Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

        សេចក្តីអត្ថាធិប្បាយ

        ប្រទេសនីមួយៗនៅលើពិភពលោកមានការអភិវឌ្ឍន៍មិនដូចគ្នាទាំងស្រុងនោះទេ ។ ប្រទេសខ្លះគេកសាងជាតិ ដោយយកកសិកម្ម ជាមូលដ្ឋានគ្រឹះហើយប្រទេសខ្លះទៀតគេយកវិស័យទេសចរណ៍ និងប្រទេសខ្លះទៀតនោះគេអភិវឌ្ឍន៍តាមវិស័យឧស្សាហកម្ម ពាណិជ្ជកម្មជាដើម ។ ក្នុងនោះដែរ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងវិញ គេយល់ឃើញខុសៗគ្នា ដោយអ្នកខ្លះយល់ថា « ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពឹងផ្អែក លើវិស័យកសិកម្ម » រីឯអ្នកខ្លះទៀតយល់ថា « ការអភិវឌ្ឍន៍ប្រទេសកម្ពុជាពឹងផ្អែកលើវិស័យទេសចរណ៍ » ។

          តើមតិទាំងពីរខាងលើនេះមួយណាត្រឹមត្រូវជាង  ?

          មុននឹងឈានទៅដល់ការបកស្រាយ ប្រធានខាងលើឲ្យបានក្បោះក្បាយនិងកាន់តែស៊ីជម្រៅ ជាដំបូងយើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន ។ ពាក្យ « អភិវឌ្ឍន៍ » មានន័យថា ធ្វើឲ្យរីកចម្រើនប្រែប្រួលឆ្ពោះទៅមុខយ៉ាងខ្លំាង ។ រីឯពាក្យ « កសិកម្ម » គឺជាការធ្វើស្រែចម្ការ ច្បារដំណាំផ្សេងៗ ។ ចំណែកឯពាក្យ « ទេសចរណ៍ » សំដៅដល់ការដើរកម្សាន្ត តាមរមនីយដ្ឋាននានា ។ ដូចនេះគំនិតប្រធានទាំងមូលមានន័យថា ការធ្វើឲ្យរឲរីកចម្រើនដល់ប្រទេសជាតិត្រូវពឹងផ្អែកលើមុខរយធ្វើស្រែចម្ការ និងមួយផ្នែកទៀតត្រូវពឹងផ្អែកលើការទាក់ទាញភ្ញៀវទេសចរណ៍ដើរកម្សាន្តតាមរមណីយដ្ឋាននានា  ។

