ការធ្វើទានបានដល់ការធ្វើធំណោយពីរយ៉ាងគឺ៖
ក.អាមិយទានមាន
- បិណ្ឌិតបាតៈ គ្រឿងបរិភោគ មានស្បៀងអាហារទទួលទាន
- ស្បង់ចីវរៈ គ្រឿងដណ្តប់សំរាប់បិទបាំងកាយមានសំលៀកបំពាក់
- សេនាសនៈ គ្រឿងស្នាក់អាស្រ័យ មានទីជំរក គ្រឿងសង្ហារឹម
- គិលានភេសជ្ជៈ ថ្នាំសង្កូវសំរាប់ព្យាបាលរោគ និងទឹកដោះគោ ទឹកផ្លែឈើ
ខ.ធម្មទាន
- សំដែងធម៌ទេសនាដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប
- វិបស្សសនាធុរៈ ធ្វើកម្មដ្ឋាន អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្ចង់អារម្មណ៍
- រក្សាសីលៈអប់រំមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អមានសីល សមាធិ បញ្ញា
- ផ្តល់ពុទ្ធិៈ ចំណោះដឹង ផ្តល់គំនិត ផ្តល់យោបល់ និងផ្តល់មធ្យោបាយជាគន្លឹះសំរាប់ដោះស្រាយបញ្ហាឬល្បិចទូទៅ