាយផលិតផលទាំងនេះក្នុងដំណាក់កាលរបស់វានៃវដ្តជីវិតរបស់ផលិតផល ។
  • ជំហានទី៣ ៖ គឺការពិនិត្យរបាយផលិតផល ដើម្បីប៉ាន់ប្រមាណមើលថា តើតុល្យភាពឬអត់ដោយមើលទៅបច្ចុប្បន្នកាល និងអនាគតនៃចំណេញសុទ្ធសាធ​និងចលនាសាច់ប្រាក់ ។
  • ជំហានទី៤ ៖ គឺធ្វើផែនការសម្រាប់ទម្រង់ផលិតផលនាពេលអនាគត ។ ប្រសិនបើមានផលិតផលតិចពេកនៅជំហានដំបូងនៃវដ្តជីវិតរបស់ផលិតផលក្រុមហ៊ុនអាចបង្កើត ឬស្រាវជ្រាវសម្រាប់ផលិតផលថ្មីក្នុងពេលអនាគត ។ ប្រសិនបើមានផលិតផលច្រើនមុខពេក នៅដំណាក់កាលដំបូងនៃវដ្តជីវិតរបស់ផលិតផលនោះក្រុមហ៊ុនអាចគិតគូអំពីភាពគ្មានជោគជ័យដែលនៅសល់យ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីធ្វើអតិបរមាកម្មប្រាក់ចំណូល ។

៣- ស្រឡាយផលិតផល គឺរាល់លផលិតផលទាំងអស់ដែលមានទំនាក់ទំនងគ្នាជិតស្និត និងសម្តែងមុខងារប្រហាក់ប្រហែលគ្នា ហើយតែងតែលក់ទៅឲ្យក្រុមហ៊ុនអតិថិជនដូចគ្នា​ ។ ឧទាហរណ៍ សាប៊៊ូម្សៅ និងសាប៊ូដុំ ម៉ាស៊ីនហ្វូតូកូពី និងអង្គុលីលេខ ។ ក្រុមហ៊ុនមួយអាចធ្វើអាជីវកម្មស្រឡាយផលិតផលមួយចំនួន ។ ការសម្រេចចិត្តរបស់ក្រុមហ៊ុនអាចឈានទៅដល់កាលលុបចោលស្រឡាយផលិតផលមួយចំនួនហើយបំពេញផ្សេង ។

៤- កត្តាដែលមានឥទ្ធិពលដល់សេចក្តីសម្រេចចិត្តមានដូចជា ៖

  • ប្រាក់ចំណេញដែលចង់បាន និងប្រាក់ចំណេញជាក់ស្តែងនៃស្រឡាយផលិតផល
  • ស្ថានភាពនៃរបាយផលិតផលរបស់ក្រុមហ៊ុន និងគ្រោះថ្នាក់ដែលពាក់ព័ន្ធ
  • ទំហំទីផ្សារ និងការរីកចម្រើន (Growth) និង (size)
  • សមត្ថភាពដោយឡែករបស់ក្រុមហ៊ុន និងភាពមានប្រៀបក្នុងការប្រកួតប្រជែង ។

ជម្រើសផ្សេងទៀតសម្រាប់អ្នកគ្រប់គ្រងម៉ាឃីធីង គឺបន្ថែមផលិតផលថ្មីក្នុងស្រឡាយផលិតផលជាក់លាក់ណានោះ ឬបំបាត់ចោលផលិតផលបច្ចុប្បន្ន ។

៥- ការកំណត់ជំហររបស់ផលិតផល គឺជាកាប៉ុងដោយក្រុមហ៊ុន ដើម្បីបង្កើតវានៅក្នុងគំនិតរបស់អតិថិជននូវជំហរដោយឡែក ឬទីតាំងរបស់ផលិតផល ឬផ្លាកសញ្ញា ។ ជាទូទៅការកំណត់ជំហរគឺ ផ្អែកលើលក្ខណៈមួយចំនួន ឬប្រយោជន៍របស់ផលិតផល​។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login