រាជធានីភ្នំពេញជាមជ្ឃមណ្ឌលនៃចរាចរណ៍និងបំលាសទី
ក.បច្ចុប្បន្នកាលរាជធានីភ្នំពេញមានខណ្ឌចំនួន១២គឺ៖
១.ខណ្ឌចំការមន
២.ខណ្ឌដង្កោ
៣.ខណ្ឌដូនពេញ
៤.ខណ្ឌទួលគោក
៥.៧មករា
៦.ខណ្ឌពោធិ៍សែនជ័យ
៧.ខណ្ឌមានជ័យ
៨.ខណ្ឌឬស្សីកែវ
៩.ខណ្ឌសែនសុខ
១០.ខណ្ឌច្បារអំពៅ
១១.ខណ្ឌជ្រោយចង្វារ
១២.ខណ្ឌព្រែកព្នៅ។
ខ.១.មជ្ឃមណ្ឌលនៃចរាចរណ៍
- សាលារាជធានីភ្នំពេញ និងមហាជនស្ម័គ្រចិត្តរួមចំណែកចេញថរិកា ៥០ + ៥០ដើម្បីធ្វើ និងពង្រីកផ្លុវឱ្យបានទូលាយ ស្អាតស្រួលធ្វើដំណើរជាងមុន
- ធ្វើគំនូសខឿនកណ្តាលខណ្ឌចែកផ្លូវសំខាន់ៗដែលមាននៅកក្នុងក្រុង
- រៀបចំជួសជុលកែលំអភ្លើងបញ្ជាចរាចរណ៍តាមបែបថ្មីទំនើបចំនួន ៥០កន្លែង
- ស្ថាបនាស្ពានស្ទឹងមានជ័យធំជែងមុន សង់ស្ពានភ្លោះ (ស្ពានព្រះមនុវង្សថ្មី) និងសង់ស្ពានអាកាសត្រង់រង្វង់មូល ក្បាលថ្នល់
- សង់ស្ពានផ្លូវក្រោមដី
- កែលំអរប្រព័ន្ធលូបង្ហូទឹក ប្រឡាយកុំឱ្យលិចក្រុង ដើម្បីបញ្ជៀសការកកស្ទះចរាចរណពេលមានភ្លៀងនិងក្រោយភ្លៀងធំម្តងៗ
- ដាក់ស្លាកសញ្ញាបង្ហាញទិសដៅចរាចរក្នុងក្រុង
- ដាក់ភ្លើងបំភ្លីតាមផ្លូវសាធារណៈដើម្បីសុវត្ថិភាពចរាចរ
- កម្លាំងជំនាញប៉ូលីសចរាចរត្រួតពិនិត្យម៉ត់ចត់តាមច្បាប់ចរាចរ
- ចាត់កម្លាំងបញ្ជាមធ្យោបាយធ្វើដំណើរដោយការបង្វែរទិសដៅឱ្យចៀសផុតពីចំណុចការកកស្ទះ
- យុវជនកាកបាទក្រហមជួយសំរួលចរាចរនៅតាមគោលដៅ (ភ្លើស្តុបសំខាន់ៗ)
- ក្រៅពីនេះអង្គការមួយចំនួនដូចជាអង្គាការជនពិកាបានចុះជួយអប់រំបោះពុម្ភសៀវភៅស្តីពីច្បាប់ចរាចរការពាក់មួកសុវត្ថិភាពជួយដល់សិស្សានុសិស្សតាមសាលារៀនក្នុងគោលបំណងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ។
ខ.២មជ្ឃមណ្ឌលនៃការបំលាស់ទី
ថ្នាក់ដឹកនាំរាជធានីបានរកឃើញដំណោះស្រាយដ៏ប្រសើរដោយ៖
- កំណត់ចំណតចេញចូលក្រុងថ្មីដោយ ខ្លះឱ្យចតនៅក្រៅក្រុង ហើយខ្លះទៀតចតនៅក្នុងក្រុងដោយពង្រីកឱ្យមានភាពទូលាយជាងមុន
- រៀបចំសណ្តាប់ធ្នាប់ ការលក់ដូចតាមទីផ្សារ តាមដងផ្លូវសាធារណៈ តាមភោជនីយដ្ឋាន ទីកន្លែងកំសាន្តនានា ដើម្បីប្រមូលដល់ការចតចំណតយានយន្តនានាការធ្វើចរាចរបំលាស់ទីនៅទីនោះជាដើម។
ជាលទ្ធផលវិធានខាងលើនេះធ្វើឱ្យ៖
- ចរាចរក្នុងក្រុងមានភាពធូរស្រាល
- ក្រុងមានសោភ័ណភាព មានសណ្តាប់ធ្នាប់
- បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរគួរឱ្យកត់សម្គាល់ធានាសន្តិសុខសុវត្ថិភាព ដល់ពលរដ្ឋនិងភ្ញៀវបរទេសដែលស្នាក់នៅចេញចូលរាជធានីបានល្អប្រសើរ។