ក.គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី៖
កត្តាមនុស្ស
- បើកបរហួសល្បឿនកំណត់មិនអាចម្ចាស់ការលើយានយន្តពេលជួបឧបសគ្គ
- សេពគ្រឿងស្រវឹង គ្រឿងញៀន ហើយបើកបរ
- បើកជែងដោយខ្វះការប្រុងប្រយ័ត្ន
- មិនគោរពសញ្ញាចរាចរណ៍ គ្មានប័ណ្ណបើកបរ
កត្តាផ្លូវ
- ផ្លូវគ្មានគុណភាពខ្លះបច្ចេកទេស
- ផ្លូវគ្មានស្លាកសញ្ញាគ្រប់គ្រាន់
- ផ្លូវគ្មានគំនូសចរាចរណ៍
កត្តាយានយន្ត
- យានយន្តមិនគ្រប់លក្ខណៈបច្ចេកទេស
- យានយន្តចាស់អស់សុពលភាពក្នុងការប្រើប្រាស់
- យានយន្តកែច្នៃ គ្មានការត្រួតពិនិត្តពីមន្រ្តីជំនាញ
កត្តាធម្មជាតិ
- ពេលភ្លៀងរអិលមើលមិនឃើញ
- ពេលចុះអ័ព្ទ ខ្យល់ព្យុះ ដីហុយ
ខ.គ្រោះថ្នាក់ចរាចរណ៍មានច្រើនករណីដែលយើងធ្លាប់ដឹងលឺនិងឃើញញឹកញាប់មាន៖
- អ្នកបើកបរបំពានមិនគោរពច្បាប់ចរាចរណ៍និងមានជាតិស្រវឹង
- អ្នកបើកបរខ្វះការទទួលខុសត្រូវ គ្មានការប្រុសប្រយ័ត្ន បាត់បង់ស្មារតី
- បើកបរលើសល្បឿនកំណត់ ប្រព័ន្ធយានយន្តគ្មានសុវត្ថិភាព
គ.ដើម្បីឱ្យប្រជាពលរដ្ឋជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ យើងមានយោបល់ដូចខាងក្រោម៖
- ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ចរាចរណ៍និងរបៀបធ្វើចរាចរណ៍
- ត្រូវរៀនសូត្របើកបរយានជំនិះនិងប្រឡងសមត្ថិភាពទទួលប័ណ្ណបើកបរ
- ត្រូវមានវិធានការឱ្យមានប្រសិទ្ធភាពទៅអ្នកបំពានលើច្បាប់ចរាចរណ៍
- ត្រូវដាក់ទណ្ឌកម្មនិងពិន័យឱ្យបានតឹងរឹងបំផុតចំពោះអ្នកមិនគោរពច្បាប់និងអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍
- មិនអនុញ្ញតឱ្យអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន គ្រឿងស្រវឹង
- ហាមបើកបរចំពោះអនីតិជន និងអ្នកគ្មានសមត្ថភាព គ្មានប័ណ្ណបើកបរ