ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០៦- អ្នកស្វែងរកការងារតែងតែប្រាថ្នាចង់បានប្រាក់បៀវត្សច្រើនតើអ្នកគិតថាអ្នកស្វែងរកការងារធ្វើគួរត្រៀមអ្វីខ្លះចាប់តាំងពីពេលកំពុងសិក្សារហូតដល់ពេលស្វែងរកការងារធ្វើ ?
១០៧- តើអ្វីខ្លះជាគោលការណ៍ឯកភាពទាំង ៥ ដែលត្រីភាគីបានកំណត់ក្រោយពីសិក្ខាសាលាថ្នាក់ជាតិស្តីពីពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បរមានៅកម្ពុជា ?
១០៨- តើអ្វីខ្លះ ជាលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមា ?
១០៩- តើប្រតិទិនការងារនៃការចរចាប្រាក់ឈ្នួលនៅកម្ពុជាចាប់ផ្តើមពេលណា និងត្រូវធ្វើដូចម្តេចខ្លះក្នុងដំណាក់កាលនីមួយៗ ?
១១០- តើច្បាប់សហជីពបានចាប់ផ្តើមធ្វើសេចក្តីព្រាងនៅពេលណា ? ទទួលជំនួយបច្ចេកទេសតាក់តែងពីអ្នកណា ? បានប្រជុំប៉ុន្មានដង និងចំណាយអស់រយៈពេលប៉ុន្មានឆ្នាំ ? ហើយមានលក្ខណៈយ៉ាងដូចម្តេច ប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ ?
ចម្លើយ
១០៦- មុននឹងស្វែងរកការងារ អ្នកត្រូវត្រៀមរៀបចំ ៖
១០៧- ក្រោយសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួល អប្បបរមានៅកម្ពុជាដែលប្រព្រឹត្តិទៅក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ ILO កាលពីថ្ងៃទី២៤ ២៥ ខែមេសា ឆ្នាំ២០១៤ ភាគីទាំងបីបានព្រមព្រៀងជាឯកច្ឆន្ទនូវគោលការណ៍ចំនួនប្រាំ ៖
១០៨- លក្ខណៈវិនិច្ឆ័យដែលត្រូវយកមកប្រើប្រាស់ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា មានចំនួន ៧ រួមមាន ៖
- ស្ថានភាពគ្រួសារ
- អត្រាអតិផរណា
- ការចំណាយក្នុងការរស់នៅ
- ផលិតភាព
- កាពប្រកួតប្រជែង
- ស្ថានភាពទីផ្សារការងារ
- កម្រិតចំណេញរបស់វិស័យ
១០៩- ការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ ៖
១១០- ច្បាប់ស្តីពីសហជីពត្រូវបានចាប់ផ្តើមព្រាងតាំងពីឆ្នាំ២០០៨ ក្រោមជំនួយបច្ចេកទេសតាក់តែងពីអង្គការអន្តរជាតិខាងការងារ (ILO)។
- ដំណើរការនៃការព្រាងសេចក្តីព្រាងច្បាប់ស្តីពីសហជីព បានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយ មួយសហជីពនានាចំនួន ២៤លើក ភាគីនិយោជកចំនួន ៩លើក សិក្ខាសាលាត្រីភាគីចំនួន ៧លើក ប្រជុំ អន្តរក្រសួងចំនួន១៣លើក និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិរៀបចំ ដោយរដ្ឋសភាជាតិចំនួន ១លើក។
- ការតាក់តែងសេចក្តីព្រាងច្បាប់នេះត្រូវបានប្រើប្រាស់រយៈពេល៨ឆ្នាំ(ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៦)
- បើប្រៀបធៀបជាមួយច្បាប់ស្តីពីសហជីព នៃបណ្តាប្រទេសក្នុងតំបន់ យើងសង្កេតឃើញថាច្បាប់ស្តីសហជីពរបស់កម្ពុជាមានលក្ខណៈល្អប្រសើរជាង ដែលផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត និង និយោជកក្នុងការបង្កើតសហជីព ឬសមាគមនិយោជក និងអនុវត្តសិទ្ធិសេរីភាពសហជីព ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជាយើង ។