Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

        សេចក្តីអធិប្បាយ

        បុព្វបុរសខ្មែរយើង លោកបានបន្សល់ទុកនូវកេរមតក ស្នាដៃរបស់គាត់ជាចំណងអនុស្សាវរីយ៍យ៉ាងសម្រាប់ការអប់រំ និងដាស់តឿនមនុស្សប្រុសស្រីដែលរស់សង្គមគ្រួសារ ឬសង្គមជាតិក្តីឲ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ  ។ អាស្រ័យបែបនេះហើយទើបមានសុភាសិតខ្មែរមួយបានចែងថា « ដឹងឆ្ងើយព្រោះដង កូនឆ្គងព្រោះមេបា » ។

          តើសុភាសិតនេះមានអត្ថន័យយ៉ាងដូចម្តេច ?                  

          ដើម្បីធ្វើការបកស្រាយសុភាសិតខាងលើនេះ ឲ្យបានច្បាស់លាស់នឹងក្បោះក្បាយ ជាបឋមយើងត្រូវយល់នូវអត្ថន័យរបស់ពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ « មេបា » គឹជាឪពុកម្តាយ​ឬអាណាព្យាបាល ឬក៏គ្រូអាចារ្យអ្នកគ្រប់គ្រង អ្នកទទួលខុសត្រូវ ។ ចំណែកឯ « ឆ្ងើយ » មានន័យថាដែលហើយឆ្គង ឬមិនសមទំនង ។ ដូចនេះប្រធានខាងលើមានន័យថា ដឹងដែលមានដងដែលងើយឡើងលើជ្រុលហួស ជាហេតុដែលមិនសមនឹងយកមកប្រើព្រោះវាធ្វើឲ្យចាំងមិនស្រួល ចំណែកឯកូនដែលមិនល្អ មិនមានឥរិយាបថល្អប្រពៃគឺមកពីឪពុកម្តាយ ឬអាណាព្យាបាល ។

          យើងដឹងហើយថា កសិករយើងតែងតែច្នៃប្រឌិតឧបករណ៍ប្រើប្រាស់ផ្សេងៗដើម្បីជាសម្ភារៈមួយក្នុងការធ្វើប្រដាប់ប្រដាស្រែចម្ការមាន នង្គ័ល រទេះ រនាស់... ។ ក្នុងការច្នៃឧបករណ៍ទាំងនោះកសិករយើងតែងតែប្រើរបស់មួយហៅថា ដឹង រួមនឹងសម្ភារៈផ្សេងៗតៀតដើម្បីរំលីងឲ្យស្អាត ។ ក្នុងការប្រើសម្ភារៈគាត់មានការពិសោធច្រើនដូចជាដឹងឆ្ងើយព្រោះដង សំដៅលើដឹងដែលមានសងងើយឡើងលើជ្រុសហួសជាហេតុមួយដែលគេយកមកប្រើមិនស្រួល ។ តាមរយៈបញ្ហានេះគឹបណ្តាលមកពីការបញ្ចុះដងនឹងផ្លែមិនបានត្រឹមត្រូវ ។ ជួនកាលវាមកពីដងនោះមានលក្ខណៈរលុងជ្រុល រួចយើងទ្រាប់ទ្រនាប់ធ្វើស្នៀតច្រើនហួសពេកក៏ថាបាន ។ ម្យ៉ាងទៀតវាអាចមកពីដងនោះយកឈើគ្មានគុណភាព អន់ វៀចឬមានថ្នាំងច្រើនហួសក៏ជាបញ្ហានាំឲ្យទើសទែងចាំងមិនកើតផងដែរ ។ ដូច្នេះបើដងមិនល្អ ឬការបញ្ចុះដងមិនបានណែនជាហេតុដែលនាំឲ្យប្រើប្រាស់មិនកើត ។

