+ ទិដ្ឋភាពវិជ្ជមាននៃសកលវូបនីកម្មរូមមាន៖
- ធ្វើឪ្យមានរីកចម្រើនផ្នែកកិច្ច(កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មនិងទេសចរណ៍)និងសង្គម(វប្បធម៌ សិល្បៈ)
- អភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើប(បង្កើតគ្រឿង ម៉ាស៊ីនស្វ័យប្រវត្តិ)
- ធ្វើឪ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្តរជាតិ (ទូរស័ព្ទ ទូរទស្សន៍ អ៊ីនធឺរណែត)
- បង្កើតសេដ្ឋកិច្ចទីផ្សារសេរី (មានការប្រកួតប្រជែង)
- បង្កើតកិច្ចសហប្រតិបត្តិការល្អដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគំរាមគំហែងដល់ពិភពលោក (បរិស្ថាន ជំងឺ សន្ដិភាព កំណើនប្រជាជន)។
+ ទិដ្ឋភាពអវិជ្ចមាននៃសកលភាវូបនីយកម្មរួមមាន៖
- ប្រទេសតូចតាចត្រូវបាត់បង់អធិតេយ្យភាពរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច (អ៊ុយក្រែន អ៉ីរ៉ាក់ លឺបី)
- មានការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់មហាអំណាចមកលើប្រទេសទន់ខ្សោយ ដែលធ្វើឪ្យមានការផ្លាស់ប្ដូរក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច និងសង្រ្គាម
- បង្កឪ្យមានការរីកសាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើបដែលបង្កការគំរាមគំហែងដល់ពិភពលោក
- កំណើនប្រជាជននាំឪ្យមានបញ្ហាចោទដល់សេដ្ខកិច្ចនិងសង្គម
- ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពនៃបញ្ហាដែលធ្វើឪ្យរដ្ឋភិបាលរឹតតឬបាត់បង់ប្រសិទ្ធិភាពក្នុងការគ្រប់គ្រង់ប្រព័ន្ធព័ត៌មានទៀត។