          ស្របតាមមតិទីមួយ ដែលគេនិយាយថា ការអភិវឌ្ឍន៍ប្រទេសកម្ពុជាត្រូវពឹងផ្អែកលើវិស័យកសិកម្ម ដោយសំអាងទៅលើប្រជាជនខ្មែរជាអ្នកធ្វើស្រែសម្ការស្ទើរតែគ្រប់គ្រួសាររហូតដល់ប៉ែតសិបប្រាំភាគរយនៃប្រជារាស្រ្តទាំងអស់ ។ បញ្ហានេះបណ្តាលមកពីប្រទេសកម្ពុជា សម្បូរ ធនធានធម្មជាតិដែលទាក់ទង់ទៅនឹងវិស័យកសិកម្មដូចជា ដីល្បាប់ ដីក្រហម ដីមានជីវជាតិ ទឹក កម្តៅព្រះអាទិត្យគ្រប់គ្រាន់ ហើយនៅសងខាង ទន្លេសាប ទន្លេបាសាក់ គឹជាវាលទំនាបដែលលាតសន្ធឹងពីខេត្តសៀមរាប បាត់ដំបង កំពង់ឆ្នាំង រហូតដល់ព្រំដែនប្រទេសវៀតណាម តាមទិសពាយ័ព្យទៅទិសអាគ្នេយ៍ គឺជាដីល្បាប់មានជីជាតិណាស់ ។ ទឹកទន្លេ មេគង្គ  ទន្លេសាប ព្រែក ស្ទឹងបឹង រាប់មិនអស់ ជាប្រភពនៃកសិកម្មហើយបើគេធ្វើនយោបាយទឹកបន្ថែមទៀត កសិកម្មនៅកម្ពុជានឹងអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន ។ ចំណែកកម្តៅព្រះអាទិត្យដែលរាល់ដំណាំត្រូវការជាចាំបាច់នោះក៏មានបរិបូរណ៍ និងទៀងទាត់ផងដែរ ទាំងអស់នេះបណ្តាលមកពីប្រទេសកម្ពុជាស្ថិតនៅជិតអេក្វាទ័រ ។ ម្យ៉ាងទៀតទោះបីជាប្រជារាស្រ្តខ្មែរនៅប្រើប្រាស់ឧបករណ៍ និងវិធីបែបបុរាណខ្វះបច្ចេកទេសសព្វគ្រប់ក៏ដោយក៏ផលដំណាំនៅតែបានច្រើន​ និងនាំចេញទៅលក់នៅប្រទេសក្រៅបានយ៉ាងច្រើនសន្ធឹងសន្ធាប់ ។ ប្រសិនបើប្រជារាស្រ្តខ្មែរ ខិតខំពង្រីកផ្ទៃដី រៀបចំកសិកម្មទៅតាមវិធីទំនើបដូចជា អាងស្តុកទឹកមានប្រព័ន្ធ ប្រឡាយតូចធំ នោះផលិតផលនិងកើនឡើងសន្ធឹកសន្ធាប់ជាងនេះទៀត ។ ជាក់ស្តែងដូចជានៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ​បានបញ្ជាក់ថា « កាលបើកសិកម្មបានរីកចម្រើននោះសេដ្ឋកិច្ចជាតិនិងបានលូតលាស់យ៉ាងពីតប្រាកដ » ។ ក្នុងរឿងដដែលនេះសមនឹងអ្នកស្រុករបស់អ្នកកាលពីដើមមានជីវភាពដុនដាប តែឥឡូវបានប្រែមុខមាត់ថ្មីមាននេះមានជីវភាពសម្បូរធូរធារ ជាងមុនឆ្ងាយណាស់អាស្រ័យដោយសារការចេះធ្វើកសិកម្មនេះ ដោយពួកគេបានប្រកបរបរកសិកម្មបានល្អប្រសើរគ្មានអ្វីគួរឲ្យបារម្មណ៍ ។

          សរុបមកការអភិវឌ្ឍន៍ប្រទេសជាតិដោយពឹងផ្អែកលើវិស័យកសិកម្មពិតជាត្រឹមត្រូវដូចជា ការរៀបរាប់និងឧទាហរណ៍ខាងលើពិតប្រាកដមែន ។

          តើការអភិវឌ្ឍន៍ប្រទេសកម្ពុជា ត្រូវតែពឹងផ្អែកទៅលើវិស័យកសិកម្ម តែមួយមុខ ទើបអាចឲ្យប្រទេសជាតិមានការរីកចម្រើន ពិតមែនដែរឬយ៉ាងណា ?

