ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នារីរតនៈ គឺជារតនៈសម្បត្តិដែលជាត្បូងពេជ្រដ៏មានតម្លៃ ។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា មានគោលដៅលើកស្ទួយស្ថានភាពស្រ្តីខ្មែរ ឲ្យរួចផុតពីភាពងាយរងគ្រោះឈានឆ្ពោះទៅរកភាពថ្កុំថ្កើនរុងរឿង ថ្លៃថ្នូរ សម្បូរសប្បាយ តាមរយៈធ្វើការផ្លាស់ប្តូរឥរិយាបទអវិជ្ជមានររបស់សង្គម ដែលតែងតែគិតថាស្រ្តីជាក្រណាស់ ងាយនឹងប្រឡាក់ខូចខាត ឲ្យក្លាយជារតនៈសម្បត្តិរបស់ជាតិ និងជាដៃគូដ៏មានតម្លៃរបស់បុរស ដែលសង្គមតែងតែឲ្យតម្លៃថាបុរសជាមាសទឹកដប់ ៕