Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើដំណើរប្រព្រឹត្តនៃការសម្រេចចិត្តលើទំនាក់ទំនង Marketing មានអ្វីខ្លះ ?

២- តើការសម្រេចចិត្តអំពីការផ្សាយពាណិជ្ជកម្មមានអ្វីខ្លះ ?

៣- តើការសម្រេចចិត្តអំពីការផ្សព្វផ្សាយលក់មានអ្វីខ្លះ ?

៤- តើការសម្រេចចិត្តអំពីទំនាក់ទំនងសាធារណៈមានអ្វីខ្លះ ?

ចម្លើយ

១- ដំណើរប្រព្រឹត្តនៃការសម្រេចចិត្តលើទំនាក់ទំនង Marketing មានដូចជា ៖

  • ជំហានទី១ ៖ ដំណើរការប្រព្រឹត្តនេះត្រូវបាននាំមុខដោយគោលបំណង Marketing របស់ក្រុមហ៊ុន យុទ្ធសាស្ត្រ Marketing ការកាត់ចំណែកទីផ្សារ និងដំណើរការប្រព្រឹត្តជ្រើសរើសគោលដៅ ។ ការជ្រើសរើសទីផ្សារគោលដៅ ក្លាយទៅជាអ្នកស្គាល់គោលដៅសម្រាប់យុទ្ធសាស្ត្រនៃការទំនាក់ទំនង Marketing ។
  • ជំហានទី២ ៖ កំណត់គោលបំណងនៃការទំនាក់ទំនង ការងារនេះអាចបែងចែកទៅក្នុងការឆ្លើយតប ដែលទី១ក្រុមហ៊ុនចង់បានពីអ្នកប្រើប្រាស់ និងទី២ចង់បានពីសមាជិកច្រកបែងចែក ។

ឧទាហរណ៍ សម្រាប់ការឆ្លើយតបទី១ គឺរួមមានការបង្កើនការយល់ដឹងអំពីផលិតផល (ផ្លាកសញ្ញា) បង្កើនឥរិយបថចំពោះផលិតផល (ផ្លាកសញ្ញា) និងការលក់នៃផលិតផល (ផ្លាកសញ្ញា)ណានោះ ។

ឧទាហរណ៍ សម្រាប់ការឆ្លើយតបទី២ រួមមាន ការបង្កើនបរិមាណស្តុកទំនិញរបស់ហាងលក់រាយ និងជំនួយដល់យុទ្ធនាការផ្សាយលក់ទំនិញដោយសមាជិកច្រកបែងចែក ។

  • ជំហានទី៣ ៖បន្ទាប់មកត្រូវ កំណត់ថវិការសម្រាប់ទំនាក់ទំនង គឺកំណត់ជាមុននូវការងារដែលត្រូវដាក់ចេញសំដៅសម្រេចគោលបំណងនៃការទំនាក់ទំនង និងគណនាចំណាយដែលពាក់ព័ន្ធ ។

វិធីសាស្ត្រដទៃទៀតរួមមាន ៖

ក- ព្យាករណ៍ ចំណូលពីការលក់នាពេលអនាគត និងកំណត់ដោយឡែកនូវចំនួនដែលស្មើ ប៉ុន្មានភាគរយនៃចំណូលពីការលក់សម្រាប់ទំនាក់ទំនង Marketing ។

ខ- រកឲ្យឃើញថា តើគូប្រកួតប្រជែងចំណាយចំនួនប៉ុន្មាន និងព្យាករណ៍នូវចំនួនដែលយើងត្រូវចំណាយ ដើម្បីប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាព ។

គ- ប្រើប្រាស់ថវិកាឆ្នាំមុនធ្វើជាមូលដ្ឋាន ហើយបង្កើនថវិកានេះតាមចំនួនណាមួយនោះឲ្យសមស្រប ទៅនឹងការបង្កើនការចំណាយ និងសកម្មភាព ។

ក្រោយពីការកំណត់ថវិកាសម្រាប់ទំនាក់ទំនងរួចហើយអ្នកគ្រប់គ្រង ត្រូវតែបង្កើនទំនាក់ទំនងចម្រុះដោយបែងចែកថវិកាជាសមាមាត្រជាក់លាក់សម្រាប់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ទំនិញ ការគ្រប់គ្រង កម្លាំងលក់ និងទំនាក់ទំនងសាធារណៈ ។

