ដើម្បីធ្វើអោយវិស័យជលផលកាន់តែរីកចម្រើនរាជរដ្ឋាភិបាលគូរមានយុត្តសាស្រ្តនៅពេលអនាគតគឹៈ
- រៀបចំបង្កើតស្រះជម្រកត្រីសហគមន៍អោយមាននៅគ្រប់ឃុំ និងគ្រប់សហគមន៍ដើម្បីធ្វើអោយផ្តល់ស្តុកត្រីសម្បូរពោពេញនៅតាមវាលស្រែទូទាំងប្រទេសកម្ពុជា
- បង្កើនផលិតកម្មវារីវប្បកម្មហើយធានាថាយើងជៀសផុតពីហានិភ័យដែលបណ្តាលមកពីជម្ងឺ និងភាពកខ្វក់តាមច្បាប់ស្តីពីជលផល និងបង្ការបាននូវការរូចេញនៃប្រភេទត្រីក្រៅស្រុកក្នុងធម្មជាតិ
- ធ្វើអោយមានប្រសិទ្ធិភាពនូវគុណភាព និងសុវត្ថិភាពនៃផលផលិតជលផលតាមកម្រិតស្តង់ដារមួយ ដើម្បីធំរុញការនាំចេញទៅកាន់ទីផ្សារពិភពលោកអោយបានច្រើននិងទទូលបាននូវផលចំណេញខ្ពស់
- ធានាបាននូវការរួមចំណែករបស់វិស័យជលផល អាហារូបត្ថម្ភការទ្រទ្រង់ជីវភាពរស់នៅនិងការលូតលាស់ដែលជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាគ្រប់ដរូបជាពិសេសអ្នកក្រីក្រនៅតាមជនបទ
- កាត់បន្ថយនូវភាពងាយរងគ្រោះដែលបណ្តាលមកពីការគំរាមគំហែងកំពុងកើតមានបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគត មកលើធនធានទឹកដែលជាធនធានសំខាន់សម្រាប់វិស័យជលផលរួមទាំងការប្រែប្រួលអាកាសាធាតុផងដែរ ។ យើងត្រូវធ្វើការងារនេះតាមមធ្យោបាយការពាររួមគ្នានិងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ
- ចាត់វិធានការអនុវត្តចាប់ពីពេលនេះតទៅ ដើម្បីធានាបាននូវផលប្រយោជន៍ដ៏ធំធេងរបស់វិស័យជលផលនៅតែបន្តសម្រាប់កូនចៅពីជំនាន់មួយទីមួយជំនាន់ ។