សំណួរ
១១- តើការគ្រប់គ្រងមានប៉ុន្មានបែប ? អ្វីខ្លះ ?
១២- ដូចម្តេចដែលហៅថាផែនការ ?
១៣- តើគោលបំណងនៃការធ្វើផែនការមានសារៈសំខាន់ដូចម្តេចខ្លះ ?
១៤- តើធនធានរបស់អង្គភាពចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ?
១៥- តើមធ្យោបាយសំរាប់រៀបចំផែនការមានអ្វីខ្លះ ? ចូររៀបរាប់ ?
ចម្លើយ
១១- ការគ្រប់គ្រងមាន ២ បែបគឺ ៖
- ការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ (The Science of Management) មានកិច្ចការ និងបញ្ហាគ្រប់គ្រងជាច្រើនត្រូវសម្រេចតាមគន្លង ដូចជាហេតុផល តក្កភាព ប្រព័ន្ធការងារដោយអ្នកគ្រប់គ្រងអាចប្រមូលទិន្នន័យពិត និងព័ត៌មានផ្សេងៗ ។ ពួកគេអាចប្រើប្រាស់តាមគំរូរបច្ចេកទេសជំនាញផ្នែកការធ្វើសេចក្តីសម្រេច និងការត្រួតពិនិត្យបរិមាណ ដើម្បីឈានទៅដល់ការសម្រេចមួយដែលមានភាពត្រឹមត្រូវគេយកបែបវិទ្យាសាស្រ្តមកដោះស្រាយរាល់បញ្ហាតាមពេលវេលាដ៏សមស្រប ជាពិសេសនៅពេលដែលពួកគេអនុវត្តការងារតាមលក្ខណៈបច្ចេកទេស ឬតាមបទដ្ឋានការងារត្រង់ៗនោះ ។
- ការគ្រប់គ្រងតាមបែបសិល្បៈ (The Art of Management) ទោះបីជាអ្នកគ្រប់គ្រងព្យាយាមប្រើប្រាស់តាមបែបវិទ្យាសាស្ត្រអោយបានច្រើនតាមតែអាចធ្វើទៅបាន ក៏គេត្រូវសម្រេចនិងដោះស្រាយបញ្ហាដោយផ្អែកទៅលើការគ្រប់គ្រងតាមបែបសិល្បៈខ្លះដែរ ដែលមានមូលដ្ឋានដូចជាបទពិសោធន៍ ការយល់ដឹង និងសភាវគតិដោយផ្សាភ្ជាប់នឹងគំនិតប្រាជ្ញា ផ្នែកទំនាក់ទំនង ផ្នែកបុគ្គលិក និងផ្នែកគ្រប់គ្រងពេលវេលា ។
១២- ដែលហៅថាផែនការ (Planning) គឺជាផែនទីផ្លូវ ជាត្រីវិស័យ ជាការកំណត់គោលដៅពេលបច្ចុប្បន្នហើយចម្លងទៅថ្ងៃអនាគត ។
១៣- គោលបំណងនៃការធ្វើផែនការមានសារៈសំខាន់ដូចជា ៖
- ផែនការជួយតំរង់ទិសដៅដល់អង្គភាពអោយធ្វើសកម្មភាពការងារបានត្រឹមត្រូវ ។
- ផែនការជាមធ្យោបាយមួយសម្រាប់ប្រឈមមុខ ដោះស្រាយតំរូវការ ឬបញ្ហាទាំងឡាយដែលឆ្លើយតបទៅនឹងសំណូមពររបស់សង្គម ។
- ផែនការជាការងារចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅរបស់អង្គភាព អង្គការចាត់តាំងណាមួយ ។
- ផែនការធ្វើអោយអង្គភាពវិវត្តន៍ទៅមុខតាមទិសដៅដែលបានឯកភាពគ្នា ។
- ផែនការជួយអោយអ្នកដឹកនាំ ដើម្បីធ្វើការសម្រេចចិត្តលើការបែងចែកធនធានទាំងឡាយដូចជា ៖ បុគ្គលិក សំភារៈបរិក្ខារ និងថវិការ ។ គោលបំណងរបស់អង្គភាព គឺធ្វើអោយការប្រើប្រាស់ធនធានទាំងនោះមានភាពប្រសើរបំផុត ដើម្បីបង្កើនបរិមាណផលិតភាព និងប្រសិទ្ធិភាពការងារក្នុងអង្គភាព ។