វិធីសាស្ត្រ ឡូស៊ិច បំផុតក្នុងការធ្វើការងារនេះគឺ ត្រូវមើលទៅកិច្ចការ និងសកម្មភាពចាំបាច់ដែលត្រូវដាក់ចេញក្នុងគោលបំណងសម្រេចគោលដៅនៃការទំនាក់ទំនង និងមើលឃើញថា តើកិច្ចការអ្វីខ្លះ ? ដែលស្ថិតនៅភាគផ្សំនៃទំនាក់ទំនងចម្រុះ ។ ការបែងចែកថវិកាទាំងមូលទៅផ្នែកផ្សេងៗនៃទំនាក់ទំនង Marketing កម្មវិធីលំអិតសម្រាប់ការផ្សាយពាណិជ្ជកម្ម ការផ្សាយលក់ ទំនាក់ទំនងសាធារណៈ និងកម្លាំងលក់ត្រូវតែគូសគ្រោង និងអនុវត្តន៍ ។

២- ការសម្រេចចិត្តអំពីការផ្សាយពាណិជ្ជកម្មមានដូចជា ៖

  • ការសម្រេចិត្តទី១ ៖ អំពីការផ្សាយពាណិជ្ជកម្ម គឺកំណត់គោលបំណងនៃការផ្សាយពាណិជ្ជកម្មដែលត្រូវឲ្យស្របជាមួយនឹងគោលបំណងនៃការទំនាក់ទំនង ។ ឧទាហរណ៍ មួយចំនួននៃគោលបំណងរបស់ការផ្សាយពាណិជ្ជកម្ម គឺផ្តល់ព័ត៌មានទៅដល់អតិថិជនអំពីផលិតផលថ្មីជំរុញឲ្យទិញផលិតផលរំលឹកគេឲ្យទៅក្រុមហ៊ុន សម្រាប់សេវាប្រចាំឆ្នាំនៃឧបករណ៍របស់គេ ឬកែតម្រូវការយល់ច្រឡំដែលអតិថិជនមានអំពីផលិតផល ។
  • ការសម្រេចចិត្តទី២ ៖ គឺកំណត់ថវិកាសម្រាប់ផ្សាយពាណិជ្ជកម្មនៃផ្លាកសញ្ញា ឬផលិតផលណាមួយ ។ សំខាន់បំផុតគឺកំណត់កិច្ចការនៃការផ្សាយពាណិជ្ជកម្មដែលចាំបាច់សម្រាប់ផ្លាកសញ្ញា ឬផលិតផលនីមួយៗ និងការបែងចែកថវិកាយោងទៅតាមកិច្ចការដែលចាំបាច់ ។ ឧទាហរណ៍ ផលិតផលមួយមិនអាចលក់បាន ដោយសារអតិថិជនដឹងពេលនោះការផ្សាយពាណិជ្ជកម្មត្រូវឲ្យបានខ្លាំងនៅឆ្នាំក្រោយ ឬនៅពេលណាមួយ ។ ការបែងចែកលុយឲ្យបានច្រើនសម្រាប់ការផ្សាយពាណិជ្ជកម្មផលិតផលណានោះគឺដើម្បីបង្កើនការយល់ដឹង អំពីផលិតផលរបស់អតិថិជន ។
  • ការសម្រេចចិត្តទី៣ ៖ គឺត្រូវរៀបចំសារនៃការផ្សាយពាណិជ្ជកម្ម ។

ទី១ ៖ ក្រុមហ៊ុនត្រូវសម្រេចចិត្តថា តើត្រូវធ្វើឲ្យចូលចិត្តឬទាក់ទាញយ៉ាងណា ? អាចប្រើលក្ខណៈឲ្យចូលចិត្តតាមបែបហេតុផល ដោយសង្កត់ធ្ងន់ទៅលើសមត្ថភាព ឬផលប្រយោជន៍ផលិតផលលក្ខណៈធ្វើឲ្យចូលចិត្តតាមបែបរំភើបចិត្តដោយធ្វើឲ្យប៉ះពាល់អារម្មណ៍ដែលភ្ជាប់តម្រូវការ ឬការប្រើប្រាស់ផលិតផលដូចជា ការភ័យខ្លាំង ឬរំជួលចិត្តលក្ខណៈធ្វើឲ្យចូលចិត្តបែបសង្គម ដោយយកចិត្តទុកដាក់លើភាពប្រមូលផ្តុំនៃគ្រួសារ ឬការទទួលយករបស់សង្គម ឬលក្ខណៈធ្វើឲ្យចូលចិត្តតាមបែបបំពេញតម្រូវការរបស់បុគ្គល ដោយសង្កត់ធ្ងន់ទៅលើភាពសម្រេចផល ឬជំហរបុគ្គលនៃមនុស្សម្នាក់ៗក្នុងការជ្រើសរើសផលិតផលប្រើប្រាស់ ។

ទី២ ៖ នៃការរៀបចំសារគឺត្រូវបង្កើតផ្ទៃរឿង គំនិត ឬប្រធានបទដែលនឹងផ្តល់ចេញទៅតាមលក្ខណៈធ្វើឲ្យចូលចិត្តដែលបានជ្រើសរើស ។ ឧទាហរណ៍ ប្រសិនបើអ្នកផលិតរថយន្តប្រាថ្នាចង់ប្រើលក្ខណៈធ្វើឲ្យចូលចិត្តបែបភ័យខ្លាច ដើម្បីលក់ផលិតផលរបស់ពួកគេ គេអាចប្រើផ្ទៃរឿងនៃសុវត្ថិភាពបុគ្គលឬគ្រួសារ ហើយផ្សាយចេញនូវសារមួយឃ្លា (តើរថយន្តរបស់អ្នកអាចរក្សាសុវត្ថិភាពរបស់អ្នកពេលគ្រោះថ្នាក់ដោយចៃដន្យ ឬទ ?)

ទី៣ ៖ នៃការរៀបចំ គឺបង្កើតនូវទម្រង់ប្រតិបត្តិនោះគឺ សម្រេចថាតើសារនឹងផ្សាយជាក់ស្តែងទៅដល់អ្នកស្តាប់យ៉ាងដូចម្តេច ? អាចធ្វើតាមស្ថានភាពប្រគុំភ្លេងកំដរ ។ តាមការបញ្ជាក់អះអាង ដោយជនល្បីល្បាញ ការសាកល្បងវិទ្យាសាស្ត្រ ឬការបង្ហាញភស្តុតាង ឬការបង្ហាញចំណែកតូចនៃការកំណត់របស់សង្គមថា តើផលិតផលត្រូវបាននឹងកំពុងប្រើនៅទីណា ? អ្នកផលិតរថយន្តប្រើប្រាស់ផ្ទៃរឿងនៃសុវត្ថិភាពក្នុងបំណងប្រើការសាកល្បងវិទ្យាសាស្រ្ត និងបង្ហាញក្នុងការផ្សាយពាណិជ្ជកម្មអំពីភាពមិនខូចខាតធ្ងន់ធ្ងរ ពេលរថយន្តមានគ្រោះថ្នាក់ និងគ្មានគ្រោះថ្នាក់ដល់ម្ចាស់ ។

ទី៤ ៖ នៃការរៀបចំសារគឺ វាយតម្លៃសារឆែកមើល តើសារអាចគួរឲ្យជឿជាក់ គួរឲ្យចង់បាន និងមិនធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត ឬយ៉ាងណា ? ជំហាននេះចាំបាច់សម្រាប់ការពារ ការចំណាយច្រើនហួសទៅលើពាណិជ្ជកម្មដែលគ្មានប្រសិទ្ធិភាព និងអវិជ្ជមានក្នុងការទំនាក់ទំនងសាធារណៈ ។

  • ការសម្រេចចិត្តទី៤ ៖ គឺបង្កើននូវផែនការគ្រឿងផ្សាយព័ត៌មាន ។

ទី១​ ៖ គោលបំណងនៃគ្រឿងផ្សាយក្នុងលក្ខខណ្ឌនៃភាពទៅដល់ដែលចង់បាន និងភាពញឹកញាប់ដែលត្រូវតែកំណត់ ។ ភាពទៅដល់ គឺជាភាគរយនៃអ្នកស្តាប់គោលដៅដែលបានដឹងលឺ ស្តាប់សារយ៉ាងតិចម្តងក្នុងរយៈពេលយុទ្ធនាការ ។ ភាពញឹកញាប់គឺ ចំនួនដងគិតជាមធ្យមបុគ្គលដែលជាអ្នកស្តាប់គោលដៅបានដឹងលឺ ស្តាប់សារក្នុងអំឡុងពេលយុទ្ធនាការ ។ អត្រាសរុបគឺភាពទៅដល់គុណញជាមួយនឹងភាពញឹកញាប់ ហើយត្រូវបានសំដៅថា គឺជាចំនួនសរុបនៃការដឹងលឺ ។

