ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ-
៦- តើការងារក្នុងការិយបរិច្ឆេទមានអ្វីខ្លះ ? ចូរពន្យល់ដោយលើកយកចំណុចត្រួសៗនៃកិច្ចការនិមួយៗ ?
៧- ដូចម្តេចដែលហៅថាគណនីឥណទេយ្យ (AR) ? តើគណនីឥណទេយ្យកើត ឡើងដោយសារមូលហេតុអ្វី ចូរលើកចំណុចគ្រួសៗនៃមូលហេតុ?
៨- ដូចម្តេចដែលហៅថាបំណុលតឹងទារ ឬពិបាកទារ (Bad Debt Expense) ? តើវិធីសាស្ត្រវាយតម្លៃបំណុលនេះមានអ្វីខ្លះ ? ចូរលើកចំណុចត្រួសៗនៃមូលហេតុ ?
៩- ដូចម្តេចដែលហៅថារបាយការណ៍សាច់ប្រាក់ ? តើរបាយការណ៍សាច់ប្រាក់មានសមាសធាតុសំខាន់ៗអ្វីខ្លះ ? ហេតុអ្វីក្រុមហ៊ុនឯកជនចាំបាច់ត្រូវមានរបាយការណ៍សាច់ប្រាក់ ?
១០- ហេតុអ្វីបានជាអាជីវកម្មត្រូវការ របាយការណ៍ហិរញ្ញវត្ថុ ?
ចម្លើយ
៦- ការងារនៅក្នុងការិយការិយបរិច្ឆេទមានដូចជា ៖
៧- គណនីឥណទេយ្យ គឺជាគណនីមួយដែលបង្ហាញថាអតិថិជនជំពាក់ប្រាក់ក្រុមហ៊ុន ។ គណនីឥណទេយ្យ កើតឡើងដោយសារការលក់ទំនិញជឿ ឬ ការផ្តល់សេវាកម្មដោយជំពាក់ទៅកាន់អតិថិជន ។
មូលហេតុមានដូចជា ៖
៨- បំណុលតឹងទារ ឬពិបាកទារ គឺជាគណនីមួយដែលក្រុមហ៊ុនគិតថា មានទឹកប្រាក់ចំនួនណាមួយនោះ អតិថិជនមិនសង ។ វិធីសាស្ត្រាវាយតម្លៃបំណុលនេះ មានវិធីសាស្ត្រភាគរយនៃការលក់ និងវិធីសាស្រ្តអាយុកាលគណនីត្រូវការ ។ មូលហេតុមានដូចជា ៖
៩- របាយការណ៍សាច់ប្រាក់ គឺជារបាយការណ៍មួយបង្ហាញអំពីលំហូរសាច់ ប្រាក់ចូល និង លំហូរសាច់ប្រាក់ចេញ ដែលកើតឡើងពាក់ព័ន្ធទៅនឹងសកម្មភាពរបស់អង្គភាពអាជីវកម្មនៅក្នុងអំឡុងពេលមួយ ។
របាយការណ៍នេះមានសមាសធាតុសំខាន់បីគឺ សកម្មភាពប្រតិបត្តិការ សកម្មភាពវិនិយោគ និង សកម្មភាពហិរញ្ញប្បទាន ។
ក្រុមហ៊ុនឯកជនមានរបាយការណ៍នេះ ដោយសារតែក្រុមហ៊ុនចង់តាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សាច់ប្រាក់បានត្រឹមត្រូវដែរឬទេ វាចូលពីផ្នែកណាខ្លះ និងចេញទៅលើផ្នែកណាខ្លះ ?
១០- ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវការចំណាយពេលច្រើន ។ ទាំងនេះរួមមាន ៖
របាយការណ៍ហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់អាជីវកម្មរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជាមានអាជីវកម្មជាច្រើន ដែលមិនចាប់អារម្មណ៏ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ។ វាពិតជាមានគ្រោះ ថ្នាក់ខ្លាំងណាស់ សម្រាប់អាជីវកម្មដែលមានរយៈពេលវែង ។ អ្នកប្រហែលជាគិតថា អាជីវកម្មរបស់អ្នកមានដំណើរការល្អហើយដូចច្នេះអ្នកមិនត្រូវការវាទេ ។ អ្នកក៏មានអារម្មណ៏ថាទទួលបានការជោគជ័យ គឺពិតជាមានអារម្មណ៏ល្អមែន ប៉ុន្តែ មើលការពិនិត្យមើលតួរលេខនៅចំពោះមុខអ្នក គឺកាន់តែប្រសើជាងមុនដែលទុកជាអំណាចនិងការជោគជ័យដ៏វិសេសមួយរបស់អ្នក ។
វាមិនមែនជាការងាយស្រួលនោះទេសម្រាប់មនុស្សគ្រប់គ្នាទេ ដូច្នេះតើយើង អាចចាប់ផ្តើមបង្កើតវាដោយរបៀបណា ? មិនចាំបាច់ល្អឥតខ្ចោះពេកនោះទេនៅពេលដំបូងៗ ប៉ុន្តែគ្រាន់តែរៀបចំរបាយការណ៍ហិរញ្ញវត្ថុសាមញ្ញ គឺគ្រប់គ្រាន់ហើយ ។ ប៉ុន្តែប្រសិនបើអ្នកមិនចេះមិនអីទេ ពួកយើងនិងសរសេររៀបរាប់នៅថ្ងៃក្រោយ ។