បានជារាជរដ្ឋាភិបាលកម្ពុជាយើងចាំបាច់ត្រូវប្រារព្ធពិធីបុណ្យឯករាជ្យរៀងរាល់ឆ្នាំ ពីព្រោះចង់ឱ្យប្រជាជនខ្មែរចងចាំនូវថ្ងៃទទួលបានឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ ពីអាណានិគមបារាំង។
អត្ថន័យ៖
- សម្តែងនូវការដឹងគុណដល់បុព្វបុរស ដែលបានពាក់លីជីវិតដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិឱ្យរួចផុតពីការត្រួតត្រារបស់អាណាព្យបាលបារាំង ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ។
- បង្ហាញនូវកិត្យានុភាព និងភាពអង់អាចក្លាយហានរបស់ប្រជាជនខ្មែរនៅលើឆាកអន្តរជាតិ។
- បំផុសស្មារតីប្រជាជនខ្មែរឱ្យចេះតស៊ូស្រលាញ់ឯករាជ្យជាតិ សាមគ្គីភាពជាតិ និងការពារបូរណភាពទឹកដីឱ្យបានគង់រង្ស។