Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើហិរញ្ញវត្ថុអន្តរជាតិគឺជាអ្វី ?

២- ការគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិគឺជាអ្វី ?

៣- ហេតុអ្វីបានជាយើងត្រូវការពាណិជ្ជកម្មអន្តរជាតិ ?

៤- តើសកលភាវូបណីយកម្មគឺជាអ្វី ? ចូរពន្យល់ ?

៥- តើហេតុអ្វីបានជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មអន្តរជាតិ ?

ចម្លើយ

១- ហិរញ្ញវត្ថុអន្តរជាតិ គឺជាផ្នែកមួយរបស់សេដ្ឋកិច្ចដែលសិក្សាពីកម្លាំងរបស់អត្រាប្តូរប្រាក់ ការវិនិយោគផ្ទាល់ពីបរទេស ប្រព័ន្ធហិរញ្ញវត្ថុសកលនិងពីរបៀប ដែលពួកវាមានឥទ្ធិពលលើពាណិជ្ជកម្មអន្តរជាតិ ។  ជានិច្ចកាលវាសិក្សាពីគម្រោងពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគអន្តរជាតិ លំហូរមូលធន និងឱនភាពពាណិជ្ជកម្ម ។ វារាប់បញ្ចូលទាំងការសិក្សារបស់កិច្ចសន្យានៅពេលអនាគត អប់ស្អិននិងអត្រាដោះដូររូបិយប័ណ្ណបរទេស ។

២- ការគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិ ផ្តោតជាពិសេសទៅលើការគ្រប់គ្រងសហគ្រាសពហុជាតិ ។ សហគ្រាសពហុជាតិ គឺជាក្រុមហ៊ុនដែលមានសាខាធ្វើប្រតិបត្តិការនៅបរទេស ដូចជាក្រុមហ៊ុនកម្មន្តសាល ក្រុមហ៊ុនជីករ៉ែ ក្រុមហ៊ុនប្រេងឥន្ធនៈ និងក្រុមហ៊ុនកសិកម្មជាដើម ។ ហើយក៏មានក្រុមហ៊ុននៅក្នុងសកម្មភាពសេវាកម្មផងដែរ ដូចជាក្រុមហ៊ុនផ្តល់ប្រឹក្សាគណនេយ្យ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកច្បាប់ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនរម្យមណីយដ្ឋាន ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ ។ល។

៣- បានជាយើងត្រូវការពាណិជ្ជកម្មអន្តរជាតិព្រោះ ៖

  • ប្រជាជាតិភាគច្រើន មិនមានលទ្ធភាពបំពេញតាមតម្រូវការរបស់មនុស្សនៅក្នុងសេដ្ឋកិច្ចបិទបានទេ ដូចជាពួកគេមិនមានវត្ថុធាតុដើមគ្រប់គ្រាន់ (ប្រេងឥន្ធនៈ ធ្យូងថ្ម ឧស្ម័ន លោហធាតុ...) ជំនាញឯកទេស ដើម្បីឲ្យផលិតផលមានបច្ចេកវិទ្យា និងនវានុវត្តន៍ខ្ពស់ (High technology and innovation products) ។
  • ប្រជាជាតិខ្លះផលិតទំនិញច្រើនជាងតម្រូវការផ្ទាល់សេដ្ឋកិច្ចក្នុងស្រុក ។
  • ការធ្វើសកលភាវូបណីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចពិភពលោកមានកម្រិតកាន់តែខ្លាំង ។ ចាប់តាំងពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៩៥ ទំហំពាណិជ្ជកម្មអន្តរជាតិកើនឡើងទ្វេរដង ។ ពាណិជ្ជកម្មអន្តរជាតិបាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាងធាតុចូលរបស់ពិភពលោក ។ ឧទាហរណ៍ ៖ ក្រុមហ៊ុន GM ផលិតរថយន្តក្នុងប្រទេសអាមេរិច ។ GM គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិពិសេសមួយ មានចំនួនសាខានៅក្នុង៥០ប្រទេស លក់ទៅឲ្យអតិថិជននិងសាជីវកម្មពុហុជាតិមានជាង១៥០ប្រទេស ។ ភាគច្រើននៃពាណិជ្ជកម្មអន្តរជាតិ គឺសម្រាប់ធាតុចូលគ្រឿងបន្លាស់ ការផ្គត់ផ្គង់វត្ថុធាតុដើម ផលិតផលមិនទាន់សម្រេច ។ ការតាំងចិត្តប្រកួតប្រជែង ជាសកលបានបង្ហាញលទ្ធផលក្នុងការកាត់បន្ថយកម្រិតនៃការចំណាយស្វែងរកថ្លៃផលិតកម្មទាបដោយ ផលិតកម្មនៅក្នុងស្រុកចំពោះប្រទេសដែលមានមានតម្លៃទាប ។ លទ្ធផលនៃសេដ្ឋកិច្ចសកលមានផលិតផលខ្លះត្រូវបានផលិតដាច់ដោយឡែកនៅក្នុងប្រទេសមួយ ឬប្រទេសមួយចំនួនទៀត ។ ឧទាហរណ៍ កុំព្យូទ័រ IBM ផលិតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមាន Monitor ផលិតនៅប្រទេសតៃវ៉ាន់ និង Keyboard ផលិតនៅប្រទេសកូរ៉េខាងត្បូង ។ សហរដ្ឋអាមេរិចផលិត microchips ជាមួយ software ផលិតនៅប្រទេសឥណ្ឌាដោយវិស្វករជនជាតិអាមេរិច និងឥណ្ឌានិងផ្តល់សេវាពាណិជ្ជកម្ម ដោយក្រុមហ៊ុនប្រទេសអង់គ្លេស ហើយនិងផ្តល់ហិរញ្ញប្បទានពីធនាគារនៅក្នុងប្រទេសហូឡង់និងអាឡឺម៉ង់ ។

