Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើមុខងារសាធារណៈត្រូវផ្អែកលើប៉ុន្មានលក្ខណៈសម្បត្តិ? អ្វីខ្លះ?

២២- តើការគ្រប់គ្រងមុខងារសាធារណៈ និងដំណើរការនៃរដ្ឋបាលសាធារណៈត្រូវគោរពគោលការណ៍សំខាន់ៗអ្វីខ្លះ?

២៣- អ្វីទៅជានីតិមុខងារសាធារណៈ?

២៤- ចូរបង្ហាញពីភាពខុសគ្នាមន្ត្រីរាជការស៊ីវិល និងមន្រ្តីនយោបាយ ?

២៥- តើគោលការណ៍មុខងារសាធារណៈមានអ្វីខ្លះ?ចូររៀបរាប់នឹងបកស្រាយ?

ចម្លើយ

២១- មុខងារសាធារណៈត្រូវផ្អែកទៅលើលក្ខណៈសម្បត្តិចំនួន ៤ គឺ៖

  • ទឹកចិត្តបំរើការងារមុះមុត ៖ រដ្ឋបាលសាធារណៈដែលមានមោះមុតក្នុងការងារ និង មានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្ត្រីរាជការ។
  • ភក្តីភាព ៖ រដ្ឋបាលសាធារណៈដែលជាសេនាធិកាដោយរាជរដ្ឋាភិបាល និង ស្ថាប័នរដ្ឋត្រូ មានភក្តីភាពចំពោះរដ្ឋ និងប្រជាពលរដ្ឋ។
  • ផ្តោតលើសេវា ៖ រដ្ឋបាលសាធារណៈត្រូវប្រែក្លាយជាខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវា គួរជាទីគោរព និង មានភាគត្រឹមត្រូវក្នុងការបំរើ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
  • សីលធម៌វិជ្ជាជីវៈ ៖ រដ្ឋបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធភាព។

២២- ការគ្រប់គ្រងមុខងារសាធារណៈ និងដំណើរការនៃរដ្ឋបាលសាធារណៈ ត្រូវគោរពគោលការណ៍សំខាន់ៗដូចជា៖

  • គោលការណ៍និរន្តរភាពនៃរដ្ឋបាលសាធារណៈ
  • គោលការណ៍
  • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ
  • គោលការណ៍អាព្យាក្រឹត្យភាព/អនាគត
  • គោលការណ៍ការផ្លាស់ប្ដូរមន្ត្រីរាជាការទៅតាមតំរូវការការចាំបាច់របស់រដ្ឋបាលសាធារណៈ
  • គោលការណ៍តម្លាភាព
  • គោលការណ៍សមត្ថភាពពិត
  • គោលការណ៍បរិសុទ្ធភាព
  • គោលការណ៍ទទួលខុសត្រូវ
  • គោលការណ៍យុត្តិធម៌ ។

២៣- នីតិមុខងារសាធារណៈ គឺជាបណ្តុះលិខិតបទដ្ឋានគតិយុត្តដោយឡែក ឬពិសេសដែលអនុវត្តទៅលើមន្ត្រីរាជការស៊ីវិលដែលបំរើការងារក្នុងស្ថាប័នសាធារណៈ ។

២៤- ភាពខុសគ្នាមន្ត្រីរាជការស៊ីវិល និងមន្ត្រីនយោបាយ ៖

  • តំណែងមន្ត្រីរាជការស៊ីវិល ក្របខណ្ឌ័ក្នុងមុខងារសាធារណៈថ្នាក់ខ្ពស់បំផុត គឺអគ្គនាយក អភិបាលរាជធានី/ខេត្ត ។
  • មន្ត្រីរាជការស៊ីវិលមានតំណែងស្ថិតស្ថេរ លទ្ធផលនៃការបោះឆ្នោតរើសសភា ឬការតែងតាំងមិនប្រែប្រួលទៅតាមរាជរដ្ឋាភិបាលឡើយ។ ចំណែកឯមន្រ្តីនយោបាយមានតំណែងមិនស្ថិតស្ថេរពោលគឺតែងតាំងឡើងដោយកាលកំណត់ និងតាមអាណត្តិ ។
  • មន្ត្រីរាជការស៊ីវិល មានការឡើងឋានន្តរស័កថ្នាក់ចូលសោធនិវត្តន៍-ល- ។ ពោលគឺ ស្ថិត នៅក្រោមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ ចំណែកឯមន្រ្តីនយោបាយដែលគ្មានក្របខណ្ឌគ្មានការឡើងថ្នាក់ឋានន្តរស័ក្តិនេះទេ ពោលគឺមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឡើយ ។
  • មន្ត្រីទាំងឡាយដែលនបានរៀបរាប់ខាងលើនេះ បើជាមន្ត្រីក្របខណ្ឌត្រូវបំរើការងារតាមក្របខណ្ឌរបស់ខ្លួននៅតាមក្រសួងវិញនៅពេលចប់អាណត្តិ ឬ លាលែង ។

២៥- គោលការណ៍មុខងារសាធារណចែកចេញជា ៣ យ៉ាងគឺ ៖

  • បំរើផលប្រយោជន៍សាធារណៈ ៖ ត្រូវតែផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនៅមួយៗ ដែរ ពោលគឺ មិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើង។ មុខងារសាធារណៈ មិនគ្រប់គ្រងមន្ត្រីរាជការតាមក្រសួងផ្ទាល់នោះទេ គឺគ្រាន់តែធ្វើការសំរបសំរួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗអោយមានដំណើរការល្អ ដើម្បីបំពេញការងារអោយបានរលូន និងបានជោគជ័យតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។
  • គោលការណ៍ ស្តីពីឋានានុក្រម ៖ ការតែងតាំង ការឡើងថ្នាក់ ឋានន្តរស័ក្តិ ដាក់វិន័យ ត្រូវ គោរពតាមនីតិវិធី និងគោលការណ៍ច្បាស់លាស់ ។
  • ការពារផលប្រយោជន៍របស់មន្ត្រីរាជាការ ៖ គឺជាការការពារផលប្រយោជន៍របស់មន្ត្រីរាជការតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀតដែរពាក់ព័ន្ធនិងមន្ត្រីរាជការរួមមាន ៖ ការពារសិទ្ធិ ការឡើងថ្នាក់ ឋានន្តរស័ក្តិ មុខដំណែង ការធានា អាជីព ការការពារអាជីប បៀវត្ស ប្រាក់សោធននិវត្តន៍។ មុខងាសាធារណៈជាអ្នកសំរបសំរួលគោលការណ៍ទាំងអស់នេះអោយមានការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងប្រកបដោយភាពរលូន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login