ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១១១- តើគោលនយោបាយជាតិស្តីពីមុខរបរ និងការងារត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការនៅពេលណា ? មានសរសរស្តមចំនួនប៉ុន្មាន ? អ្វីខ្លះសូមបរិយាយ ?
១១២- តើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប៉ុន្មាន ? អ្វីខ្លះ ? ហើយយុទ្ធសាស្រ្តនីមួយៗមានកម្មវិធីប៉ុន្មាន ? អ្វីខ្លះ ? ចូរបកស្រាយ ។
១១៣- តើអង្គរដ្ឋបាលទូទៅត្រូវបែងចែកជាប៉ុន្មានក្របខណ្ឌ ? ហើយមានអ្វីខ្លះ ? ចូររៀបរាប់ ?
ចម្លើយ
១១១- គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ ។
- គោលនយោបាយនេះត្រូវបានរៀបចំឡើងឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០១៥ ដោយផ្តោតជាសំខាន់លើសសរស្តម្ភបីគឺ ៖
- គោលដៅទី ១ ៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។
- គោលដៅទី២ ៖ លើកស្ទួយការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ។
- គោលដៅទី៣ ៖ លើកកម្ពស់ការងារសមរម្យ និងមានផលិតភាពការងារខ្ពស់តាមរយៈការបង្កលក្ខណៈឱ្យមានការប្រែក្លាយកម្មករ និយោជិត និងអង្គភាពសេដ្ឋកិច្ចពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅក្នុងកំឡុងពេលនៃដំណើរការប្រែក្លាយនេះ។
- គោលដៅទី១ ៖ ពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញទន់។
- គោលដៅទី២៖ ពង្រឹងគុណភាពឱ្យស្របតាមស្តង់ដាជាតិ អន្តរជាតិ និងក្របខណ្ឌអាស៊ាន និង លទ្ធភាពទទួលបានការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
- គោលដៅទី៣ ៖ ធ្វើឱ្យប្រសើរឡើងនូវភាពឆ្លើយតបនៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបចេ្ចកទេសនិងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារ។
- គោលដៅទី១ ៖ ពង្រឹងមូលដ្ឋានទិន្នន័យនិងប្រព័ន្ធព័ត៌មានទីផ្សារការងារ។
- គោលដៅទី២ ៖ ពង្រឹងប្រសិទ្ធភាពសេវាការងារ និងពង្រីកវិសាលភាព។
- គោលដៅទី៣ ៖ ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការពារកម្មករនិយោជិត។
- គោលដៅទី៤ ៖ ធ្វើសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល។
- គោលដៅទី៥ ៖ សិក្សាឈានទៅបង្កើតសេវារបបនិកម្មភាព។
១១២- ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ឬយុទ្ធសាស្រ្តកំណែទម្រង់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវមាន៥ ហើយយុទ្ធសាស្រ្តនីមួយៗមានកម្មវិធីដូចខាងក្រោម ៖
- កម្មវិធីទី១ ៖ បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង
- កម្មវិធីទី២៖ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ
- កម្មវិធីទី៣ ៖ បន្តការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍របស់កម្មករនិយោជិត
- កម្មវិធីទី៤ ៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារ
- កម្មវិធីទី៥ ៖ ពង្រឹងនិងពង្រីកសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ
- កម្មវិធីទី៦ ៖ ពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ
- កម្មវិធីទី១ ៖ ជំរុញការកសាង និងអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផែនការនានា ដើម្បីពង្រឹងគុណភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
- កម្មវិធីទី២ ៖ ពង្រឹងបន្តយន្តការជំរុញការ ចុះឈ្មោះចូលរៀនរបស់សិក្ខាកាម សិស្ស និស្សិត ក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- កម្មវិធីទី៣ ៖ ពង្រឹងយន្តការគ្រប់គ្រងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- កម្មវិធីទី១ ៖ ជម្រុញការកសាង និងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ
- កម្មវិធីទី២ ៖ ពង្រឹងយន្តការផ្តល់សេវាមុខរបរ និងការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវា
- កម្មវិធីទី៣ ៖ ពង្រឹងយន្តការផ្សព្វផ្សាយ និងបញ្ហាបអំពីព័ត៌មានទីផ្សារការងារ
- កម្មវិធីទី៤ ៖ ពង្រឹងយន្តការការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក
- កម្មវិធីទី៥ ៖ ពង្រឹងយន្តការគ្រប់គ្រង និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស
- កម្មវិធីទី១ ៖ ពង្រឹង និងពង្រីកការអនុវត្តរបបធានារ៉ាប់រងហានិភ័យការងារ
- កម្មវិធីទី២ ៖ រៀបចំឱ្យដំណើរការរបបធានារ៉ាប់រងសុខភាព
- កម្មវិធីទី៣ ៖ ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការរបបប្រាក់សោធន៍
- កម្មវិធីទី១ ៖ ការបង្កើនប្រសិទ្ធភាព និងគុណភាពសេវារដ្ឋបាលសាធារណៈ
- កម្មវិធីទី២ ៖ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព
- កម្មវិធីទី៣ ៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ
- កម្មវិធីទី៤ ៖ ពង្រឹងយន្តការកសាងផែនការ ស្ថិតិ និងនីតិកម្ម
- កម្មវិធីទី៥ ៖ ពង្រឹងការងារសវនកម្មផ្ទៃក្នុង និងអគ្គាធិការកិច្ច
- កម្មវិធីទី៦ ៖ លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
១១៣- អង្គរដ្ឋបាលទូទៅត្រូវបែងចែកជា ៤ ក្របខណ្ឌគឺ ៖
ក- ក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- ធ្វើអធិការកិច្ច
- ធ្វើការសិក្សា និងផ្តល់យោបល់ក្នុងអង្គភាពរដ្ឋបាល គតិយុត្ត សេដ្ឋកិច្ច ហិរញ្ញវត្ថុ បច្ចេកទេសនៃរដ្ឋបាលកណ្តាល និងរាជធានី ខេត្ត។
- ឋានន្តរសក្តិទី១ ឧត្តមមន្ត្រី មាន ៦ ថ្នាក់
- អគ្គនាយក
- អគ្គាធិកា
- មុខតំណែងដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុង អង្គការលេខនៃរចនាសម្ព័នរបស់ក្រសួង ស្ថាប័ន។
- ឋានន្តរសក្តិទី ២ វរមន្ត្រី មាន ១០ ថ្នាក់
- អគ្គនាយករង
- ប្រធាននាយកដ្ឋានក្នុងរដ្ឋបាលកណ្តាល
- មុខតំណែងឯទៀតដែលមានថ្នាក់ ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។
- ឋានន្តរសក្តិទី ៣ អនុមន្ត្រី មាន ១៥ ថ្នាក់
- អនុប្រធាននាយកដ្ឋានក្នុងរដ្ឋបាលកណ្តាល
- ប្រធានមន្ទីររាជធានី ខេត្ត
- មុខតំណែងឯទៀតដែលមានថ្នាក់ ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័នរបស់ក្រសួងស្ថាប័ន។
- ក្នុងចំនោមនិស្សិត ៖ អាយុច្រើនបំផុត ៣០ ឆ្នាំ គិតមកដល់ថ្ងៃប្រលង ហើយមានសញ្ញាបត្រទាបបំផុតសមមូលបរិញ្ញាបត្រ
- ក្នុងចំនោមមន្ត្រីរាជការ៖ អាយុច្រើនបំផុត ៤៥ ឆ្នាំ គិតមកដល់ថ្ងៃប្រលង ហើយជាមន្ត្រីទាំងឡាយដែលស្ថិតយ៉ាងតិចបំផុតក្នុងថ្នាក់លេខ ១១ របស់ក្របខណ្ឌប្រភេទ (ខ) ។
- មន្ត្រីដែលមានសញ្ញាបត្រសមមូលនឹងបរិញ្ញាបត្រ ៖ អាយុច្រើនបំផុត ៤៥ ឆ្នាំ ពុំគិតលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទ ក្របខណ្ឌឡើយ។
- ១២ខែ ចំពោះមន្ត្រីរាជការដែលត្រូវបានជ្រើសចេញពីនិស្សិត
- ៦ខែ ចំពោះមន្ត្រីដែលបានជ្រើសចេញពីមន្ត្រីរាជការ ហើយដែលពីមុននេះពុំស្ថិតក្នុងក្របខណ្ឌក្រមការ
- ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ ចំពោះមន្ត្រីដែលត្រូបានជ្រើសចេញពីមន្ត្រីរាជការដែលពីមុននេះស្ថិតក្នុងក្របខណ្ឌមន្ត្រីក្រមការ
ខ- ក្របខណ្ឌមន្ត្រីក្រមការ
- ជំនួយក្នុងការងារដល់មន្ត្រីគ្រប់គ្រងរដ្ឋបាល
- បំពេញមុខតំណែងដឹកនាំក្នុងកម្រិតមធ្យមក្នុងអង្គភាពរដ្ឋបាល គតិយុត្តសេដ្ឋកិច្ច ហិរញ្ញវត្ថុ បច្ចេកទេស និងសង្គមកិច្ច នៃរដ្ឋបាលកណ្តាល និងរាជធានី ខេត្ត។
- ឋានន្តរសក្តិទី ១ នាយក្រមការ មាន ៦ ថ្នាក់
- ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល
- អនុប្រធានមន្ទីររាជធានី ខេត្ត
- មុខតំណែងដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។
- ឋានន្តរសក្តិទី ២ ក្រមការដើមខ្សែ មាន ១០ ថ្នាក់
- អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល
- ប្រធានការិយាល័យនៃរាជធានី ខេត្ត
- មុខតំណែងដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។
- ឋានន្តរសក្តិទី ៣ ក្រមការ មាន ១៤ ថ្នាក់
- អនុប្រធានការិយាល័យនៃមន្ទីររាជធានី ខេត្ត
- មុខតំណែងដែលមានថ្នាក់ស្មើនឹង មុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។
- ក្នុងចំនោមនិស្សិត៖ អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតមកដល់ថ្ងៃប្រឡង ហើយមានសញ្ញាបត្រទាបបំផុតសមមូលមធ្យមសិក្សាបត្រភាគទី ២+២, ឆ្នាំសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា
- ក្នុងចំនោមមន្ត្រីរាជការ ៖ អាយុយ៉ាងច្រើន ៤០ឆ្នាំ ហើយស្ថិតយ៉ាងតិចបំផុតក្នុងថ្នាក់លេខ ១១ របស់ក្របខណ្ឌប្រភេទ "គ"
- មន្ត្រីក្នុងក្របខណ្ឌ៖ អាយុយ៉ាងច្រើន ៤០ឆ្នាំ ហើយមានសញ្ញាបត្រសមមូលនឹងមធ្យមសិក្សាភាគ ទី ២+២ ឆ្នាំសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា ដោយពុំគិតពីលក្ខខណ្ឌឋានន្តរសក្តិ និងប្រភេទក្របខណ្ឌឡើយ។
- ១២ខែចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីនិស្សិត
- ៦ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុនមិនស្ថិតក្នុងក្របខណ្ឌលេខាធិការរដ្ឋបាល
- ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុនស្ថិតក្នុងក្របខណ្ឌលេខា ធិការដ្ឋាន។
គ- ក្របខណ្ឌលេខាធិការរដ្ឋបាល
- បំពេញមុខតំណែងក្នុងលេខាធិការដ្ឋាន
- និងការទទួលភ្ញៀវ ព្រមទាំងមុខងារផ្នែករដ្ឋបាលធម្មតាទាំងឡាយ ដែលតម្រូវអោយមានទេពកោសល្យ បច្ចេកទេស ឬការយល់ដឹងក្នុងការអនុវត្តជាក់ស្តែង។
- ត្រួតពិនិត្យលើការងាររបស់បុគ្គលិកនៃក្របខណ្ឌភ្នាក់ងាររដ្ឋបាល
- បំពេញមុខតំណែង នៅក្នុងគ្រឹះស្ថានសាធារណៈរដ្ឋបាលផងដែរ។
- ឋានន្តរសក្តិទី ១ នាយលេខាធិការរដ្ឋបាលមាន ៦ ថ្នាក់
- ឋានន្តរសក្តិទី ២ លេខាធិការរដ្ឋបាលដើមខ្សែ មាន ១០ ថ្នាក់
- ឋានន្តរសក្តិទី ៣ លេខាធិការរដ្ឋបាល មាន ១៨ ថ្នាក់
- ក្នុងចំនោមសិស្ស និស្សិត៖ អាយុច្រើនបំផុត ២៥ឆ្នាំ គិតមកដល់ថ្ងៃប្រលង ហើយមានសញ្ញាបត្រទាបបំផុតសមមូលសញ្ញាបត្រទុតិយភូមិ
- ក្នុងចំនោមមន្ត្រីរាជការ ៖ មន្ត្រីរាជការស្ថិតក្នុងក្របខណ្ឌ “ឃ” ដែលបានបំពេញការងារ ៥ឆ្នាំពេញលេញរួច មកហើយ
- ចំពោះមន្ត្រីក្នុងក្រខណ្ឌ៖ មានសញ្ញាបត្រសមមូលនឹងសញ្ញាបត្រទុតិយភូមិ ហើយដោយពុំគិតលក្ខណ្ឌអតីតភាពការងារ និងអាយុឡើយ។
- ១២ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសចេញពីនិស្សិត
- ៦ខែ ចំពោះមន្ត្រីដែលត្រូវបានជ្រើសចេញពីមន្ត្រីរាជការ ហើយពីមុនមិនស្ថិក្នុងក្របខណ្ឌភ្នាក់ងាររដ្ឋបាល
- ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បង ចំពោះមន្ត្រីដែលត្រូវបានជ្រើសរើសចេញពីមន្ត្រីរាជការ ហើយពីមុនស្ថិតក្នុងក្របខណ្ឌលេខាធិការ រដ្ឋបាល ។
- មន្ត្រីនៃក្របខណ្ឌលេខាធិការរដ្ឋបាល ត្រូវដាក់អោយចូលនិវត្តន៍នៅពេលដល់អាយុ ៥៥ឆ្នាំ។
ឃ- ក្របខណ្ឌភ្នាក់ងាររដ្ឋបាល
- បំពេញមុខតំណែងក្នុងកិច្ចការប្រតិបត្តិការនៅក្នុងអង្គភាពរដ្ឋបាលកណ្តាលរាជធានី ខេត្ត និងស្ថិតនៅក្នុងគ្រឹះស្ថានសាធារណៈរដ្ឋបាល ផងដែរ។
- ឋានន្តរសក្តិទី ១ នាយភ្នាក់ងាររដ្ឋបាល មាន ០៦ ថ្នាក់
- ឋានន្តរសក្តិទី ២ ភ្នាក់ងាររដ្ឋបាលដើមខ្សែ មាន ១០ថ្នាក់
- ឋានន្តរសក្តិទី ៣ ភ្នាក់ងាររដ្ឋបាល មាន ១៤ ថ្នាក់