សំណួរ
៦- តើលទ្ធិប្រជាធិបតេយ្យមានគោលការណ៍សំខាន់ៗអ្វីខ្លះ?
៧- ដូចម្តេចដែលហៅថាលិខិតរដ្ឋបាល ? ចែកចេញជាប៉ុន្មានប្រភេទ?
៨- តើកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រដ្ឋាភិបាលមានអ្វីខ្លះ?
៩- ដូចម្តេចដែលហៅថានីតិរដ្ឋ?
១០- គោលការណ៍សំខាន់របស់នីតិរដ្ឋមានប៉ុន្មាន? អ្វីខ្លះ?
ចម្លើយ
៦- លទ្ធិប្រជាធិបតេយ្យមានគោលការសំខាន់ៗដូចជា៖
- ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងការអប់រំ
- ពលរដ្ឋមានសិទ្ធិចូលរួមប្រជុំធ្វើបាតុកម្ម ឬបញ្ញត្តិដោយសន្តិវិធី
- ពលរដ្ឋគ្រប់រួមមានសេរីភាពក្នុងការនិយាយស្តីបង្កើតសមាគមន៍ និង ក្នុងជំនឿសាសនា
- ពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ខ្លួនសេរីភាពសារព័ត៌មាន សេរីភាពការបោះពុម្ពផ្សាយ
- ការគ្រប់គ្រងត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និស្ថាប័នរដ្ឋ
- សភានិងរដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាម កាលកំណត់
- ការបោះឆ្នោតត្រូវមានពហុគណៈបក្សនយោបាយចូលរួម និងបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌
- ពលរដ្ឋមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្ត្រ
- អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជម្រះក្តីឬកាត់ក្តីដោយ យុត្តិធម៌
- ដូច្នេះ កត្តាទាំងអស់ខាងលើនេះដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើនស្ទើរពាសពេញពិភពលោក ។
៧- លិខិតរដ្ឋបាល គឺជាសំបុត្រស្នាមឬជាអត្ថបទដែលត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ ដើម្បីទំនាក់ទំនងកិច្ចការប្រចាំថ្ងៃរបស់រដ្ឋបាល។ នៅក្នុងការអនុវត្តន៍ យើងអាចធ្វើចំណាត់ថ្នាក់នៃលិខិតរដ្ឋបាលជាពីរប្រភេទ គឺលិខិតរដ្ឋបាល សាមញ្ញ និងលិខិតរដ្ឋបាលមានលក្ខណៈជាច្បាប់ ។
៨- កម្មវិធីកំណែទម្រង់សំខាន់ៗរបស់រដ្ឋាភិបាលមាន៖
- កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
- កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- កំណែទម្រង់រដ្ឋបាលសាធារណៈ ។
៩- នីតិរដ្ឋ គឺជារដ្ឋដែលគ្រប់គ្រងដោយច្បាប់ក្នុងការបំពេញសកម្មភាពរបស់ខ្លួន ការពារសិទ្ធិសេរីភាព តម្លៃរបស់បុគ្គល ហើយអំណាចរបស់រដ្ឋកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ(ច្បាប់ត្រូវសុក្រឹត និងយុត្តិធម៌ )។
១០- គោលការណ៍សំខាន់របស់នីតិរដ្ឋមាន ៤ ចំណុចក្នុងនោះរួមមាន ៖
- រដ្ឋាភិបាលទាំងមូល ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រូបវន្តបុគ្គល និងគ្រប់អ្វី ទាំងអស់នៅក្នុងសង្គមត្រូវតែស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា ពោលគឺ គ្មានបុគ្គលណាមួយនៅលើច្បាប់ឡើយ
- ច្បាប់ត្រូវតែចែងច្បាស់លាស់បម្រើផលប្រយោជន៍ទូទៅ មិនមែនសម្រាប់បុគ្គលណាមួយ ឬក្រុមណាមួយជាពិសេសនោះទេ ហើយមិនប្រែប្រួលនោះទេ គឺយុត្តិធម៌អាចការពារសិទ្ធិគ្រប់បុគ្គលទាំងអស់
- ច្បាប់ត្រូវតែអនុម័តដោយតំណាងរបស់ប្រជាពលរដ្ឋ គឺមានរដ្ឋសភានិងព្រឹទ្ធសភាជាដើម ហើយត្រូវតែយកទៅអនុវត្តន៍ដោយប្រសិទ្ធភាព និងតម្លាភាព
- យុត្តិធម៌ត្រូវតែផ្តល់ទៅឱ្យសមាជិកសង្គមដូចគ្នាៗ ទាន់ពេលប្រកបដោយជីវះ មិនមែនអាស្រ័យលើមនុស្សម្នាក់ឬមួយក្រុមនោះទេ ។
តភាគ