         មុខងារសំខាន់ៗនៃសេដ្ឋកិច្ច គឺការប្រើប្រាស់ផលិតកម្មការវិនិយោគត្រូវធ្វើសកលភាវូបនីយកម្មយ៉ាងជិតស្និទ្ធ  ហើយនិងធ្វើការដូរនៅក្នុងទីផ្សារសេដ្ឋកិច្ចសកល ។ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងវិនិយោគិនទាំងឡាយត្រូវតែយល់ឲ្យច្បាស់ អំពីទំហំរបស់ហិរញ្ញវត្ថុអន្តរជាតិ ។ កាលពីជាង២០ឆ្នាំមុនវាមិនចាំបាច់ទេ ដើម្បីសិក្សាអំពីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ ប៉ុន្តែឥឡូវនេះវាសំខាន់ណាស់ ដើម្បីសិក្សាអំពីហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអន្តរជាតិ គឺដោយសារតែពិភពលោកមានការប្រែប្រួល ។

៤- យើងលើកយកនិយមន័យមួយចំនួនរបស់សកលភាវូបណីយកម្ម ដែលមានដូចខាងក្រោម ៖

  • សកលភាវូបណីយកម្ម គឺជាដំណើរការរបស់សកម្មភាពមួយ ដែលមានទំហំកាន់តែធំទៅៗ ។
  • សកលភាវូបណីយកម្មមានន័យថា អវត្តមាននៃដែនកំណត់និងរនាំងទាំងឡាយចំពោះពាណិជ្ជកម្មរវាងជនជាតិជាច្រើន ។
  • សកលភាវូបណីយកម្ម គឺជាសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនដើម្បីបញ្ចូលជាតំបន់សកល ។

ក- កម្រិតនៃសកលភាវូបណីយកម្ម (Levels of Globalization)

កម្រិតមីក្រូ (Micro level)

  • ការខិតខំប្រឹងប្រែង ដើម្បីធ្វើសកលភាវូបណីយកម្មសកម្មភាពរបស់ក្រុមហ៊ុនឬឧស្សាហកម្ម ។
  • វាគឺជាសំណុំនៃការបំពេញរបស់រចនាសម្ព័ន្ធអង្គភាព ដើម្បីពង្រីកបណ្តាញប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ចអន្តរជាតិ ។
  • វាត្រូវមានទស្សនៈជាសកលមួយ ( global outlook)

កម្រិតម៉ាក្រូ (Macro level)

  • ជំហានទៅរកសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងពិភពលោក ។
  • អភិក្រមងាយស្រួលដើម្បីគ្រប់គ្រងពាណិជ្ជកម្មនិងការវិនិយោគ ។
  • ការលប់ចោលរនាំងគ្រប់ប្រភេទទាក់ទងនឹងការនាំចេញ និងនាំចូលទំនិញ និងសេវាកម្មទាំងឡាយ ។
  • ការចាប់យកអភិក្រមសេរី ដើម្បីផ្ទេរបច្ចេកវិទ្យាក្នុងចំណោមរដ្ឋទាំងឡាយ ។
  • ភាពអាចប្តូរបាននៃរូបិយប័ណ្ណ (Convertibility of Currency) ។