ទី២ ៖ ក្រុមហ៊ុនត្រូវជ្រើសរើសប្រភេទនៃគ្រឿងផ្សាយសំខាន់ៗដូចជា (ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី ផ្ទាំងប៉ាងណូ និងការផ្សាយតាមសំបុត្រផ្ទាល់) និងយានគ្រឿងផ្សាយជាក់លាក់នៃប្រភេទគ្រឿងផ្សាយនីមួយៗ (ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី....ជាក់លាក់) ដើម្បីនាំសារ ។

  • ការសម្រេចចិត្តទី៥ ៖ គឺវាយតម្លៃលើប្រសិទ្ធិភាពនៃកម្មវិធី ។ ការងារនេះត្រូវបានធ្វើ ការស្រាវជ្រាវដោយភ្នាក់ងារស្រាវជ្រាវគ្រឿងផ្សាយ ។

ផ្នែកទី១ ៖ នៃការវាយតម្លៃគឺការវាស់ស្ទង់កម្រិតនៃការដឹងលឺរបស់សក្តានុពលអតិថិជន ចំពោះការផ្សាយពាណិជ្ជកម្ម ។ វាជាការលំបាកនៅក្នុងការវាស់ស្ទង់ ការដឹងលឺការផ្សាយពាណិជ្ជកម្ម ។

ផ្នែកទី២ ៖ នៃការវាយតម្លៃគឺកម្រិតនៃការយល់ដឹងអំពីការផ្សាយពាណិជ្ជកម្ម ។

ផ្នែកទី៣ ៖ នៃការវាយតម្លៃគឺអន្ទង ។ ការងារនេះរួមមានការវាស់ស្ទង់នូវការឆ្លើយតបរបស់ភាពរំភើបចំពោះការផ្សាយពាណិជ្ជកម្ម ការពញ្ញាក់សរីរៈ ការបង្កើតជំនឿ ឬការផ្លាស់ប្តូរ ការបង្កើតអាកប្បកិរិយា ឬការផ្លាស់ប្តូរ និងការប៉ងទិញ ។

ផ្នែកទី៤ ៖ នៃការវាយតម្លៃគឺឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មលើការលក់ វាជាការលំបាកក្នុងការផ្តាច់ចេញពីគ្នា ដើម្បីធ្វើការវាស់ស្ទង់ដោយឡែកនូវការជះឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មលើការលក់ ដោយជាទូទៅអ្នកគ្រប់គ្រងគ្រាន់តែមើលតួលេខលក់ ហើយបញ្ចេញនូវអព្ភន្តរញ្ញាណថា តើការផ្សាយពាណិជ្ជកម្មបានរួមចំណែកក្នុងការលក់យ៉ាងដូចម្តេច ? ហើយតើកត្តាដ៏ទៃទៀតដូចជាអ្នកបានខំរួមចំណែកដល់ការលក់ដូចម្តេចដែរ? ។

