Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- អ្វីទៅជាការស្រាវជ្រាវបែបពណ៌នា ?

២- តើការស្រាវជ្រាវបែបពណ៌នាមានអ្វីខ្លះ ?

៣- តើអ្វីទៅហៅថាការស្រាវជ្រាវហេតុផល ?

៤- អ្វីទៅជាការស្ទង់មតិរយៈពេលខ្លី ?

៥- តើអ្វីទៅការស្ទង់មតិរយៈពេលវែង ?

៦- តើប្រភពទិន្នន័យ Sources of Data មានអ្វីខ្លះ ?

ចម្លើយ

១- ការស្រាវជ្រាវបែបពណ៌នា គឺជាធម្មតារៀបរាប់ពីស្ថានភាពមួយ ។

២- ការស្រាវជ្រាវបែបពណ៌នាមានដូចជា ៖

  • កំណត់ការយល់ឃើញរបស់អ្នកទិញ ឧទាហរណ៍ដូចជា តើអ្នកទិញចូលចិត្តពណ៌អ្វី ?
  • កំណត់ពីទំនាក់ទំនងគ្នា ឧទាហរណ៍ ប្រហែលជអតិថិជនដែលជាអ្នកមានផលិតផលពណ៌ខៀវ ចំណែកអតិថិជនដែលជាអ្នកក្រចូលចិត្តផលិតផលពណ៌ក្រហម ។
  • កំណត់ទិន្នាការដែលនាំឲ្យការព្យាករណ៍ ។ ឧទាហរណ៍ អ្នកអាចសង្កេតឃើញថា មានភ្ញៀវបរទេសកាន់តែច្រើនឡើងៗ ទិញផលិតផលណាមួយនោះរបស់អ្នក ហើយការសង្កេតនេះនឹងអាចនាំឲ្យអ្នកប្រែប្រួល ការយកចិត្តទុកដាក់របស់ខ្លួនក្នុងការផលិតផលិតផលនោះឲ្យកាន់តែច្រើនថែមទៀត ។

៣- ការស្រាវជ្រាវហេតុផល គឺការព្យាយាមបង្ហាញថាកត្តាមួយបង្កឲ្យមានកត្តាមួយទៀត ។ ឧទាហរណ៍ ប្រសិនបើអ្នកផ្លាស់ប្តូរផលិតផលរបស់អ្នកនឹងមានមនុស្សច្រើនថែមទៀត និងទិញវា ។

៤- ការស្ទង់មតិរយៈពេលខ្លី គឺពត៌មានត្រូវបានប្រមូលនៅចំណុចតែមួយនៃពេលវេលា ទោះបីជាពេលវេលាដែលប្រើសម្រាប់ប្រមូលទិន្នន័យទាំងអស់ដែលត្រូវការអាចប្រមូលនៅទីណាក៏ដោយពីមួយថ្ងៃទៅបីអាទិត្យ ឬច្រើនជាងនេះ ។

៥- ការស្ទង់មតិរយៈពេលវែង គឺពត៌មានបានប្រមូលនៅចំណុចនៃពេលវេលាផ្សេងៗគ្នាក្នុងគោលបំណងសិក្សា ការប្រែប្រួលនានាទៅតាមពេលវេលា ។

៦- ប្រភពទិន្នន័យ Sources of Data មានដូចជា ៖ ទិន្នន័យចាំបាច់​ ទិន្នន័យបន្ទាប់បន្សំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login