2019-08-29 09:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១- តើអ្វីដែលហៅថានីត្យានុកូលភាព ?
១២- តើនីតិវិធីនៃការបង្កើតរដ្ឋាភិបាលបន្ទាប់ពីជាប់ឆ្នោតមានប៉ុន្មានរូបមន្ត ? អ្វីខ្លះ ?
១៣- តើអ្វីជាគោលបំណងនៃការបង្កើតរដ្ឋាភិបាល ?
១៤- ដូចម្តេចដែលហៅថាវិមជ្ឈការ?
១៥- ដូចម្តេចដែលហៅថាវិសហមជ្ឈការ?
ចម្លើយ
១១- នីត្យានុកូលភាព គឺជាភាពដែលស្របច្បាប់ ជាភាពដែលត្រូវច្បាប់ចំណែកការដែលធ្វើខុសពីនេះ គឺហៅថាធ្វើខុសច្បាប់ ។
១២- នីតិវិធីនៃការបង្កើតរដ្ឋាភិបាលបន្ទាប់ពីជាប់ឆ្នោតមាន ២ រូបមន្ត ៖
១៣- ការគោលបំណងនៃការបង្កើតរដ្ឋាភិបាលមានដូចជា ៖
១៤- វិមជ្ឈការ គឺជាប្រព័ន្ធគ្រប់គ្រងដែលរាជរដ្ឋភិបាលប្រគល់នូវភាពជាម្ចាស់លើមុខងារសិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក ) ឱ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជាក្រុមប្រឹក្សារាធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការរបស់មូលដ្ឋាន។
១៥- វិសហមជ្ឈការ មានន័យថា រាជរដ្ឋាភិបាលក្រសួង ស្ថាប័ន ធ្វើប្រតិភូម្មមុខ ងារ សិទ្ធិអំណាច និងធនធាន (ហរិញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាព ក្រោមបង្គាប់ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុនងារនេះក្នុងនាម រាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ។ ក្នុងន័យនេះភាពជាម្ចាស់មិនបានផ្តល់ជូន អង្គភាពក្រោមបង្គាប់ឬក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាលឬក្រសួងស្ថាប័ននៃរាជរ ដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ។