នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយក្រុមកំពុងប្រឈមមុខនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...)
ក.បញ្ហាទាំងនេះបណ្តាលមកពីកត្តាដូចខាងក្រោម៖
កត្តាគ្រួសារ
	- ភាពក្រីក្រដែលបណ្តាលឱ្យងាយនិងគេធ្វើការទាក់ទាញ
 
	- ខ្វះការអប់រំពីគ្រួសារ ឬ ទំរើសកូនហួសហេតុ
 
	- ឪពុកម្តាយមានភារកិច្ចមមាញឹក ឬ រវល់ច្រើនគ្មានពេលតាមដានដាស់តឿនកូនជាប្រចាំ
 
កត្តាសាលារៀន
	- ជីវភាពគ្រួសាររបស់អ្នកអប់រំមានកម្រិតទាប សិស្សពុំសូវស្តាប់ មិនសូវឱ្យតម្លៃ
 
	- មិនហ៊ាននិយាយស្តីខ្លាំង គ្មានវិធានការឱ្យសិស្សខ្លាចផង ព្រោះក្រែងមានអំពើហិង្សាពីសិស្ស ឬគ្រួសារសិស្សដែលមានអំណាច
 
	- រយៈពេលអប់រំសិស្សនៅសាលាតិចជាងការរស់នៅជាមួយគ្រួសារ។
 
កត្តាសង្គម
	- ទំនាក់ទំនងរវាងសាលារៀន និង សង្គមពុំទាន់ល្អ
 
	- អំណាចនៃច្បាប់ក្នុងសង្គមធូររលុង
 
	- ការគំរាមកំហែងនៃឥទ្ធិពលវប្បធម៌បរទេសយ៉ាងខ្លាំងក្លា និងអនាធិបតេយ្យ។ គ្រប់រូបភាពសង្គម បរទេសត្រូវបានថតចម្លង ឬផ្តិតយកដោយកុមារា កុមារី យុវជនឬយុវតី ហើយបំផ្លែងរូបនោះឱ្យទៅជាកម្មសិទ្ធិរបស់ពួកគេ
 
	- ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពុំបានគិតថាអ្វីៗដែលកំពុងធ្វើនោះមានផលវិបាក ផលអាក្រក់ ប៉ះពាល់ដល់យុវជនយ៉ាងណា? ប៉ះពាល់ ឬក៏បំផ្លិចបំផ្លាញវប្បធម៌ល្អរបស់ជាតិដូចជា៖ ខ្សែភាពយន្តអាសអាភៀស គ្រឿងញៀន ថ្នាំសំរើប ភាពយន្តដែលបញ្ជាំងពីសកម្មភាពឆក់ប្លន់ ចាប់ជំរិត រំលោភ និងទស្សនាវដ្តិផ្លូវភេទជាដើម។
 
ខ.អ្នកត្រូវមានភារកិច្ចនិងអាកប្បកិរិយាបែបណាចំពោះបញ្ហានេះ៖
	- ខិតខំរៀនសូត្រ ទាំងចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកទេស
 
	- សិក្សាស្វែងយល់ឱ្យបានច្បាស់ពីផលវិបាកដែលកើតឡើងដោយសារអំពើពាលារបស់យើង។
 
	- អប់រំនិងផ្សព្វផ្សាយដល់មិត្តភក្តិ គ្រួសារ និងអ្នកដទៃដែលនៅក្នុងសហគមន៍របស់យើង។
 
	- ត្រូវនិយាយថាទេចំពោះអំពើពាលាទាំងនេះ
 
	- សិក្សានិងស្វ័យសិក្សាពីការវិវត្តរបស់សង្គម