Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2019-09-07 07:44

មុខងារប្រសិទ្ធិភាពក្នុងការគ្រប់គ្រងធនធានមនុស្សមាន ៨ គឺ ៖

  • ផែនការធនធានមនុស្ស ៖ គឺជាប្រព័ន្ធដំណើរការត្រួតពិនិត្យមើលដោយហ្មត់ចត់មួយ​លើតម្រូវកា​រ​ធន​ធានមនុស្ស ដើម្បី​បញ្ជាក់ពីតម្រូវការ​នយោជិកជំនាញ និងត្រៀមលក្ខណៈនៅពេលដែល​អង្គភាពត្រូវការចំនួន​មនុស្សសំរាប់បំរើការងារនៅក្នុងអង្គភាព ។
  • ការប្រកាសជ្រើសរើស ៖ គឺជាដំណើរការប្រកាសផ្សព្វផ្សាយដំណឹងដល់សាធារណៈ​ជន​ដឹង​អំពីតម្រូវការចំនួនមមនុស្សសំរាប់បំរើការងារនៅក្នុងអង្គភាពមួយ។
  • ការជ្រើសរើស ៖ គឺជាដំណើរនៃការជ្រើសរើសសមត្ថភាពមនុស្សចេញពីក្នុង​ចំណោមបេក្ខជន​ដែលបានដាក់ពាក្យសុំចូលធ្វើការអោយស្របទៅនឹងតម្រូវការងារនៅក្នុងអង្គភាព។
  • ការអភិវឌ្ឍន៍ធនធានមនុស្ស ៖ ការអភិវឌ្ឍន៍ធនធានមនុស្សគឺជួយដល់សមាជិក​ម្នាក់ឬជា​ក្រុម​ឬ​ជា​សមាជិកក្នុងអង្គភាពទាំងមូលអោយមានសមត្ថភាពកាន់តែ​ខ្ពស់អោយស្របទៅនឹង​ការវិវត្តន៍​និងការឈាន​ឡើងរបស់អង្គភាព ទាំងតម្រូវការមនុស្ស ទាំងការងារ ទាំងបច្ចេកទេស ។
  • ការវាយតំលៃលើការអនុវត្តការងារ ៖ វាជាការចាំបាច់ដើម្បីវិនិច្ឆ័យនូវការ​ប្រតិបត្តិរបស់​បុគ្គល​ម្នាក់ៗ មិនមែនសំរាប់ត្រឹមតែកំណត់អ្នកដែលត្រូវការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏សំរាប់​អ្នកដែលសមនឹងទទួលរង្វាន់ ឬតំឡើងឋានៈដែរ ។
  • ការទូទាត់សំណង និងអត្ថប្រយោជន៍ ៖ ការទូទាត់និងអត្ថប្រយោជន៍នានា គឺជារង្វាន់តបស្នងទៅ​នឹង​លទ្ធផល​ការងារដែលបុគ្គលិកម្នាក់សំរេចបានក្នុងមួយរយៈពេល ។
  • សុវត្ថិភាព និងសុខភាព ៖ វាមានសារៈសំខាន់ចំពោះផ្នែកគ្រប់គ្រងធនធានមនុស្ស​ខាងសុវត្ថិភាព​ ដើម្បីបង្កើនការគ្រប់គ្រងនិងវាយតំលៃទៅលើសុខភាពនិងសុវត្ថិភាព ។
  • ទំនាក់ទំនងរវាងនាយក និងកម្មករ ៖ សហជីពផ្តល់ដល់និយោជិកទាំងឡាយនូវកំលាំង​ដ៏ធំធេង​ក្នុងកិច្ចចចារជាមួយថ្នាក់គ្រប់គ្រងសហជីបជួយការពារដល់និយោជិកទាំងអស់លើបញ្ហាសេដ្ឋកិច្ចជាមូលដ្ឋាន ដូចជាការទូទាត់ និងការធានារ៉ាប់រងលើកិច្ចការរបស់ខ្លួន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login