Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2019-09-05 09:03

ការគ្រប់គ្រងមាន ២​ បែបគឺ ៖

  • ការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ (The Science of Management) មានកិច្ចការ និងបញ្ហា​គ្រប់គ្រងជាច្រើនត្រូវសម្រេចតាមគន្លង ដូចជាហេតុផល តក្កភាព ប្រព័ន្ធការងារដោយអ្នក​គ្រប់​គ្រងអាចប្រមូលទិន្នន័យពិត និងព័ត៌មានផ្សេងៗ ។ ពួកគេអាច​ប្រើប្រាស់តាម​គំរូរបច្ចេកទេស​ជំនាញ​ផ្នែកការធ្វើសេចក្តីសម្រេច និងការត្រួតពិនិត្យបរិមាណ ដើម្បីឈានទៅដល់ការសម្រេច​មួយដែលមានភាពត្រឹមត្រូវគេយកបែបវិទ្យាសាស្រ្តមកដោះស្រាយរាល់បញ្ហាតាមពេលវេលាដ៏សមស្រប ជាពិសេសនៅពេលដែលពួកគេអនុវត្តការងារតាមលក្ខណៈបច្ចេកទេស ឬតា​មបទ​ដ្ឋាន​ការងារត្រង់ៗនោះ ។
  • ការគ្រប់គ្រងតាមបែបសិល្បៈ (The Art of Management) ទោះបីជាអ្នកគ្រប់គ្រង​ព្យាយាម​ប្រើប្រាស់​តាមបែបវិទ្យាសាស្ត្រអោយបានច្រើនតាមតែអាចធ្វើទៅបាន ក៏គេត្រូវសម្រេចនិង​ដោះ​ស្រាយ​បញ្ហាដោយផ្អែកទៅលើការគ្រប់គ្រងតាមបែបសិល្បៈខ្លះដែរ ដែលមានមូលដ្ឋានដូចជា​បទពិសោធន៍ ការយល់ដឹង និងសភាវគតិដោយផ្សាភ្ជាប់នឹងគំនិតប្រាជ្ញា ផ្នែកទំនាក់ទំនង ផ្នែក​បុគ្គលិក និងផ្នែកគ្រប់គ្រងពេលវេលា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login