          ទន្ទឹមនឹងមតិទីមួយ នៅមានមតិបានយល់ផ្ទុយទៅវិញថាការអភិវឌ្ឍន៍ប្រទេសកម្ពុជាត្រូវពឹងផ្អែកលើវីស័យទេសចរណ៍ ៕​គេនិយាយបែបនេះ គឺគេសម្អាងទៅលើប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិធម្មជាតិ ពីសេសគឺប្រាសាទបុរាណនានារាប់ម៉ឺនអស់គឺនៅគ្រប់ខេត្ត រាប់ប្រាសាទបុរាណទាំងអស់នោះមានសារៈសំខាន់ណាស់សម្រាប់ទាកទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានចំណាយធនធាន រូបិយវត្ថុមកចូលទស្សនាក្នុងប្រទេសកម្ពុជា ។ គេសង្កេតឃើញថាគ្រាន់តែខេត្ត សៀមរាបអង្គរមួយ រដ្ឋបានប្រាក់ចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ ព្រោះក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើននៅប្រទេសកម្ពុជាសៀមរាបអង្គរជាប់លេខមួយខាងចំណូលទេសចរណ៍ ។ វិស័យទេសចរណ៍បានស្រូបរូបិយប័ណ្ណជាច្រើន សម្រាប់ជួយទ្រទ្រង់ថវិការជាតិ និងមានលក្ខណៈងាយស្រួលជាងវិស័យដទៃទៀត ដែលគេហៅថា ឧស្សាហកម្ម គ្មានផ្សែង ក្រៅពីនេះយើងនូវមានសម្បត្តិវប្បធម៌ ដ៏យូរលង់របស់ខ្មែរ មានតាំងពីប្រពៃណី ទំនៀមទម្លាប់  ការស្លៀកពាក់ របាំ ចម្រៀង ភ្លេង ត្រូវបានថែរក្សា ។ ក្រៅពីសម្បត្តិវប្បធម៌ប្រទេសកម្ពុជា នូវមានសម្បត្តិធម្មជាតិសម្បូរបែប ហើយមានទេសភាពប្លែកៗល្អត្រកាល គួរឲ្យគាប់ចិត្តចង់ទៅទស្សនាមានដូចជា ទឹកជ្រោះប៊ូស្រាបឹងយក្សឡោម នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ភ្នំគិរីរម្យនៅខេត្តកំពង់ស្ពឺ ភ្នំបូកគោ ទឹកឈូ ខេត្តកំពត ភ្នំគូលែន សៀមរាប សុទ្ធតែទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យទៅទស្សនាជានិច្ចកាល ។ បើភ្ញៀវទេសចរណ៍ច្រើន រដ្ឋក៏បានចំណូលច្រើន ប្រជាពលរដ្ឋក៏បានចំណូលច្រើនដែរ តាមរយៈការលក់ដូរ ម្ហូបអាហារ ផ្លែឈើ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ​ហើយសេដ្ឋកិច្ចជាតិក៏​មានការអភិវឌ្ឍន៍ ជឿនលឿន ទៅតាមនឹងផងដែរ  ។

          សរុបមក ការអភិវឌ្ឍន៍ ទ្រទ្រង់ជាតិដោយពឹងផ្អែកលើវិស័យទេសចរណ៍ពិតជាត្រឹមត្រូវ ដូចគ្នា ។ ប៉ុន្តែបើយើង ធ្វើការវិភាគឲ្យល្អិតល្អន់ ទូលំទូលាយទៅយើងឃើញថាការអភិវឌ្ឍន៍ប្រទេសតាមវិស័យទេសចរណ៍នៅមានចំណុចអវិជ្ជមានខ្លះព្រោះបើគ្មានភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត្នៅស្រុកយើងដោយប្រការណាមួយនោះ យើងប្រាកដជាគ្មានរូបិយប័ណ្ណសម្រាប់អភិវឌ្ឍន៍ប្រទេសឡើយ ។ ចំណែកឯការអភិវឌ្ឍន៍ ប្រទេសជាតិតាមវិស័យកសិកម្មវិញនោះទោះបីជាគ្មានភ្ញៀវទេសចរណ៍ចូលមកស្រុកយើង នោះក៏ប្រជាជនខ្មែរធ្វើស្រែគ្រប់រដូវបានដែរ  ។ តាមពិតវិស័យកសិកម្មជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឯវិស័យទេសចរណ៍ចរណ៍វិញ គ្រាន់តែជាកត្តាបន្ទាប់បន្សំតែប៉ុណ្ណោះ ។ ​

          ឆ្លងតាមការបកស្រាយនិងពិភាក្សាមតិខាងលើរួចមក យើងហ៊ានវាយតម្លៃជាចុងក្រោយមតិទីមួយ ត្រឹមត្រូវជាង ព្រោះវិស័យកសិកម្មជាអទិភាពចម្បងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ តែដើម្បីឲ្យប្រទេសកម្ពុជារីកចម្រើន ជឿនលឿនឆ្ពោះទៅមុខជាតិនេះទៅទៀតនោះគឺយើងត្រូវចូលរួមគ្នាគ្រប់វិស័យទាំងអស់ជាពីសេសលើវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម វិស័យអប់រំជាដើម ។ ដូច្នេះដើម្បីអភិវឌ្ឍន៍ប្រទេសមួយ គេត្រូវចូលរួមគ្នារវាងវិស័យជាច្រើនទើបធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login