ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១៤- តើអង្គក្រសួងមហាផ្ទៃផ្នែករដ្ឋបាលស៊ីវិលត្រូវបានបែងចែកជាប៉ុន្មានក្របខណ្ឌ ? អ្វីខ្លះ ? ចូររៀបរាប់ ។
១១៥- អ្វីទៅហៅថានីតិមុខងារសាធារណៈ ?
១១៦- អ្វីទៅហៅថាមុខងារសាធារណៈ ?
១១៧- អ្វីទៅហៅថាមន្រ្តីរាជការ ?
ចម្លើយ
១១៤- អង្គក្រសួងមហាផ្ទៃផ្នែករដ្ឋបាលស៊ីវិលត្រូវបានបែងចែកជា ៥ ក្របខណ្ឌគឺ ៖
ក- ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- រៀបចំ និងអនុវត្តនយោបាយរាជរដ្ឋាភិបាលក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ
- ធានាដល់ការដឹកនាំគ្រប់គ្រងអង្គភាពរដ្ឋបាលនានា នៅក្នុងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- ឋានន្តរសក្តិទី ១ ឧត្តមន្ត្រីមាន ៦ថ្នាក់
+ អគ្គនាយក
+ អគ្គាធិការ
+ អភិបាលរាជធានី ខេត្ត
+ មុខតំណែងឯទៀតដែលមានថ្នាក់ ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ។
- ឋានន្តរសក្តិទី ២ វរមន្ត្រី មាន ១០ថ្នាក់
+ អគ្គនាយករង
+ អគ្គាធិការរង
+ ប្រធាននាយកដ្ឋាន
+ អភិបាលរងរាជធានី ខេត្ត
+ មុខតំណែងឯទៀតដែលមានថ្នាក់ ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ ។
- ឋានន្តរសក្តិទី ៣ អនុមន្ត្រីមាន ១៤ថ្នាក់
+ អនុប្រធាននាយកដ្ឋាន
+ អភិបាលក្រុង ស្រុក ខណ្ឌ
+ មុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងវចនាសម្ព័នរបស់ក្រសួងមហាផ្ទៃ ។
- ក្នុងចំនោមនិស្សិត៖ អាយុយ៉ាងច្រើន ៣០ឆ្នាំ គិតដល់ថ្ងៃប្រលង ហើយមានសញ្ញាបត្រយ៉ាងទាបបរិញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រ សេដ្ឋកិច្ច ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មន្ត្រីរាជការផ្ទៃក្នុង៖ អាយុយ៉ាងច្រើន ៤៥ ឆ្នាំ ជាមន្ត្រីរាជការដែលស្ថិតយ៉ាងទាបបំផុតក្នុងថ្នាក់លេខ១១របស់ក្របខណ្ឌប្រភេទ (ខ)។
- មន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ៖ អាយុយ៉ាងច្រើន ៤៥ ឆ្នាំ ហើយមានសញ្ញាបត្រសមមូលនឹងបរិញ្ញាបត្រ ដោយពុំគិតពីលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ។
- មន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលមានសញ្ញាបត្រសមមូលនឹងបរិញ្ញាបត្រ អាចប្រឡងចូលក្នុងក្រខណ្ឌនេះបានដោយពុំគិតពីលក្ខខណ្ឌ ឧឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ ហើយមានអាយុយ៉ាងច្រើន ៤៥ ឆ្នាំ។
- ការបណ្តុះបណ្តាលដំបូង៖ ត្រូវធ្វើតាមរយៈសាលាភូមិន្ទរដ្ឋបាល។
+ ១២ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីនិស្សិត។
+ ៦ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុននេះពុំស្ថិតក្នុងក្របខណ្ឌមន្ត្រីក្រមការ
+ចំពោះមន្ត្រីដែលដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការហើយដែលពីមុននេះ ស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃពុំចាំឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ។
- មន្ត្រីក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ បន្តបម្រើការងាររហូតដល់អាយុ ៦០ឆ្នាំ ទើបចូលនិវត្តន៍។
ខ- ក្របខណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- ឋានន្តរសក្តិទី ១ នាយក្រមការ មាន ៦ ថ្នាក់
+ ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល
+ អភិបាលរងក្រុង ស្រុក ខ័ណ្ឌ
+ មុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ
- ឋានន្តរសក្តិទី ២ ក្រមការដើមខ្សែ មាន ១០ ថ្នាក់
+ អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល
+ ប្រធានការិយាល័យសាលារាជធានី ខេត្ត
+ និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុង រចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ
- ឋានន្តរសក្តិទី ៣ ក្រមការ មាន ១៤ ថ្នាក់
+ អនុប្រធានការិយាល័យនៅសាលារាជធានីខេត្ត
+ និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងវចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ
- ការជ្រើសរើស និងការបណ្តុះបណ្តាលដំបូង៖
- ការប្រលងប្រជែង៖
+ ក្នុងចំនោមនិស្សិត៖ អាយុយ៉ាងច្រើន ២៥ ឆ្នាំ គិតមកដល់ថ្ងៃប្រលង និងមានសញ្ញាបត្រយ៉ាងទាបសញ្ញាបត្រមធ្យមនីតិសាស្ត្រ ឬសញ្ញាបត្រដែល មានតម្លៃស្មើ។
+ ក្នុងចំនោមមន្ត្រីរាជការ៖ អាយុយ៉ាងច្រើន ៤០ ឆ្នាំ គិតមកដល់ថ្ងៃប្រលង ត្រូវស្ថិតយ៉ាងទាបបំផុតក្នុងថ្នាក់លេខ ១១ របស់ក្របខណ្ឌប្រភេទ “គ” ចំពោះមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ៖ អាយុយ៉ាងច្រើន ៤០ ឆ្នាំ មានសញ្ញាបត្រសមមូលសញ្ញាបត្រទុតិយភូមិ បូកនឹងពីរឆ្នាំសិក្សានៅគ្រឹះ ស្ថានសិក្សាដែលមានសញ្ញាបត្រ អាចប្រឡងចូលក្នុងក្របខណ្ឌនេះបាន ដោយពុំគិតពីលក្ខណ្ឌឋានន្តរសក្តិ និងប្រភេទ ក្របខណ្ឌឡើយ។
- ការបណ្តុះបណ្តាលដំបូង៖ នៅសាលាភូមិន្ទរដ្ឋបាល
+ ១២ ខែ ចំពោះមន្ត្រីរាជការជ្រើសរើសចេញពីនិស្សិត + ៦ ខែ ចំពោះមន្ត្រីរាជការជ្រើសចេញពីមន្ត្រីរាជការ ហើយពីមុននេះ ពុំស្ថិតក្នុងក្របខណ្ឌលេខាធិការរដ្ឋបាល ឬក្របខណ្ឌអនុរក្សពន្ធនាគារ ចំពោះមន្ត្រីរាជការដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយដែលពីមុខស្ថិតក្នុងក្របខណ្ឌលេខាធិការរដ្ឋបាល ឬ ក្របខណ្ឌអនុរក្សពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ។
គ- ក្របខណ្ឌលេខាធិការរដ្ឋបាលក្រសួងមហាផ្ទៃ
- ឋានន្តរសក្តិទី ១៖ នាយលេខាធិការរដ្ឋបាលមាន ៦ ថ្នាក់
- ឋានន្តរសក្តិទី ២៖ លេខាធិការរដ្ឋបាលដើមខ្សែ មាន ១០ ថ្នាក់
- ឋានន្តរសក្តិទី ៣៖ លេខាធិការរដ្ឋបាលមាន ១៤ ថ្នាក់
- អនុប្រធានការិយាល័យនៅសាលាក្រុង ស្រុក ខ័ណ្ឌ
- ស្មៀនឃុំ សង្កាត់
- និងមុខតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ
- ក្នុងចំនោមសិស្ស និស្សិតៈ អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតមកដល់ថ្ងៃប្រឡង មានសញ្ញាបត្រយ៉ាងទាបបំផុត សមមូលនឹងមធ្យមសិក្សាបត្រ ភាគ ២
- ក្នុងចំនោមមន្ត្រីរាជការៈ អាយុយ៉ាងច្រើន ៤០ ឆ្នាំ ស្ថិតយ៉ាងទាបបំផុតក្នុង ថ្នាក់លេខ ១១ របស់ក្របខណ្ឌប្រភេទ “ឃ”
- ចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានសញ្ញាបត្រទាបបំផុតសមមូលនឹងមធ្យមសិក្សាបត្រភាគទី ២ អាចប្រលងចូលក្នុងក្របខណ្ឌនេះបាន ដោយពុំគិតពីលក្ខខណ្ឌ ឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ។
- ១២ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីសិស្ស និស្សិត
- ៦ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយដែលពីមុននេះពុំស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាល
- ចំពោះមន្ត្រីដែលបានជ្រើសរើសចេញពីមន្ត្រីរាជការហើយដែលពីមុននេះស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃពុំចាំបាច់ធ្វើកម្មសិក្សាសាកល្បងឡើយ។
- មន្ត្រីក្របខ័ណ្ឌលេខាធិការរដ្ឋបាលក្រសួងមហាផ្ទៃត្រូវដាក់អោយចូលនិវត្តន៍នៅពេលដល់អាយុ ៥៥ ឆ្នាំ
ឃ- ក្របខណ្ឌអនុរក្សពន្ធនាគារក្រសួងមហាផ្ទៃ
- ឋានន្តរសក្តិទី ១ នាយអនុរក្ស មាន ៦ថ្នាក់
+ នាយផ្នែករដ្ឋបាលនិងកិច្ចប្រតិបត្តិការប្រចាំថ្ងៃក្នុងពន្ធនាគារ
+ និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ពន្ធនាគារ
- ឋានន្តរសក្តិទី ២ អនុរក្សដើមខ្សែមាន ១០ថ្នាក់
+ នាយរងផ្នែករដ្ឋបាល និងកិច្ចប្រតិបត្តិការប្រចាំថ្ងៃក្នុងពន្ធនាគារ
+ និងតំណែងឯទៀត ដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងរចនាសម្ព័ន្ធរបស់ពន្ធនាគារ
- ឋានន្តរសក្តិទី ២ អនុរក្សមាន ១៤ថ្នាក់
+ អ្នកគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារ
- ក្នុងចំនោមសិស្ស និស្សិត អាយុយ៉ាងច្រើន ២៥ ឆ្នាំ គិតរហូតមកដល់ថ្ងៃប្រឡងមានសញ្ញាបត្រយ៉ាងទាបបំផុតសមមូលនឹងមធ្យមសិក្សាបត្រភាគទី ២
- ក្នុងចំនោមមន្ត្រីរាជការៈ អាយុយ៉ាងច្រើន ៤០ ឆ្នាំ ស្ថិតនៅក្នុងថ្នាក់ លេខ ១១ របស់ ក្របខណ្ឌប្រភេទ “ឃ” - ក្នុងចំនោមមន្ត្រីក្រសួងមហាផ្ទៃ មានអាយុយ៉ាងច្រើន ៤០ ឆ្នាំ ដែលមានសញ្ញាបត្រទាបបំផុតសមមូលនឹងសញ្ញាបត្រទុតិយភូមិអាចប្រឡង ចូលក្របខណ្ឌនេះបានដោយពុំគិត ពីលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ
- ១២ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីសិស្ស និស្សិត
- ៦ ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយដែលពីមុននេះស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាល
- ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការហើយ ដែលពីមុននេះ ស្ថិតក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាលរបស់ក្រសួងមហាផ្ទៃពុំចាំបាច់ ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ។
- មន្ត្រីក្របខណ្ឌអនុរក្សពន្ធនាគារ ត្រូវបានដាក់អោយចូលនិវត្តន៍នៅពេលដល់អាយុ ៥៥ ឆ្នាំ។
ង- ក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃ
- ឋានន្តរសក្តិទី ១ នាយភ្នាក់ងាររដ្ឋបាល មាន ៦ ថ្នាក់
- ឋានន្តរសក្តិទី ២ ភ្នាក់ងាររដ្ឋបាលដើមខ្សែ មាន ១០ ថ្នាក់
- ឋានន្តរសក្តិទី ៣ ភ្នាក់ងាររដ្ឋបាល មាន ១៨ ថ្នាក់
១១៥- នីតិមុខងារសាធារណៈ ជាមុខវិជ្ជាដ៏សំខាន់មួយសម្រាប់ការគ្រប់គ្រង ការរៀបចំ និងការចាត់ចែងមន្ត្រីរាជការរបស់រដ្ឋ ដើម្បីឲ្យមានភាពរលូន និងរីកចម្រើនធានានូវប្រសិទ្ធិភាព គុណភាពការងាររបស់រដ្ឋឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលគឺ “អ្នករាជការជាអ្នកបម្រើប្រជារាស្រ្ត” ។
១១៦- មុខងារសាធារណៈ គឺជាបុគ្គលិកអចិន្រ្តៃយ៍ទាំងអស់របស់រដ្ឋ និងរបស់សមូភាពដែនដី ។
១១៧- មន្ត្រីរាជការ គឺជាបុគ្គលិកដែលតែងតាំងនៅក្នុងមុខតំណែងជាអចិន្ត្រៃយ៍ ហើយដែលតាំងស៊ប់ក្នុងតំណែងក្នុងឋានន្តរសក្តិតាមឋានុក្រម ។