Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2019-09-05 06:13

គ្រូបង្រៀនជាវិស្វករនៃព្រលឹង ព្រោះគ្រូបង្រៀនជាអ្នកកសាងធនធានមនុស្ស ។

វិស្វករនៃព្រលឹង ៖ វិស្វករ + ព្រលឹង

វិស្វករៈ ជាអ្នកធ្វើឲ្យសម្រេចកពលរដ្ឋ ( ពលកម្មរូបរាងកាយ និងខួរក្បាល )

ព្រលឹងៈ ជាវិញ្ញាណដែលមិនចេះបាត់បង់ ។ ដូចនេះវិស្វករនៃព្រលឹងៈ គឹជាអ្នកធ្វើឲ្យបញ្ញាញាណមានការរីកចម្រើនឈ្លាសវៃ ។

វិស្វករនៃព្រលឹងៈ គឹជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីរបស់មនុស្សជាតិ ជាអ្នកចង្អុលបង្ហាញសេចក្តីសុខ និងការរីកចម្រើនក្នុងជីវភាពរបស់មនុស្សជាតិ ។

  • គ្រូបង្រៀនជាគ្រូពេទ្យសម្រាប់ព្យាបាលរោគល្ងង់ខ្លៅរបស់មនុស្សជាតិទូទៅ
  • គ្រូបង្រៀនជាឃ្លាំងនៃបញ្ញាញាណរបស់មនុស្ស និងជាអ្នកកសាងគ្រឹះនៃជីវីតរបស់មនុស្ស
  • គ្រូបង្រៀនជាជនគម្រូនៅក្នុងសង្គម សម្រាប់សមនុស្សជាតិយកគម្រូតាម ។

ភារកិច្ចរបស់គ្រូបង្រៀនមាន៥ប្រការគឹៈ

        ១.​ត្រៀមមុនពេលបង្រៀន

  • ត្រៀមមេរៀនសម្រាប់បង្រៀន
  • ស្រាវជ្រាវឯកសារនានា
  • ត្រៀមសំណួរចម្លើយជាមុន
  • ធ្វើកិច្ចតែងការបង្រៀនឲ្យបានតៀងទាត់មានលក្ខណៈទំនើប
  • ត្រៀមរៀបចំសម្ភារៈឧបទេសសម្រាប់ការបង្រៀន
  • ជ្រើសរើសវិធីសាស្រ្តតាមពេលវេលា ។

២. ដឹកនាំរៀនសូត្ររបស់សិស្ស ដោយបង្រៀនឲ្យបានត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលាគោរពនយោបាយរបស់រាជរដ្ឋាភិបាល និងអនុវត្តឲ្យបានល្អនូវបទបញ្ជារបស់ថ្នាក់លើ ។

៣. លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព ក្នុងថ្នាក់សាលា និងសង្គម

៤. វាយតម្លៃលើកិច្ចការឲ្យបានត្រឹមត្រូវដោយដាក់កិច្ចការឲ្យសិស្សធ្វើ និងផ្តល់បទពិសោធន៍ឲ្យសិស្សរក្សាសាមគ្គីភាព ព្រមទាំងទំនាក់ទំនងល្អជាមួយសិស្ស

៥. ស្វ័យសិក្សាពេញមួយជីវីវតដើម្បីក្លាយជាគ្រូល្អ មានលក្ខណៈវិទ្យសាស្រ្ត និងមានចំណេះដឹងទូលំទូលាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login