Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើគណនេយ្យគឺជាអ្វី ?

២- តើគណនេយ្យមានគោលបំណងអ្វី ?

៣- តើគណនេយ្យមានគុណប្រយោជន៍អ្វីខ្លះ ?

៤- ដូចម្តេចដែលហៅថា ខួបគណនេយ្យ ?

៥- តើជំហ៊ាននៃខួបគណនេយ្យមានអ្វីខ្លះ ?

ចម្លើយ

១- គណនេយ្យ គឺជាដំណើរការនៃការកំណត់អត្តសញ្ញាណកម្ម ការវាស់វែង ការកត់ត្រា ការពិពណ៌នានិងការបកស្រាយនូវប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាពអាជីវកម្មមួយនៅក្នុងកំឡុងពេលវេលាមួយដ៏ជាក់លាក់ ។ រាល់ព័ត៌មាន គណនេយ្យទាំងអស់ (ប្រតិបត្តិការត្រូវពិពណ៌នាអំពីសាច់ប្រាក់ ។

២- គោលបំណងរបស់គណនេយ្យ គឺផ្តល់នូវព័ត៌មានដែលមានប្រយោជន៍ទៅដល់មនុស្សទាំងអស់ ដែលមានបំណងក្នុងការវិនិយោគ និងការសម្រេចចិត្តផ្សេងៗទៀត ។ គោលបំណងគណនេយ្យក៏បានផ្តល់នូវព័ត៌មានហិរញ្ញវត្ថុ ទៅដល់អង្គ ភាពអាជីវកម្មមួយ ដើម្បីជួយពួកគេនូវក្នុងការធ្វើផែនការនិងការត្រួតពិនិត្យសកម្មភាពផ្សេងៗរបស់អង្គភាពអាជីវកម្មច ។  អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យមានដូចជា ៖

  • អ្នកវិនិយោគបច្ចុប្បន្ន និងអ្នកវិនិយោគសក្តានុពល
  • ម្ចាស់បំណុល
  • អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម អ្នកផ្គត់ផ្គង់ អតិថិជន
  • រាជរដ្ឋាភិបាល
  • និងអ្នកប្រើប្រាស់ផ្សេងៗទៀត ។

៣- គណនេយ្យ គឺជាផ្នែកមួយដ៏សំខាន់ និងបានផ្តល់នៅអត្ថប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការចាត់ចែង ការគ្រប់គ្រងអាជីវកម្មពីព្រោះ ៖

  • វាអាចជួយសម្រួលទៅដល់ការរៀបចំបញ្ជីផ្សេងៗរបស់ក្រុមហ៊ុនឲ្យមានរបៀបរៀបរយ ។
  • បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីឲ្យអ្នកគ្រប់គ្រង ឬក៏ម្ចាស់ក្រុមហ៊ុនងាយស្រួលនៅក្នុងការរៀបចំនិងចេញសេចក្តីសម្រេចផ្សេងៗ ។
  • បង្ហាញពីស្ថានភាពចំណូល និងចំណាយដែលបានកើតឡើងក្នុងដំណើរការអាជីវកម្ម ដែលវាអាចជួយឲ្យអ្នកគ្រប់គ្រងមានលទ្ធភាពក្នុងការកាត់បន្ថយនូវចំណាយដែលគ្មានប្រយោជន៍មួយចំនួន ។
  • វាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសំរាប់ធ្វើការវិភាគ ការពិចារណាអំពីគោលការណ៍ផែនការ និងការកំណត់នៅទិសដៅផ្សេងៗទៀត ។
  • បង្ហាញពីលទ្ធផលរកស៊ីថា តើវាចំណេញ ឬខាត ?
  • ជួយដល់អ្នកគ្រប់គ្រង់ ក្នុងការតាមដានសកម្មភាពអាជីវកម្មរបស់គេ ។
  • អាចកាត់បន្ថយបាននៅការកេងប្រវ័ញ្ចផ្សេងៗបាន ។
  • ផ្តល់ភាពងាយស្រួលក្នុងការកំណត់មុខងារហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ធ្វើការបង់ពន្ធ និងការធ្វើផែនការហិរញ្ញវត្ថុ ។

៤- ខួបគណនេយ្យ គឺជាស៊េរីនៃជំហានទាំងឡាយ ដែលចាប់ផ្តើមឡើងដោយការវិភាគប្រតិបត្តិការ និងបញ្ចប់ជាមួយនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

៥- ខួបគណនេយ្យមាន ១០ ជំហ៊ានគឺ ៖

  • វិភាគប្រតិតបត្តិការ
  • ចុះទិន្នានុប្បវត្តិ
  • ស្រង់ទៅកាន់សៀវភៅធំ ឬ គណនីអក្សរ តេ (T - account)
  • រៀបចំតុល្យភាពសាកល្បងមុនកែតម្រូវ
  • កែតម្រូវ
  • រៀបចំតុល្យភាពសាកល្បងក្រោយពេលកែតម្រូវ
  • រៀបចំរបាយការហិរញ្ញវត្ថុ
  • រៀបចំបិទបញ្ជី
  • រៀបចំតារាងតុល្យភាពសាកល្បងក្រោយពេលបិទបញ្ជី
  • ការចុះបញ្ជាស់ (Reversing entries)

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login