ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥- តើ Marketing ប្រយោលមានការសម្រេចចិត្តអ្វីខ្លះ ? ចូររៀបរាប់ ?
៦- តើការសម្រេចចិត្តអំពីការលក់ដុំមានអ្វីខ្លះ ?
៧- តើការសម្រេចចិត្តអំពីការលក់រាយមានអ្វីខ្លះ ?
ចម្លើយ
៥- Marketing ប្រយោលមានការសម្រេចចិត្តដូចជា ៖
ក- យុទ្ធសាស្ត្របែងចែកលក់ដោយឡែកសម្រាប់តំបន់ទីផ្សារណាមួយនោះ ។ ផ្តល់សិទ្ធិផ្តាច់មុខទៅឲ្យអ្នកលក់រាយតែមួយក្នុងការលក់ផលិតផល ។
ខ- យុទ្ធសាស្ត្របែងចែកលក់ជម្រើសក្នុងតំបន់ទីផ្សារណាមួយនោះ ។ អនុញ្ញាតឲ្យអ្នកលក់រាយមួយចំនួន(ពីរទៅប្រាំ) លក់ផលិតផល ។
គ- យុទ្ធសាស្រ្តប្រពលភាព ក្នុងការបែងចែកលក់ គឺផលិតផលអាចលក់បាននៅគ្រប់ហាងលក់រាយដែលក្រុមហ៊ុនអាចឈានទៅដល់ ។
យុទ្ធសាស្ត្រពីរដំបូង គឺសមស្របសម្រាប់ស្ថានភាពដែលផលិតផលត្រូវលក់ ត្រូវបានគេគិតថាផលិតផលពិសេស ហើយឥរិយាបថក្នុងការទិញទំនិញសំដៅទៅហាងពិសេស ។
ចំណែកយុទ្ធសាស្ត្រប្រពលភាពក្នុងការបែងចែកគឺ សមស្របសម្រាប់ស្ថានភាពដែលផលិតផលបានគិតថាគឺ ជាផលិតផលពិសេស ហើយឥរិយាបថក្នុងការទិញគឺសំដៅទៅហាងពិសេស ។
ចំណែកយុទ្ធសាស្ត្រប្រពលភាពក្នុងការបែងចែកគឺ សមស្របសម្រាប់ស្ថានភាពដែលផលិតផលងាយរកទិញ ហើយឥរិយាបថក្នុងការទិញគឺសំដៅទៅរកហាងងាយទិញ ។
ច្រកបែងចែក Marketing ធម្មតា គឺមានឯករាជ្យអំពីការត្រួតពិនិត្យ ។ ប្រភេទសម្របសម្រួលរយៈបណ្តោយនៃច្រកបែងចែក Marketing គឺត្រង់ដែលក្រុមហ៊ុនអាចពិនិត្យ ឬមួយឆ្លងតាម ៖
ក- ក្រុមហ៊ុនមានចំណែកហ៊ុន ឬភាពជាម្ចាស់ខ្លះនៃសមាជិកច្រកបែងចែក
ខ- ក្រុមហ៊ុនចុះកុងត្រាជាមួយសមាជិកច្រកបែងចែក
គ- ក្រុមហ៊ុនប្រើប្រាស់ជំហរនៃអំណាចរបស់គេ ដើម្បីត្រួតពិនិត្យសមាជិកច្រកបែងចែកក្រុមហ៊ុនត្រូវសម្រេចចិត្តផងដែរ ថាតើត្រូវប្រើអ្នកលក់ដុំ អ្នកលក់រាយ ឬជើងសារជំនួញ ហើយតើប្រភេទនៃថ្នាក់របស់អន្តរការី Marketing នីមួយៗមានអ្វីខ្លះ ។
ទី១ ៖ គឺត្រូវកំណត់គោលនយោបាយ និងបែបបទដែលត្រូវទំនាក់ទំនងជាមួយសមាជិកច្រកបែងចែក ។ ការនេះរួមមានការងារដែលត្រូវសំដែងដោយសមាជិកច្រកបែងចែកខ្ទង់ចំណេញ ដែលត្រូវផ្តល់ឲ្យវិធាននិងបែបបទដែលសមាជិកច្រកបែងចែកត្រូវប្រតិបត្តិតាម Observe និងវិធីដោះស្រាយទំនាស់ ។
ទី២ ៖ គឺសមាជិកច្រកបែងចែកត្រូវបានកំណត់ជ្រើសរើសនិងតែងតាំង ។
ទី៣ ៖ គឺទំនាស់ត្រូវពិនិត្យ និងដោះស្រាយជាមួយសមាជិកច្រកបែងចែក ។ ទំនាស់ជាមួយច្រកបែងចែកគឺជា បាតុភូតទៅនឹងដោះស្រាយដោយប្រុងប្រយ័ត្ន ដើម្បីបង្កើនការសហការរវាងផលិតករនិងសមាជិកច្រកបែងចែក និងការសំដែងសកម្មភាពប្រកបដោយប្រសិទ្ធិភាពរបស់សមាជិកច្រកបែងចែក ។
ទី៤ ៖ ដាក់ចេញនូវគ្រោងការណ៍ជាប្រចាំ ដើម្បីជំរុញលើកទឹកចិត្តមិនឈប់ឈរដល់សមាជិកច្រកបែងចែក ។
ចុងក្រោយ ៖ គឺត្រូវវាយតម្លៃសមាជិកច្រកបែងចែក ។ សមាជិកច្រកបែងចែកដែលសំដែងសកម្មភាពមិនទាន់ល្អត្រូវផ្តល់ឱវាទ ហើយបន្ទាប់មកទៀតអាចផាត់ចេញ ប្រសិនបើការសំដែងសកម្មភាពនៅតែអន់កែមិនឡើង ។
