អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានសីលធម៌និងសុវធម៌ដូចជា៖
ក.សុជីវធម៌ក្នុងការបើកបរ
- ត្រូវចេះកំណត់ល្បឿន បន្ថយល្បឿន ឱ្យបានសមស្របតាមផ្លូវនៃការកំណត់ល្បឿន
- មិនត្រូវជែងគ្នា ឬជែងចុះឡើង ឬកាច់ចង្កេះ បង្កការលំបាកដល់អ្នកធ្វើដំណើរជាមួយ
- ត្រូវចេះមើលភ្លើងសញ្ញានៅពេលមានគេសុំជែង មានធុរៈទៅមុន
- ត្រូវបន្ថយល្បឿននៅកន្លែងមានទឹកដក់ ឬភក់ជ្រាំ ដើម្បីកុំឱ្យទឹកភក់ខ្ចាត់ប្រឡាក់អ្នកដំណើរជាមួយតាមផ្លូវ
- មិនត្រូវខាកស្តោះ ឬបោះសំរាមចេញក្រៅដែលធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់អ្នកដំណើរដូចគ្នា
ខ.ឥរិយាបថក្នុងការបើកបរ
- ត្រូវអធ្យាស្រ័យ ចេះអត់ឱន អនុគ្រោះ យោគយល់គ្នាក្នុងការបើកបរ
- ត្រូវមានអារម្មណ៍នឹងនរ ស្មារតីប្រុងប្រយ័ត្ន អាកប្បកិរិយាស្ងប់ស្ងាត់ ខន្តី អត់ធន់ ចិត្តទូលាយ មិនឆេវឆាវ ក្រេវក្រោធ ចង់ឈ្នះគេឯទៀត
- ត្រូវគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់ស្តាំ គោរពស្លាកសញ្ញា ភ្លើងសញ្ញា
- ត្រូវយល់ច្បាស់ពីស្ថានភាពផ្លូវ បន្ថយល្បឿនផ្លូវបំបែក ផ្លូវបត់ ផ្លូវកោង
- មិនត្រូវជិះ ឬបើកបររថយន្តទន្ទឹមគ្នា បង្កើនល្បឿនហួសហេតុ និងបង្ហោះយានយន្ត
- មិនត្រូវប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនក្នុងពេលបើកបរ
- ត្រូវការពារសុវត្ថិភាពខ្លួនឯង “មួកមួយ ជីវិតមួយ”
- ត្រូវដាក់លេខទូរស័ព្ទនៅតាមរថយន្តរបស់ខ្លួន និងត្រូវចេះទទួលយកកំហុសនិងការកែលំអពីអ្នកដទៃ
ដូចនេះ ការបើកបរត្រូវមានសុជីវធម៌ល្អ ទើបផុតពីគ្រោះថ្នាក់ចរាចរណ៍ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”