Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើគណនេយ្យមានប៉ុន្មានប្រភេទ? អ្វីខ្លះ ?

១២- តើអ្វីទៅជាគណនេយ្យ ? What is accounting?

១៣- តើគណនីគឺជាអ្វី ? What is an account? ហើយមានប៉ុន្មានផ្នែក ?

១៤- តើទិន្នានុប្បវត្តិទូទៅ (The general journal) គឺជាអ្វី ?

១៥- តើសៀវភៅធំ ( Leger) គឺជាអ្វី ?

ចម្លើយ

១១- គណនេយ្យគេបែងចែកជាបីប្រភេទគឺ ៖

  • គណនេយ្យហិរញ្ញវត្ថុ (Financial Accounting) គឺជាការផ្តោតការយកចិត្តទុកដាក់ទៅលើការរាយការណ៍ពីសកម្មភាពអាជីវកម្មទៅកាន់អ្នកខាងក្រៅ ឬអ្នកដែលពុំបានចូលរួមដោយផ្ទាល់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពអាជីវកម្ម ។ របាយការណ៍នេះជាទូទៅ គឺជារបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានតារាងតុល្យការ របាយការណ៍លទ្ធផល របាយការណ៍លំហូរសាច់ប្រាក់ និង របាយការណ៍ទ្រព្យម្ចាស់ ។
  • គណនេយ្យគ្រប់គ្រង (Management Accounting) គឺត្រូវបានផ្តោតសំខាន់ជាមួយនឹងការផ្តល់នូវព័ត៌មានជាសម្ងាត់ សម្រាប់អ្នកប្រើប្រាស់ខាងក្នុងក្រុមហ៊ុន ដូចជាអ្នកគ្រប់គ្រងក្រុមហ៊ុន និងប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងដទៃទៀត ។ គណនេយ្យគ្រប់គ្រងអាចផ្ទុយពីគណនេយ្យហិរញ្ញវត្ថុ ពីព្រោះវាបានផ្តល់ព័ត៌ មានទៅដល់ម្ចាស់បំណុល និងអ្នកប្រើប្រាស់ខាងក្រៅផ្សេងទៀត ។

         គណនេយ្យគ្រប់គ្រង វាបានផ្តល់នូវព័ត៌មានដល់អ្នកសម្រេចចិត្តខាងក្នុង ក្រុមហ៊ុនក្នុងការសម្រេចគោលដៅប្រាក់ចំណេញរបស់អង្គភាព ដូចជាព័ត៌មានអំពីការធ្វើហិរញ្ញប្បទានវិនិយោគ និងសកម្មភាពប្រតិបត្តិការផ្សេងៗ ។

  • គណនេយ្យពន្ធដារ (Tax Accounting) គឺជាដំណើការនៃការរៀបចំនូវចំណូលត្រឡប់ពីការបង់ពន្ធ ដោយផ្អែកទៅលើមូលដ្ឋានព័ត៌មានគណនេយ្យហិរញ្ញវត្ថុ ។ ជាទូទៅគណនេយ្យពន្ធដារ គឺផ្តោតសំខាន់លើបញ្ហាបង់ពន្ធ រួមទាំងការដាក់លិខិតប្រកាសពន្ធ និងការធ្វើផែនការសម្រាប់ទទួលខុសត្រូវពន្ធដារនាពេលអនាគត ។ បើទោះជាយ៉ាងណាក៏ដោយ ព័ត៌មានគណនេយ្យទាំងនោះ គឺត្រូវបានគេធ្វើការកត់ត្រា និងធ្វើជារបាយការណ៍អំពីចំណូលសម្រាប់បង់ពន្ធ ។

១២- គណនេយ្យ គឺជាដំណើរការនៃការកត់ត្រា ការបកស្រាយ ការវាស់វែង និងការរៀបរាប់ពីសកម្មភាពសេដ្ឋកិច្ចរបស់អង្គភាពធុរកិច្ចមួយ ។

១៣- គណនី (Account) គឺជាការកត់ត្រានៃគណនេយ្យនីមួយៗ ដែលបណ្តាលមកពីការកើនឡើង ឬការថយចុះនៃទ្រព្យសកម្ម ទ្រព្យអកម្ម និងទ្រព្យធនផ្ទាល់របស់ម្ចាស់ ។ វាមានបីផ្នែកគឺ ៖

  • ចំណងជើង
  • ផ្នែកខាងឆ្វេង គឺឥណពន្ធ
  • ផ្នែកខាងស្តាំ គឺឥណទាន

១៤- ទិន្នានុប្បវត្តិទូទៅ គឺជាការកត់ត្រាតាមលំដាប់លំដោយនៃប្រតិបត្តិការ (តាម ថ្ងៃ ខែ ឆ្នាំ) ។ ការកត់ត្រាដាច់ដោយឡែកៗសម្រាប់ប្រតិបត្តិការនីមួយៗ ។ ប្រតិបត្តិការមួយអាចមានឥណពន្ធ និងឥណទានមួយឬច្រើនជាងមួយ ក្នុងការកត់ត្រា ។ ប៉ុន្តែចំនួនទឹកប្រាក់សរុបខាងឥណពន្ធត្រូវតែស្មើសរុបខាងឥណទាន ។ ការកត់ត្រាប្រតិបត្តិការពេញលេញមួយជាប់ទាក់ទង ៖

  • កាលបរិច្ឆេទ ប្រតិបត្តិការ
  • ឈ្មោះគណនី និងបរិមាណទឹកប្រាក់ដែលត្រូវចុះខាងឥណពន្ធ និងឥណទាន ។
  • ការពន្យល់អត្តន័យរបស់ប្រតិបត្តិការដោយសង្ខេប ។

១៥- សៀវភៅធំ (Leger) គឺជាសៀវភៅកំណត់ហេតុជាផ្លូវការសម្រាប់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយដែលការកត់ត្រាគណនីឥណពន្ធ និងឥណទានត្រូវផ្ទៀងផ្ទាត់ដោយសមតុល្យសាកល្បង ។ សៀវភៅនេះផ្ដល់កំណត់ត្រាពេញលេញនៃប្រតិបត្តិការហិរញ្ញវត្ថុនៅលើជីវិតរបស់ក្រុមហ៊ុន ។ សៀវភៅនេះ កត់ត្រាព័ត៌មានគណនីដែលត្រូវការ ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរួមបញ្ចូលគណនីសម្រាប់ទ្រព្យសកម្ម បំណុល មូលធនម្ចាស់កម្មសិទ្ធិ ចំណូលនិងចំណាយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login