          តាមកន័យធៀបវិញ ផ្លែដឹងប្រៀបបានទៅនឹងកុលបុត្រកុលធីតាប្រុសស្រីដែលពុំទាន់ស្គាល់ ពុំទាន់ដឹងនូវអ្វីដែលហៅថាអំពើខុសឆ្គងនៅឡើយ ។ ចំណែកឯដងដឹងវិញប្រៀបបានទៅនឹងឪពុកម្តាយ​អាណាព្យាបាល ឬគ្រូបង្រៀនដែលជាអ្នកទូន្មាន ជាអ្នកមើលថែរក្សានិងជាអ្នកគ្រប់គ្រង  ។ យើងដឹងហើយថាមាតាបិតាគឺជាបិព្វាចារ្យឬជាគ្រូដើមរបស់កូនប្រុសស្រី ព្រោះចាប់ពីថ្ងៃដែលកូនប្រុសស្រីកើតមកពួកគេស្ថិតនៅក្នុងរង្វង់នៃការបីបាច់ថែរក្សារបស់មាតាបិតាទាំងអស់ ។ ការអប់រំ ការប្រៀនប្រដៅគឺចាប់តាំងតែពីកូននៅតូចៗម្ល៉េះ ។ ជាពិសេស មាតាបិតានេះឯងជាអ្នកតម្រង់ទិសនិងសម្រេចជោគវាសនាអនាគតឲ្យកូនប្រុសស្រី ។ ក្នុងបញ្ហានេះដែរ វាបានធ្វើឲ្យយើងឃើញថា ឪពុកម្តាយមានខ្លះធូររលុងពេកក្នុងការអប់រំទូន្មាន ដាស់តឿនកូនដៅដោយការស្រឡាញ់កូនជ្រុល ។ រីឯខ្លះទៀតជាអាណាព្យាបាល កាន់ចរិតមិនល្អដែលជាគម្រូអាក្រក់ដល់ កូនក៏អាចបណ្តាលកូនក្លាយជាមនុស្សមិនល្ងផងដែរ ។ ដូ​ច្នេះកូនល្ងឬអាក្រក់គឺដោយអ្នកគ្រប់គ្រង អ្នកថែរក្សាសមដួចពាក្យចាស់កើនឡើងថា « ល្អពុម្ព ទើបល្អព្រះ » ។ យ៉ាងណាមិញនៅក្នុងសង្គម គេតែងឃើញកុមារ និងយុវជនមួយចំនួនដែលជាសិស្សកាន់អាកប្បកិរិយាមិនល្អ ខិលខូច គេចវេសសាលាក្លាយជាក្មេងព្រហើនកោងកាច ក្មេងទំនើងជាដើម ។ ជាមួយនេះដែរកំហុសនេះមិនមែនជាកំហុសរបស់កុមារ ឬយុវជនទេតែគឹជាកំហុសនេះមិនមែនជាកំហុសរបស់កុមារឬយុវជនទេតែគឺជាកំហុសរបស់អ្នកគ្រប់គ្រងវា ។ ភាពកង្វះខាងនេះបណ្តាលមកពីការធូរលុងរបស់អ្នកទទួលខុសត្រូវដោយពុំបានអប់រំគេឲ្យច្បាស់លាស់នូវអំពើដែលខ្លួនបានធ្វើ យូរៗទៅវានឹងក្លាយជាតម្លាប់អាក្រក់កែលែងកើត ។ ម្យ៉ាងទៀតអ្នកទម្លាប់លួចក្លាយជាចោរប្លន់ទ្រព្យអ្នកដទៃ រីឯអ្នកទម្លាប់ខិលខូចបើមិនបានអប់រំវានឹងក្លាយជាមនុស្សមានៈលែងស្តាប់បង្គាប់ឪពុកម្តាយ គ្រូបាធ្យាយ ។ ជួនកាលបណ្តាលមកពីគ្រួសារ ឬឪពុកម្តាយខ្លះឬយុវជននោះផ្ទាល់មានវិបត្តិ ឬក៏លែងល្បែងពាលាផ្សេងៗដោយគ្មានឱកាសអប់រំខ្លួនឲ្យបានល្អត្រឹមត្រូវ ៕​ ម្យ៉ាងវិញទៀតវាអាចបណ្តាលមកពីឪពុកម្តាយខ្លះទំរើសកូនពេកអាងខ្លួនមានទ្រព្យសម្បត្តិកូនចង់បានអ្វីគឹបំពេញបំណងកូនភ្លាមទើបនាំឲ្យវាភ្លើតភ្លើនតាមសង្គម ។ ដូច្នេះអាកប្បកិរិយាកូនចៅដែលមិនសមរម្យ គឹមកពីអាណាព្យាបាលមិនណែនាំងអប់រំ ។ បើយើងក្រឡេកមើលអក្សរសិល្ប៍រឿងកុលាបប៉ៃលិនវិញ យើងឃើញថាអាកប្បកិរិយាឆ្មើងឆ្មៃរបស់នាងឃុននារី បានឆ្លុះបញ្ចាំងឲ្យឃើញពីការមិនសូវយកចិត្តទុកដាក់អប់រំកូនរបស់លោកហ្លួង រតនសម្បត្តិដែលជាឪពុក  ។ នេះមកពីគាត់ជាប់រវល់នឹងមុខរបរលក់ត្បូងហើយម្យ៉ាងទៀត គាត់មានកូនស្រីតែមួយផង ជាហេតុនាំឲ្យគាត់ទំរើស រហូតដល់នាងមានអាកប្បកិរិយាមើលងាយចៅចិត្រ ។ ដូច្នេះកូនចៅដែលខិលខូចគឺមកពីឪពុកម្តាយមិនប្រដៅ ឬទំរើសពេក ។

សរុបមកសម្ភារៈដឹងដែលយកមកប្រើមិនស្រួល ប្រាកដជាបន្ទោសទៅលើដងហើយ ។ រីឯកូនដែលមានឬកពារ កិរិយា មារយាទ និងសម្តីខុសឆ្គង ជាហេតុមួយដែលគេបន្ទោសអាណាព្យាបាល ឬឪពុកម្តាយជាមិនខាន ។

          ឆ្លងតាមការបកស្រាយខាងលើរួចមក យើងឃើញថាសុភាសិតនេះមានអត្ថន័យល្អសម្រាប់ដាស់តឿនស្មារតី ឪពុកម្តាយឲ្យទម្លាប់ប្រព្រឹត្តនូវអំពើដែលល្អ ព្រោះវាជារឿងអប់រំណែនាំឲ្យកូនបានល្អ ។ ដូចនេះកុលបុត្រកុលធីតា ត្រូវតែជម្រុះចោលនូវអាកប្បកិរិយា មារយាទ សម្តីសំដៅអាក្រក់ដើម្បីការពារកេរ្តិ៍ឈ្មោះវង្សត្រកូលឪពុកម្តាយនិងគ្រូបាធ្យាយឲ្យបានល្អប្រពៃ ។  



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login