បានជានៅក្នុងសង្គមប្រជាធិបតេយ្យគេឲ្យតម្លៃបុគ្គលគឺជាភាពស្មើគ្នារវាងសិទ្ធិរបស់បុគ្គលម្នាក់ៗ ។ ប៉ុន្តែមិនតម្រូវឲ្យមនុស្សម្នាក់ៗត្រូវស្មើគ្នាគ្រប់កាលទេសៈនោះទេ ។ ក្នុងសង្គមប្រជាធិបតេយ្យសមភាពបុគ្គលវាគន្លឹះក្នុងការអភិវឌ្ឍន៍ប្រទេសពីព្រោះ៖
- លុបបំបាត់ភាពរើសអើងតាមរយៈការទទួលផលប្រយោជន៍ពីការចូលរួមការគាំទ្រដូចគ្នា
- ទទួលបានការសិក្សារៀនសូត្រពីសហសេវិករួមផលប្រយោជន៍ពីការចូលរួមគាំទ្រដូចគ្នា
- ការទទួលបាននូវការទទួលស្គាល់តម្លៃនិងការគោរពស្របច្បាប់
- ទទួលបានឱកាសក្នុងការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ
- ការទទួលព័ត៌មានគ្រប់គ្រាន់និងទាន់ពេលវេលា
- ការទទួលសិទ្ធិបញ្ចេញមតិយោបល់ និងទទួលយក ស្កាប់យោបល់អ្នកដទៃ
- មានជំនឿជាក់ទំនុកចិត្តនិងទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន
- បង្កើតបាននូវវប្បធម៌ចែករំលែកចំណេះដឹងយ៉ាងទូលំទូលាយ
- បង្កើតសាមគ្គីភាព ភក្តីភាពនិងចំណងមិត្តភាពជាកម្លាំងស្នូលដែលអាចនាំមកនូវភាពជោគជ័យរបស់ស្ថាប័ននិងសង្គមជាតិការអភិវឌ្ឍន៍ ។