- ផែនការជួយទូទាត់ភាពមិនច្បាស់លាស់ ផែនការជួយធ្វើអោយកំរិតខ្ជះខ្ជាយ និងកំរិតគ្រោះថ្នាក់ថយចុះមកក្នុងកំរិតអប្បបរិមា ។
- ផែនការបង្កើតជានិយាមឬរបបកំណត់ (Standard) ដើម្បីសំរួលដល់ការត្រួតពិនិត្យរបស់អ្នកគ្រប់គ្រងទៀតផង។
១៤- ធនធានរបស់អង្គភាពចែកចេញជា ៤គឺ ៖
- ធនធានមនុស្ស (បុគ្គលិក) (Human Resources “ Staff ”)
- ធនធានហិរញ្ញវត្ថុ(លុយ) (Financial Resources “Money”)
- ធនធានសម្បទា (អគារ និងឧបករណ៍) (Building and Equipment)
- ធនធានព័ត៌មាន (Informational Resource)
១៥- មធ្យោបាយសំរាប់រៀបចំផែនការមានដូចជា ៖
- ថវិការ (Budget) មធ្យោបាយសំរាប់ធ្វើផែនការសំខាន់បំផុតគឺ ថវិការ ព្រោះថវិការហិរញ្ញវត្ថុ វាជួយអោយអ្នកគ្រប់គ្រងអាចឈានទៅដល់គោលដៅ ហើយអាចកំណត់ថាទៅដល់នោះវាដូចម្តេច ? ថវិការហិរញ្ញវត្ថុ ដូចជាថវិការលក់ និងថវិការផ្សព្វផ្សាយ ត្រូវបានគេវាយតំលៃយ៉ាងពិសេសនៅក្នុងផែនការ ដើម្បីសម្រេចគោលដៅរយៈពេលខ្លី ។
- តារាងពេលវេលា (Schedule) វាបញ្ជាក់ការងារដែលត្រូវបំពេញដោយផ្នែកមួយ ឬ ដោយមនុស្សម្នាក់ៗហើយជាពេលដែលត្រឹមត្រូវបំផុត ដែលតម្រូវអោយបំពេញការងារអ្នកគ្រប់គ្រងម្នាក់អាចធ្វើតារាងពេលវេលាដើម្បីធ្វើផែនការការងារ ដែលនឹងត្រូវដាក់អោយនិយោជិកម្នាក់ៗសម្រាប់មួយថ្ងៃ ឬមួយសប្តាហ៍ ។
- បទដ្ឋាន ឬគំរូកំណត់ (Standards) ជាខ្នាត ឬជារង្វាស់ ឬជាគោលការណ៍កំណត់ដោយវត្ថុទាំងឡាយដែលគេវាស់ និងកំរិតអោយវា ។ ឧទាហរណ៍ នៅក្នុងអាជីវកម្មរបបកំណត់ ឬបទដ្ឋាន គេបង្កើតឡើងដើម្បីកំណត់សមត្ថភាពការងារសំដៅធ្វើអោយសម្រេចគោលដៅដែលគេចង់បាន ពីព្រោះបទដ្ឋានត្រូវគេប្រើសម្រាប់ធ្វើការត្រួតពិនិត្យ និងធ្វើអោយល្អប្រសើរចំពោះផែនការ ។
- គោលនយោបាយ (Policies) ជាគោលការណ៍ដែលគេប្រើនៅក្នុងការបង្កើតសេចក្តីសំរេចចំពោះស្ថានភាពនៃបញ្ហាដែលជាក់លាក់ ។ គោលនយោបាយមួយ វាជាវិធានការទូទៅមួយប្រើសម្រាប់ប្រតិបត្តិការងារអាជីវកម្មទាំងមូល ឬសម្រាប់ផ្នែកផ្សេងៗទៀត ។
- ទំរង់បែបបទ (Procedures) ទំរង់បែបបទមួយ គឺជាបញ្ជី ឬលិខិតស្នាមតាមលំដាប់លំដោយ និងមានសណ្តាប់ធ្នាប់ចំពោះរាល់ដំណើការអនុវត្តការងារជាក់ស្តែង ។ ទំរង់បែបបទវាបង្កើននូវប្រសិទ្ធិភាពអាជីវកម្ម ហើយជាពិសេសវា។
តភាគ