Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2019-09-05 09:01

មុខងារគ្រប់គ្រងមាន ៤គឺ ៖

  • មុខងារផែនការ (Planning Functions) គឺជាគម្រោងការងារណាមួយ ដែលគេលើកឡើងប្រកបដោយការត្រិះរិះ ពិចារណា មានបទដ្ឋានត្រឹមត្រូវមានលក្ខណៈ​វិទ្យា​សាស្ត្រ ហើយអាចអនុវត្តន៍បាន ។
  • មុខងារចាត់តាំង (Organizing andStaffing Functions) គឺជាការរៀបចំរចនាសម្ព័ន្ធ​​ការងារ អោយបានត្រឹម​ត្រូវមានការបង្ហាញពីបែបបទ និងការងារច្បាស់លាស់ មានការ​វាយ​តម្លៃត្រឹមត្រូវនូវសមត្ថភាពរបស់​បុគ្គលិកនយោជិក ដើម្បីរៀបបញ្ជូល​អោយត្រូវទៅ​តាមមុខជំនាញនីមួយៗរបស់ការងារ មិនតែប៉ុណ្ណោះការចាត់តាំងត្រូវបានរៀប​​ចំអោយ​មាន​ខ្សែរយៈបណ្តោយ និងទទឹងច្បាស់លាស់ ដើម្បីងាយទំនាក់ទំនង និងមាន​ប្រសិទ្ធ​ភាព​​ដល់ការអនុវត្តការងារ ។
  • មុខងារដឹកនាំ (Leading Functions) គឺជាការបង្ហាញអោយឃើញនូវ​សមត្ថភាពរបស់​អ្នកគ្រប់គ្រង ​ដែលបានចូលរួមផ្ទាល់ក្នុងការជំរុញណែនាំសកម្មភាពរបស់អ្នកក្រោម​បង្គាប់ខ្លួន អោយប្រព្រឹត្តតាមគោល​ដៅ​ដែល​បានកំណត់។ ការដឹកនាំពាក់ព័ន្ធច្រើនទៅ​នឹង សីលធម៌ ស្មារតី វិន័យ របស់នយោជិកក្នុងការងារ ។ បញ្ហានេះវាទាមទាអោយចេះ​ប្រើល្បិចប្រើគ្រប់វិធី ដើម្បីទាក់ទាញនយោជិកអោយពេញចិត្តនិងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីរបស់គេ ទៅក្នុងការងារ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ នោះទើបយើងទទួលបាននូវលទ្ធផលល្អប្រសើរ និងជាអ្នកគ្រប់គ្រងដែលមានប្រជា​ប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ ។
  • មុខងារត្រួតពិនិត្យ (Controlling Functions) គឺជាការងារចុងក្រោយនៃការងារ​គ្រប់​គ្រងដែល ទាមទាអោយអ្នកគ្រប់គ្រងធ្វើការប្រមូលផ្តុំ ប្រៀបធៀប វិភាគ វាយតំលៃ វិនិច្ឆ័យ ​ឬធ្វើការសន្និដ្ឋានលើបណ្តាសកម្មភាពការងារទាំងឡាយ ទាំងក្នុងពេលអនុវត្ត និងក្រោយពេលអនុវត្ត ដើម្បីធ្វើការកែតម្រូវ ឬមាន​វិធានការបង្កើនគុណភាព​ការងារនៅ​ពេលក្រោយអោយបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ។ ការងារត្រួត​ពិនិត្យ​រួម​មាន ៖ ត្រួតពិនិត្យលើបរិមាណត្រួតពិនិត្យលើគុណភាព ត្រួតពិនិត្យលើពេលវាលា ត្រួតពិនិត្យលើការចំណាយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login