៣- ការសម្រេចចិត្តអំពីការផ្សព្វផ្សាយលក់មានដូចជា ៖

  • ជំហានទី១​ ៖ ក្នុងដំណើរប្រព្រឹត្តនៃការផ្សព្វផ្សាយលក់ គឺកំណត់នូវគោលបំណងរបស់ការផ្សព្វផ្សាយលក់ ជាថ្មីម្តងទៀតការនេះត្រូវឲ្យសមស្របជាមួយគោលបំណងនៃការទំនាក់ទំនង Marketing រួមទាំងការជំរុញការសាកល្បងនៃផលិតផល និងជំរុញអ្នកស្តាប់គោលដៅឲ្យប្រែពីផលិតផលរបស់គូប្រកួតប្រជែងមកផលិតផលយើង ហើយរក្សាការគាំទ្រការផ្សាយពាណិជ្ជកម្ម ។
  • ជំហានទី២ ៖ គឺរៀបចំបែងចែកថវិកាសម្រាប់ផ្សព្វផ្សាយលក់ទំនិញទៅឲ្យផលិតផល ឬផ្លាកសញ្ញាផ្សេងៗ ។ ការងារនះអាចធ្វើក្រោយការវាយតម្លៃ ការសំដែងសកម្មភាពក្នុងទីផ្សារ ឬផ្លាកសញ្ញាពីឆ្នាំមុន ហើយកំណត់មើលតើកិច្ចផ្សព្វផ្សាយលក់ណាដែលចាំបាច់ចំពោះវា​ ។
  • ជំហានទី៣ ៖ គឺជ្រើសរើសឧបករណ៍ផ្សព្វផ្សាយលក់ ។

ឧបករណ៍ ដែលសំដៅទៅអតិថិជនចុងក្រោយគឺ

ក- Coupons

ខ- ការប្តូរជាសាច់ប្រាក់វិញ

គ- ឲ្យតម្រូវ

ឃ- ឆ្នោតរង្វាន់

ង- ជំនួន

ច- ព្រឹត្តិការណ៍ពិសេសដូចជា បុណ្យជាតិ ឬបុណ្យប្រពៃណី

ឆ- ការបង្ហាញផលិតផល

ជ- ការដាក់តាំងនូវចំណុចទិញ

ឧបករណ៍ ដែលសំដៅទៅសមាជិកច្រកបែងចែកគឺ

ក- ពិពណ៌ពាណិជ្ជកម្ម ឬសន្និបាត

ខ- ហ្វឹកហាត់អ្នកលក់ក្នុងច្រកនីមួយៗ ឬតំណាងអ្នកបច្ចេកទេស

គ- ការផ្តល់អប្បហារពាណិជ្ជកម្ម

ឃ- ខ្ទង់ចំណេញពិសេសដែលផ្តល់ចំពោះផលតិផលថ្មី ។

ង- ខ្ទង់ផ្តល់សម្រាប់សហការផ្សាយពាណិជ្ជកម្ម ឬការផ្សព្វផ្សាយលក់ ។

ច- ការបង្ហាញគំរូ

ឆ- ការតាំងនូវចំណុចលក់ ។

ក្រោយពេលជ្រើសរើស ឧបករណ៍រួចហើយ ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយលក់ទំនិញការងារទាំងនេះពាក់ព័ន្ធដល់ ៖

ក- ពេលវេលា និងរយៈពេលជាក់លាក់របស់កម្មវិធី

ខ- ទំហំគ្រឿងលើកទឹកចិត្ត

គ- លក្ខខណ្ឌសម្រាប់ការចូលរួមចំណែក

ឃ- ផែនការលំអិតសម្រាប់ការអនុវត្តន៍ ។

  • ជំហានទី៤ ៖ ប្រសិនបើផែនការផ្តល់រង្វាន់បានរៀបចំរួចហើយនោះរយៈពេល និងរង្វាន់សម្រាប់ឆ្នោតនោះត្រូវកំណត់ជាក់លាក់វិធាននៃការផ្តល់រង្វាន់ត្រូវបង្កើតឡើង ឬទម្រង់នៃការផ្តល់រង្វាន់ត្រូវបោះពុម្ព ហើយការអនុវត្តន៍ផែនការត្រូវបង្កើតឡើងសម្រាប់ករណីដូចខាងក្រោម ៖

ការបែងចែកទម្រង់​នៃការផ្តល់រង្វាន់ទៅឲ្យសមាជិកច្រកបែងចែក និង/ឬអតិថិជនបែបបទសម្រាប់ការចូលរួមរបស់អតិថិជន និងពិនិត្យភាពមានសិទ្ធកំណត់ និងផ្សព្វផ្សាយអ្នកឈ្មះរង្វាន់ និងបង្ហាញជាសាធារណៈនូវអ្នកទទួលរង្វាន់ ។

  • ជំហានទី៥ ៖ គឺសាកល្បងកម្មវិធីដំបូង ​។ ជំហាននេះសម្រាប់ការពារនូវបញ្ហាដែលមិនអាចមើលឃើញ ។
  • ជំហានទី៦ ៖ គឺវាយតម្លៃកម្មវិធីការផ្សព្វផ្សាយលក់ ។ ការឆ្លើយតបរបស់អតិថិជន និងសមាជិកច្រកបែងចែកក៏ត្រូវពិនិត្យមើលផងដែរ ។

