Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 09:03

សកម្មភាពដែលជាអំពើអបាយមុខ៤យ៉ាងគឺ៖

  • ល្បែងស្រី គឺការប្រព្រឹត្តអំពើអានាចារក្នុងកាមគុណ ក្បត់នឹងប្រពន្ធកូន
  • ល្បែងស្រា គឺការចូលចិត្តសេពនូវសុរា និងគ្រឿងញៀនស្រវឹងដើម្បីកំសាន្តចិត្ត
  • ល្បែងបៀប៉ោ គឺសេចក្តីឈ្លក់វង្វេងនឹងល្បែងស៊ីសងគ្រប់ប្រភេទ មិនអាចអត់បាន
  • អំពើពាល គឺការប្រព្រឹត្តអំពើខុសបែបបទ ល្មើសនឹងច្បាប់ដូចជា៖ ការលួច ឆក់ ប្លន់ បោកប្រាស់ វាយតប់ កាប់សម្លាប់គ្នា និងអំពើទារុណកម្មផ្សេងៗ...។

អំពើអបាយមុខទាំងបួននេះ មិនគួរជាទីប្រព្រឹត្តរបស់យុវវ័យទេ ព្រោះ៖

  • សតិបញ្ញាចុះខ្សោយ សិក្សាមិនបានវែងឆ្ងាយ
  • បាត់បង់កិត្តិយសផ្ទាល់ខ្លួន មានតាបិតា អាណាព្យាបាល និងសង្គមជាតិ
  • បាត់បង់សណ្តាប់ធ្នាប់សង្គម ឬបង្កភាពអានាធិបតេយ្យក្នុងសង្គម
  • ត្រូវប្រឈមមុខនឹងជំងឺសង្គម
  • ធ្វើឱ្យបាត់បង់សតិសម្បជញ្ញៈរបស់ខ្លួនផ្ទាល់(អាចគិតខ្លីប្រព្រឹត្តអំពើល្ងង់ខ្លៅផ្សេងៗ)
  • ខាតបង់ពេលវេលាសិក្សារៀនសូត្រ និងការប្រកបរបររកស៊ីចិញ្ចឹមជីវិត
  • ធ្វើឱ្យខូចអនាគត់ខ្លួននិងបាត់បង់សេចក្តីសង្ឃឹមសម្រាប់គ្រួសារ
  • នាំឱ្យបាត់បង់ធនធាតមនុស្សដែលជាសសរទ្រួងនៃប្រទេសជាតិ
  • បង្កើតឱ្យមានអំពើចោរកម្មដែលនាំឱ្យមានអសន្តិសុខក្នុងសង្គម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login