អំពើហឹង្សាជាការបៀតបៀន ការធ្វើអាក្រក់ ការវាយដំការរំលោភបំពានដែលកើតមានឡើងធ្វើឲ្យឈឺចាប់ប៉ះពាល់ផ្លូវកាយផ្លូវវាចា និងផ្លូវចិត្ត ។ អំពើហិង្សាក្នុងគ្រួសារបណ្តាលមកពីមូលហេតុច្រើនដូចជាៈ
- កត្តាធម្មជាតិៈ ( ស្រ្តីមានកម្លាំងខ្សោយជាងបុរស )
- កត្តាបុគ្គលៈ ( ប្តីមមានអំណាចចាត់ទុកប្រពន្ធជាទាសី រឹងរូស ឆាប់ខឹងឆេវឆាវ មួមៅមើលងាយស្រ្តីភេទ មិនទទួលខុសត្រូវលើភារកិច្ច គិតថាអំពើហិង្សា ជាដំណោះស្រាយ ជាការអប់រំទូន្មាន )
- កត្តាទំនៀមទម្លាប់ប្រពៃណីៈ ( ការមិនឲ្យតម្លៃស្រ្តី, ការអប់រំស្រ្តីឲ្យខ្លាចប្តី , គោរព ស្តាប់បង្គាប់ប្តី សុខចិត្តរងទុក្ខអត់ធ្មត់គ្រប់យ៉ាង )
- កត្តាសង្គមៈ ( គិតថាជាបញ្ហាឯកជន , មិនហ៊ានលូកដៃគ្រួសារគេមិនហ៊ានអន្តរាគមន៍,រឿងតូចតាច )
- កត្តាច្បាប់ៈ ( ពុំទាន់មានច្បាប់ ការទប់ស្កាត់នៅមានកម្រិត ផ្សះផ្សារសម្រុះសម្រួល ) ។