ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើខួបគណនេយ្យគឺជាអ្វី ?
១៧- តើសមតុល្យ ( Balance) គឺជាអ្វី ?
១៨- តើតារាងតុល្យកាសាកល្បងគឺជាអ្វី ?
១៩- ពន្យល់ពីភាពខុសគ្នារវាងមូលដ្ឋានគណនេយ្យបង្គរ (Accrual Basic of Accounting) និងគណនេយ្យសាច់ប្រាក់ (Cash Basic of Account) ?
២០- ចូរពន្យល់ពីភាពខុសគ្នារវាងចំណាយមូលធន និងចំណាយបង្កើតចំណូល ។
ចម្លើយ
១៦- ខួបគណនេយ្យ (Accounting cycle) គឺជាដំណើរការប្រមូលផ្តុំនៃការកំណត់ អត្តសញ្ញាណ ការវិភាគ និងការកត់ត្រាប្រតិបត្តិការគណនេយ្យរបស់ក្រុមហ៊ុនមួយ ។ ជំហានជាបន្តបន្ទាប់ ចាប់ផ្តើមនៅពេលដែលប្រតិបត្តិការមួយកើតឡើង និងបញ្ចប់ដោយការបញ្ចូលវានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ កំណត់ត្រា គណនេយ្យបន្ថែមដែលត្រូវបានប្រើក្នុងកំឡុងពេលនៃខួបគណនេយ្យរួមមាន សៀវភៅធំ និងតុល្យភាពសាកល្បង ។
១៧- សមតុល្យ (Balance ) គឺជាតម្លៃទឹកប្រាក់ដែលមានសម្រាប់គណនីនីមួយៗ ។ សមតុល្យរបស់គណនីនីមួយៗ ស្មើនឹងផលដករវាងទឹកប្រាក់សរុបខាងឥណទាន ជាមួយនឹងទឹកប្រាក់សរុបខាងឥណពន្ធ ។
Balance = Total Debits - Total Credits
១៨- តារាងតុល្យភាពសាកល្បង (The Trial Balance) គឺជាតារាងមួយរៀបដែលចំ នៅចុងកាលបរិច្ឆេទនីមួយៗ ដោយយកសមតុល្យរបស់គណនីមករៀបជា២ កូលោន គឺ Debit Balance និង Credit Balance ។
១៩- មូលដ្ឋានគណនេយ្យបង្គរ (Accrual Basic of Accounting) ៖ គឺប្រើប្រាស់នៅពេលមានប្រតិបត្តិការមួយកើតឡើង ទោះបីជាប្រតិបត្តិការនោះ ជាការចំណាយ ឬចំណូលក៏ត្រូវកត់ត្រាវាចូលទៅក្នុងរបាយការណ៍ភ្លាមៗ ទោះបីជាគណនីចាំ ទទួល ឬគណនីបំណុលក៏ដោយឲ្យតែកើតឡើង គេត្រូវចាត់ទុកគណនីទាំងនោះចូលជាសាច់ប្រាក់ បើទោះបីជាប្រតិបត្តិការនោះមិនទាន់ជាសាច់ប្រាក់ ឬចំណាយជាសាច់ប្រាក់ ។
គណនេយ្យសាច់ប្រាក់ ៖ គឺការប្រើប្រាស់នៅពេលដែលមានប្រតិបត្តិការណាមួយកើតឡើងជាសាច់ប្រាក់ ។ គេកត់ត្រាវាចូលជាចំណូលលុះត្រាតែគេទទួលបានជាសាច់ប្រាក់បានដល់ដៃ រីឯចំណូលទាំងឡាយដែលមិនទាន់បានទទួលជាសាច់ប្រាក់ដល់ដៃ គេមិនកត់ត្រាវាចូលជាចំណូលទេ ។
ផ្ទុយទៅវិញការចំណាយក៏ដូចគ្នាដែរ គឺគេកត់ត្រាការចំណាយ លុះត្រាតែការចំណាយជាសាច់ប្រាក់រួចហើយទើបគេកត់ត្រា ប្រសិនបើគេមិនទាន់ចំណាយទេ គេមិនកត់ត្រាវាចូលក្នុងប្រព័ន្ធមូលដ្ឋានសាច់ប្រាក់ទេ ។
២០- ភាពខុសគ្នារវាងចំណាយមូលធន (Capital Expenditure) និងចំណាយបង្កើតចំណូល (Revenue Expenditure)គឺ ៖
- ការចំណាយសម្រាប់បង្កើតចំណូល ៖ គឺរាប់បញ្ចូលទាំងការចំណាយ ដើម្បីប្រតិបត្តិការដំណើរការអាជីវកម្ម ។ មិនដូចចំណាយមូលធនចំណាយបង្កើត ចំណូលអាចនឹងជាប់ពន្ធនៅក្នុងឆ្នាំដែលចំណាយកើតឡើង ។ ឧទាហរណ៍ ការចំណាយលើការលក់លើរដ្ឋបាល ។ល។
- ការចំណាយសម្រាប់ថែទាំទ្រព្យសកម្មបង្កើតចំណូល គឺរាប់បញ្ចូលទាំងថ្លៃដើមនៃការជួសជុល និងថែទាំទ្រព្យសម្បត្តិឲ្យមានស្ថេរភាព និងពន្យាអាយុកាលប្រើប្រាស់ ។ ចំណាយបង្កើតចំណូល ត្រូវបានមើលឃើញថាជាចំណាយកើតឡើងដដែលៗ ដែលផ្ទុយពីចំណាយមូលធនដែលកើតឡើងតែម្តងៗ ។