សកលភាវូបជាកម្មជាប់ទាក់ទងជាមួយនឹងការបង្កើតបរិស្ថានមួយដែល ៖

  • មូលធនរបស់ប្រទេសមួយអាចហូរដោយសេរីទៅក្នុងប្រទេសផ្សេងៗទៀតជាច្រើននៅលើពិភពលោក ។
  • រនាំងពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានគេលប់ចោល ។
  • បច្ចេកវិទ្យា អាចផ្លាស់ប្តូរដោយសេរីរវាងប្រទេសជាច្រើនដោយគ្មានដែនកំណត់ ។
  • ការធ្វើចលនាមិនកំណត់របស់កម្លាំងពលកម្មដែលកើតឡើង​ ។

ខ- គុណសម្បត្តិនិងគុណវិបត្តិរបស់សកលភាវូបណីកម្ម

គុណសម្បត្តិរបស់សកលភាវូបណីកម្ម (Advantages of globalization)

  • ការផ្គត់ផ្គង់យ៉ាងទូលំទូលាយនៃទំនិញទាំងឡាយ ។
  • គុណសម្បត្តិនៃការប្រៀបធៀបនាំទៅរកប្រសិទ្ធិភាពថ្ងៃរបស់អ្នកប្រើប្រាស់ ។
  • ការបែងចែកក្តាផលិតកម្មមានប្រស៊ិភាព​ ។
  • ការកាត់បន្ថយហានិភ័យ តាមរយៈការវិនិយោគចម្រុះនៃទីផ្សារលក់ និងការផ្គត់ផ្គង់ ។
  • ទទួលបានវប្បធ៌មចម្រុះ ។

គុណវិបត្តិរបស់សកលភាវូបណីកម្ម (Disadvantages of globalization)

  • ពាណិជ្ជកម្មអន្តរជាតិអាចបណ្តាលឲ្យមានការបាត់បង់ការងារ ដោយសារការប្រកួតប្រជែងអន្តរជាតិ ។
  • បាត់បង់អត្តសញ្ញាណវប្បធម៌ ។
  • ប៉ះពាល់ដល់ទិដ្ឋភាពបរិស្ថាន និងអេកូលូហ្ស៊ី (Ecological Aspects) ។
  • បរិកប្បប្តូរប្រាក់បរទេសអាចមានអស្ថិរភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ។

៥- កម្លាំងជំរុញជាយុទ្ធសាស្រ្តក្នុងការសម្រេចចិត្តវិនិយោគ នៅក្រៅប្រទេសមានគោលបំណងដូចខាងក្រោម ៖

  • អ្នកស្វែងរកទីផ្សារ ( Market Seekers) ៖ ផលិតនៅក្នុងទីផ្សារបរទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ឬដើម្បីនាំចេញទៅទីផ្សារផ្សេងទៀត ។
  • ស្វែងរកវត្ថុធាតុដើម (Raw material seekers) ៖ ចម្រាញ់វត្ថុធាតុដើមនៅទីណា ដែលគេអាចរកបានទាំងសម្រាប់ការនាំចេញ ឬដំណើរការបន្ត និងលក់ក្នុងប្រទេសផ្សេងទៀត ។
  • ស្វែងរកប្រសិទ្ធភាពផលិតកម្ម (Production seekers) ៖ ផលិតនៅក្នុងប្រទេសទាំងឡាយ ដែលកត្តាផលិតកម្មមួយឬច្រើនមានថ្ងៃទាបចំពោះផលិតភាពរបស់គេ ។
  • ស្វែងរកចំណេះដឹង (Knowledge seeders) ៖ ប្រតិបត្តិនៅក្នុងប្រទេសក្រៅ ដើម្បីទទួលបានជំនាញ បច្ចេកវិជ្ជាបទពិសោធន៍ ។ល។
  • ស្វែងរកសុវត្ថិភាពនយោបាយ (Political safety seekers) ៖ ទិញ ឬបង្កើតប្រតិបត្តិការថ្មីនៅក្នុងប្រទេសដែលគិតថាពុំមានការដកសិទ្ធិទ្រព្យសម្បត្តិ ឬជ្រៀតជ្រែកជាមួយសហគ្រាសឯកជន ។ សូចនាករទាំងនេះ គឺជាយុទ្ធសាស្រ្តខ្លះនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុនពហុជាតិ ។ នៅក្នុងវិស័យដែលមានការប្រកួតប្រជែងពហុដាច់មុខទូទាំងពិភពលោក កម្លាំងជំរុញជាយុទ្ធសាស្ត្រនេះអាចចាត់ថ្នាក់ជាក្រុមរងពីរ គឺការវិនិយោគសកម្មមុននិងការវិនិយោគការពារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login