៦- ការសម្រេចចិត្តអំពីការលក់ដុំមានដូចជា ៖
ចំពោះក្រុមហ៊ុនដែលស្ថិតនៅក្នុងអាជីវកម្មលក់ដុំ
ក- ទទួលយកទំនិញពីផលិតករ
ខ- ផ្តល់ឥណទានទៅដល់អ្នកលក់រាយ
គ- ផ្តល់ឃ្លាំងសម្រាប់ស្តុកទំនិញដល់ផលិតករ
ឃ- បំបែកទំនិញ និងរៀបចំឲ្យផលិតករ
ង- ធ្វើការប្រគល់ទំនិញទៅអ្នកលក់រាយ
ច- ជួយក្នុងការរៀបចំទំនិញ និងផ្សព្វផ្សាយលក់ដល់អ្នកលក់រាយ
ឆ- ផ្តល់កម្លាំងលក់ដល់អ្នកលក់រាយ
ជ- ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យសម្រប់ផលិតករ កំរៃ ឬខ្ទង់អប្បហារ គឺអាស្រ័យលើចំនួន និងប្រភេទសកម្មភាពដែលសំដែង។
ក- ផ្តល់ខ្ទង់ចំណាយពិសេសនៃផលិតផលខ្លះ ដើម្បីបង្កើនការស្រង់ទុន
ខ- ផ្តល់នូវការហ្វឹកហាត់ដល់អ្នកលក់រាយ
គ- ជួយក្នុងការផ្សាយពាណិជ្ជកម្ម
ឃ- ជួយអ្នកលក់រាយក្នុងការរៀបចំកន្លែងលក់ និងរៀបចំទំនិញលក់
ង- បង្កើនកម្រិតសេវារបស់គេ ដូចជាការប្រគល់ទំនិញជាដើម ។
៧- ការសម្រេចចិត្តអំពីការលក់រាយមានដូចជា ៖
ក្រុមហ៊ុនដែលស្ថិតនៅក្នុងអាជីវកម្មលក់រាយ
អ្នកលក់រាយមិនតាមហាងអាចដំណើរការបាន
ក- ប្រតិបត្តិការតាមម៉ាស៊ីនលក់ទំនិញ
ខ- ប្រតិបត្តិការទិញជាក្លឹបដែលគេបានជ្រើសរើសសមាជិកសម្រាប់ក្លឹបមួយ ហើយផ្តល់ឱកាសឲ្យបញ្ជាទិញតាមរយៈក្លឹប ។ ទំនិញទាំងនោះត្រូវយកមកពីផលិតករផ្សេងៗគ្នា ។
គ- លក់ផ្ទាល់ គឺអ្នកលក់ត្រូវបានជួលដោយផលិតករផ្សេងៗឲ្យលក់ទំនិញ ។
ចំពោះអ្នកលក់រាយដែលមានហាងត្រូវដំណើរការដូចខាងក្រោម ៖
ក- ហាងពិសេសយកចិត្តទុកដាក់លើការលក់ផលិតផលមួយ ឬមួយចំនួនតូច ។
ខ- អាគារលក់ធំៗលក់ស្រឡាយផលិតផលផ្សេងៗគ្នាតាមស្តង់ផ្សេងៗគ្នា ។
គ- ផ្សារទំនើបលក់ជាសំខាន់គឺ ចំណីអាហារ និងគ្រឿងទេស ហើយកន្លែងខ្លះ បច្ចុប្បន្ននេះលក់គ្រឿងអគ្គីសនី គ្រឿងអេឡិចត្រូនិច និងគ្រឿងប្រណិត ។
ឃ- ហាងងាយទិញគឺតូបតូចៗលក់ជាប្រចាំ និងលក់មុខទំនិញងាយទិញ ។
ង- ហាងទំនើបលក់ទំនិញចម្រុះនៅក្នុងទីតាំងទូលាយរួមមួយ ។
ច- ហាងលក់ចុះថ្លៃលក់នូវទំនិញតាមថ្លៃទាប ។
ឆ- ហាងពិពណ៌កាតាឡុក កន្លែងដែលអតិថិជនអាចមើលកាតាឡុក និងទិញទំនិញដែលមាននៅក្នុងឃ្លាំងជិតៗនោះ ។
ទិដ្ឋភាពដ៏សំខាន់នៃយុទ្ធសាស្រ្ត Marketing លក់រាយគឺ គោលគំនិតនិងជំហរនៃការលក់រាយ ។ ប្រភេទនៃហាងលក់រាយដែលបញ្ជាក់ពីខាងលើមានលក្ខណៈទូទៅពេក ។ គោលគំនិតនៃការលក់រាយ គឺត្រូវជាក់លាក់ដំដៅទៅរកអតិថិជនជាក់លាក់ ។ គោលគំនិតដែលបំពាក់ត្រូវតែដោយឡែកតែមួយគួរជឿជាក់ និងសំខាន់ចំពោះចំណែកទីផ្សារ គោលដៅដែលបានជ្រើសរើស ។ Marketing mix ត្រូវរៀបចំដោយផ្សាភ្ជាប់ជាមួយគោលគំនិតលក់រាយ ។
រួមមានការសម្រេចចិត្តដែលទាក់ទងដល់ ៖
ក- ក្រុមផលិតផលដែលលក់រាយ ឬសេវាដែលត្រូវបម្រើអតិថិជន
ខ- កម្រិតថ្លៃទូទៅនៃផលិតផលដែលត្រូវលក់
គ- ទីតាំងនៃហាងទំនិញលក់រាយ
ឃ- ការតុបតែង និងការតាំងនៃហាងលក់ទំនិញរាយ
ង- កម្មវិធីទំនាក់ទំនង Marketing ដែលរួមមានការផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈសមស្រប ។