៤- ការសម្រេចចិត្តអំពីទំនាក់ទំនងសាធារណៈមានដូចជា ៖

  • ជំហានទី១ ៖ នៃដំណើរការប្រព្រឹត្តរបស់ទំនាក់ទំនងសាធារណៈ គឺកំណត់នូវគោលបំណង ។ ឧទាហរណ៍ផ្សព្វផ្សាយផលិតផលថ្មី កែសម្រួលការយល់ខុសរបង់អតិថិជន និងជំហររបស់ក្រុមហ៊ុនចំពោះបញ្ហាជាក់លាក់ណានោះដែលទាក់ទងដល់បរិយាកាស ។
  • ជំហានទី២ ៖ គឺជ្រើសរើសឧបករណ៍ដែលរួមមាន ៖

ក- ផ្តល់ព័ត៌មានសេរី ឬសន្និបាត

ខ- ការបោះផ្សាយផ្សេងៗដូចជា (Brochures) និង (Newsletters)

គ- ព្រឹត្តិការណ៍សំខាន់ដូចជា ការប្រកួតកីឡា ឬអំពាវនាវរីអង្គាស

ឃ- ការនិយាយសាធារណៈ

ង- សកម្មភាពសេវាសាធារណៈដូចជា ការផ្តល់អំណោយ ឬអាហាររូបករណ៍

ច- ជួបជាឯកជនជាមួយក្រុមមនុស្សសំខាន់ៗ ។

  • ជំហានទី៣ ៖ គឺបង្កើតនូវសារ និងសិល្បៈរឿងដែលសមស្របនឹងឧបករណ៍ដែលបានជ្រើសរើស ។ ឧទាហរណ៍ បើការផ្តល់ព័ត៌មានសេរីត្រូវបានជ្រើសរើសដើម្បីផ្សាយផលិតផលថ្មីនោះ ត្រូវខិតខំសរសេរពិពណ៌នាឲ្យជក់ចិត្តអំពីលក្ខណៈពិេសសដោយឡែកនៃផលិតផលក្នុងបំណង់ទាក់ទាញអ្នកអាន ។
  • ជំហានទី៤ ៖ គឺអនុវត្នកម្មវិធីសាធារណៈ និងត្រួតពិនិត្យការរីចម្រើនរបស់វា ។ ការចាត់ចែងព្រឹត្តិការណ៍ជាសាធារណៈទាក់ទងដល់ភាពល្អិតល្អន់នៃការងារមួយចំនួន ហើយការងារទាំងនេះត្រូវធ្វើដោយប្រុងប្រយ័ត្ន ។ អ្នកទទួលខុសត្រូវលើទំនាក់ទំនងសាធារណៈ ត្រូវត្រៀមរៀបចំដោះស្រាយនៅពេលមានបញ្ហាកើតឡើង ។
  • ជំហានទី៥ ៖ នៃទំនាក់ទំនងសាធារណៈ គឺវាយតម្លៃលទ្ធផលនៃកម្មវិធីទំនាក់ទំនងសាធារណៈក្នុងនោះរួមមាន ៖

ទី១ ៖ គឺរៀបចំឲ្យត្រូវនឹងការធ្វើឲ្យដឹងនូវកម្មវិធីដែលត្រូវវាយតម្លៃ ។

ទី២ ៖ ត្រូវត្រួតពិនិត្យអាកប្បកិរិយា និងការផ្លាស់ប្តូរអាកប្បកិរិយារបស់ក្រុមហ៊ុនសំខាន់ៗក្នុងចំណោមសាធារណៈជនទូទៅ ហើយពន្យល់ឲ្យច្បាស់ពីសកម្មភាពរបស់ក្រុមហ៊ុន ។

ទី៣ ៖ គឺត្រូវពិនិត្យការរួមចំណែកក្នុងការលក់របស់ទំនាក់ទំនងសាធារណៈ ទោះបីជាវាមានលំបាកក្នុងការបែងចែកឲ្យដាច់គ្នាក្នុងភាពជាអព្ភន្តរញ្ញាណក៏ដោយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login