Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្នកគ្រប់គ្រងម៉ាឃីធីងត្រូវធ្វើការសម្រេចចិត្តលើអ្វីខ្លះ ?

២- ផ្អែកលើករណីសិក្សា EMPLOYEES CREDIT UNION ការគូសគ្រោងការស្រាវជ្រាវដែលបានរៀបចំ តើសង្កត់ធ្ងន់លើគោលបំណងអ្វីខ្លះ ?

ចម្លើយ

១- អ្នកគ្រប់គ្រងម៉ាឃីធីងត្រូវធ្វើការសម្រេចចិត្តលើយុទ្ធសាស្ត្រកំណត់ថ្លៃសំរុកជាមួយនិងកម្រិតចំណេញទាប តែចង់ឲ្យទំហំនៃការលក់កើនឡើង ប្រសិនបើវានោះប្រសើរចំពោះផលិតផល និងទីផ្សារគោលដៅ ។​ គេអាចធ្វើការសម្រេចចិត្តលើយុទ្ធសាស្រ្តកំណត់ថ្លៃកិត្យានុពលសំដៅអតិថិជន ដែលជក់ចិត្តលើគុណភាពសម្រេចបានកម្រិតចំណេញខ្ពស់ ប៉ុន្តែបរិមាណលក់ទាប ។ ក្រុមហ៊ុនខ្លះទៀតមិនអាចសម្រេចបានចំណាយផលិតកម្មទាបពេកទេ បើធៀបទៅនឹងគូប្រកួតប្រជែងនោះពួកគេមានជម្រើសទាបជាង ។ វាមានការពិបាក ដើម្បីធ្វើការប្រកួតប្រជែងអំពីថ្លៃប្រសិនបើចំណាយផលិតកម្មខ្ពស់ ។

២- ផ្អែកលើករណីសិក្សា EMPLOYEES CREDIT UNION ការគូសគ្រោងការស្រាវជ្រាវដែលបានរៀបចំ គឺសង្កត់ធ្ងន់លើគោលបំណងមួយចំនួនដូចជា ៖

  • កំណត់នូវមូលហេតុ ថាហេតុអ្វីបានជាប្រជាជនចូលរួមនៅក្នុង The Credit Union ។
  • កំណត់នូវមូលហេតុថាហេតុអ្វីបានជាសមាជិកប្រើប្រាស់ នូវស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅពេលដែលពួកគេខ្ចីលុយ ។
  • វាស់វែងនូវអាកប្បកិរិយា និងជំនឿរបស់សមាជិកអំពីសមត្ថភាពនៃ EFCU
  • កំណត់ថាតើមានភាពខុសគ្នានៃការយល់ឃើញមួយចំនួនរវាងសមាជិកដែលមានមូលដ្ឋាននៅទីស្នាក់ការធំ និងសមាជិកដែលមិនមែនមានមូលដ្ឋាននៅទីស្នាក់ការធំ ។
  • កំណត់ពីការយល់ដឹងរបស់សមាជិកអំពីសេវាកម្មនានាដែលផ្តល់ដោយ The Credit Union
  • ធ្វើការវាស់វែងអំពីអាកប្បកិរិយា និងជំនឿរបស់សមាជិកអំពីប្រការដែលថាតើ The Credit Union ប្រតិបត្តិការប្រកបដោយប្រសិទិ្ធភាពបែបណា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login